មកដល់ទៀតហើយ ល្អអីល្អទាំងព្រមយ៉ាងនេះ! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន
ភ្នំពេញថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ ៖ បើនិយាយពីស្មាតហ្វូនដែលមានគុណភាពល្អ, មានកាមេរ៉ាច្បាស់, អេក្រង់ធំ, កម្លាំងថ្មខ្លាំងប្រើបានយូរ មានតម្លៃសមរម្យបំផុតនោះគឺមានតែស្មាតហ្វូន សាមសុង ស៊េរី A ហើយអាចរកបាននៅតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ប៉ុណ្ណោះដែលអាចផ្តល់ជូននូវជម្រើសគ្រប់ប្រភេទបែបនេះជូនដល់អតិថិជនទាំងអស់របស់ខ្លួនបាន ។
បើខ្ញុំចាំមិនខុសទេបងប្អូនខ្សែស្រឡាយតែមួយរបស់ខ្លួន Galaxy A30s ដែលទើបតែចេញលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងកាលពីសប្តាហ៍មុននោះក៏មានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំងផងដែរ! ប៉ុន្តែសម្រាប់ស្មាតហ្វូន Galaxy A20s ដែលនឹងចេញលក់ផ្លូវការនៅពេលនេះក៏កាន់តែពិសេស និងអស្ចារ្យមិនអន់ជាងបងរបស់ខ្លួនឡើយ! និយាយរួមទៅពួកគេមានចំណុចខ្លាំង និងចំណុចទាក់ទាញ ម្យ៉ាងម្នាក់រៀងខ្លួន! តែអ្វីដែលខ្ញុំចង់ណែនាំនៅពេលនេះគឺ Samsung Galaxy A20s! ខាងក្រោមនេះគឺជាមន្តស្នេហ៍សម្រាប់អតិថិជនរបស់ សាមសុង ដែលចង់បានស្មាតហ្វូនលំដាប់ថវិកា ឬមានតម្លៃមធ្យមទាំងអស់អាចពិចារណាបានក្នុងការជាវយកមកធ្វើជាម្ចាស់ដោយរីករាយ និងមានទំនុកចិត្តបំផុត! ដូច្នេះសូមមកមើលជាមួយខ្ញុំទាំងអស់គ្នា ៖
Samsung Galaxy A20s:
* កាមេរ៉ាក្រោយមាន 3៖ 13 MP (F1.8) + 5 MP (F2.2) + 8 MP
* កាមេរ៉ាមុខ៖ 8 MP (F2.0)
* អេក្រង់៖ 6.5 អ៊ីញ, HD+Infinity-V,
* ល្បឿដំណើរការ៖ Octa1.8 GHz
* មេម៉ូរី / ផ្ទុក៖ RAM 3 GB, ROM 32 GB
* ថាមពលថ្ម៖ 4,000mAh
* បច្ចេកវិទ្យាដោះសោរ៖ ស្កេនមុខ និងស្កេនខ្ចៅដៃដើម្បីដោះសោរ
* ជម្រើស 3 ពណ៌៖ ខ្មៅ, ក្រហម, បៃតង
* តម្លៃ៖ 179ដុល្លារ
មិនទាន់អស់នៅឡើយទេ! Samsung Galaxy A20s នៅមានមុខងារ និងចំណុចអស្ចារ្យជាច្រើនទៀតដែលមិនទាន់បង្ហាញអស់! ដូច្នេះដើម្បីចង់ជ្រាបច្បាស់អំពីម៉ូឌែល Galaxy A20s ជំនាន់ចុងក្រោយនេះសូមកុំបង្អង់យូរព្រោះទាំងយើងទាំងគេសុទ្ធតែចង់បានស្មាតហ្វូនបែបនេះទាំងអស់គ្នា! មានតែអ្នកមកមុនទេទើបអាចទទួលបានប្រើមុនគេ និងលេចធ្លោជាងគេ!
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕