ក្រុមហ៊ុន N. C. X. សម្ពោធជាផ្លូវការ ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០២០
NCX Honda បង្កើតនូវព្រឹត្តិការណ៍ក្នុងបង្ហាញខ្លួនដ៏អធឹកអធម បើកនូវបទពិសោធន៍ទាក់ទាញខ្សែភ្នែក នាំភ្ញៀវកិត្តិយសគ្រប់រូបទស្សនានូវសោភ័ណភាពព្រមជាមួយយានយន្ដដែលត្រូវបានសម្រិតសម្រាំងតាមបែបទាន់សម័យដ៏កំពូលបានយ៉ាងពេញលេញសក្ដិសមនឹងការទន្ទឹងរង់ចាំជាមួយ New Honda Dream ស៊េរីថ្មី ដោយចំណុចផ្ដោតសំខាន់ដែលធ្វើឲ្យភ្ញៀវកិត្តិយសគ្រប់រូបមានការពេញចិត្តនោះគឺ ការបង្ហាញនូវរូបឆោមថ្មីរបស់ New Honda DreamSymphony of Elegance ត្រូវបានរចនារួមបញ្ចូលគ្នាដោយសមាសធាតុដ៏វិសេសវិសាលរួមមានពណ៌មាស ផ្លាទីន និងរម្លេចដោយក្រឡាពេជ្រ បង្កើតបានជាតែមថ្មីយ៉ាងប្រណិតឥតខ្ចោះ ដែលប្រៀបដូចជាចង្វាក់នៃតូរ្យតន្ត្រី ប្រគុំឡើងដោយឧបករណ៍តន្ត្រីដ៏អស្ចារ្យ។
ក្រៅពីនេះលោក Ben Kiasrithanakorn ប្រធានក្រុមហ៊ុន N.C.X Company Limited នៅបានជម្រាបជូនឲ្យដឹងផងដែរថា New Triple Elegance Sticker Stripeត្រូវបានសម្រិតសម្រាំងបង្កើតឡើងថ្មីជាលើកដំបូង ពិសេសលើសពីភាពទាន់សម័យមួយកម្រិតទៀត ដោយការរួមបញ្ចូលគ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយឡំជាមួយផ្លាទីនចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ បញ្ចាក់ពីកិត្យានុភាពដ៏លើសលុប។ និមិត្តសញ្ញា DREAM ឆ្នៃពីគ្រាប់គ្រីស្តាល់ពណ៌ខ្មៅ ក្រូម៉េភ្លឺឆ្លុះល្អឥតខ្ចោះ កំណត់ពីរស់និយមនៃប្រណិតភាព របស់លោកអ្នក។
New Prestige Honda Dream Emblemប្រណិតឥតខ្ចោះដោយពណ៌មាសភ្លឺចែងចាំង ពោរពេញដោយគុណតម្លៃដ៏ឧត្តុងឧត្តម ។
New Splendid Speedometer ដ៏ស្រស់ស្អាត គួរជាទីគាប់ចិត្តជាមួយក្បូរក្បាច់ Stripe ពណ៌មាស ចូលគ្នាជាមួយការរចនាម៉ូដព្រិស្មពណ៌មាសចែងចាំង ដែលមកជាមួយមុខងារបង្ហាញពីការប្រើប្រាស់ច្បាស់លាស់គ្រប់ជ្រុងជ្រោយ។
សូមទស្សនាវីដេអូខាងក្រោម៖
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ010 922 922 ឬចូលទៅកាន់ www.ncxhonda.com.kh
Facebook : Honda Cambodia – NCX