បុរី អាម៉ូរី ៧ មករា បញ្ចុះតម្លៃដល់ទៅ ៥% + ១០% ក្នុងឱកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
រាជធានីភ្នំពេញ ៖ គម្រោងផ្ទះអាជីវកម្ម និង លំនៅឋានប្រណីតថ្មីមួយដែលមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា បានចាប់ផ្ដើមពិធីបញ្ចុះបឋមសិលា និង បើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ ដោយមានផ្ទះពាណិជ្ជកម្មប្រភេទ A និង ប្រភេទ B មានតម្លៃចាប់ពី65800$ ដុល្លារឡើងទៅ ។
លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអាម៉ូរី បានមានប្រសាសន៍ឲ្យដឹងថា គម្រោង បុរី អាម៉ូរី ៧មករា នឹងត្រូវសាងសង់ឡើងលើផ្ទៃដី ៣២ ហិកតា ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល តាមបណ្តោយផ្លូវរដ្ឋ ៧ មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ អាទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និង ភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥ ។ លោកបន្តថា តំបន់នេះបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ។ អ្វីដែលពិសេសទៀតនោះតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អដូចនៅក្នុងទីក្រុងដែលវាជាកត្តាទាក់ទាញឲ្យមនុស្សទៅរស់នៅច្រើន និង ប្រកបអាជីវកម្ម ។ ជាក់ស្ដែងតំបន់នេះ នាបច្ចុប្បន្ននៅទីនោះប្រជុំដោយធនាគារសាលារៀនអន្តរជាតិ និង មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អៗជាច្រើនបម្រើឲ្យការរស់នៅកាន់តែប្រសើរ ។ ហេតុផលទាំងនេះហើយបានធ្វើឲ្យបុរី អាម៉ូរី ៧ មករា លេចរូបរាងនៅទីនេះ។
អគ្គនាយកបន្តទៀតថា បុរី អាម៉ូរី ៧ មករា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និង មធ្យម ។ នៅជុំវិញទីតាំងបុរី ពោរពេញដោយសក្កានុពល គឺមានដូចជា សួនសត្វសាហ្វារីវើលវិមានឈ្នះឈ្នះពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និង គម្រោងបុរីល្បីៗជាច្រើនទៀត ។
ដើម្បីអបអរដល់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានដល់ទៅ ៥% + ១០% និង ប័ណ្ណលាភសំណាង ២,៩៩៩$ ព្រមទាំងទទួលបានឱកាសបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់ ។ ហើយនឹងទទួលបានបន្ថែមជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ ៣,០០០ ដុល្លារសម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទ A និង ប្រភេទ B ដែលនឹងដាក់លក់ក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ។
ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី៧មករា មានប្រភេទដីដូចជា៖
ជម្រើសទី១ ដីទំហំ៥មX២០ម
ជម្រើសទី២ ដីទំហំ១០មX២០ម
ជម្រើសទី៣ ដីទំហំ២០មX៣០ម
ប្រភេទផ្ទះនៅក្នុង បុរី អាម៉ូរី៧មករា មានប្រភេទដីដូចជា៖
ផ្ទះពាណិជ្ជកម្មប្រភេទAE0+E1+E2
ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1
វីឡាកូនកាត់E0+E1+E2
គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧ មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និង មានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនឱ្យបានល្អប្រសើរ និងតាមផែនការច្បាស់លាស់ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង ទូរស័ព្ទ 089 999 996 ៕