កម្មវិធីពិព័រណ៍សុខភាព និងអាហារូបត្ថម្ភក្មេងរបស់បេប៊ីវើលសាខាទួលគោកថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ មានសកម្មភាពពិសេសជាច្រើន
បេប៊ីវើល ដែលជាហាងផ្គត់ផ្គង់សំភារៈមាតា និងទារកគ្រប់ប្រភេទ មានសេចក្តីសោមន្សសរីករាយ ក្នុងការជូនដំណឹងទៅដល់អតិថិជនទាំងអស់ អំពីកម្មវិធីពិព័រណ៍សុខភាព និងអាហារូបត្ថម្ភក្មេងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 04 រហូតដល់ថ្ងៃទី 06 ខែតុលានៅសាខាបេប៊ីវើលទួលគោកដែលមានទីតាំងស្ថិតនៅលើផ្លូវ 598 ក្នុងខណ្ឌទួលគោកជិតបណ្ណាគារ IBC។ សំរាប់កម្មវិធីពិព័រណ៍នេះបេប៊ីវើល មានរៀបចំនូវសកម្មភាពពិសេសៗជាច្រើនដូចជា៖ ការដាក់តាំងបង្ហាញនូវផលិតផលអាហារនិងផលិតផលប្រើប្រាស់ប្រចាំថ្ងៃសំរាប់កុមារនិងទារកដូចជា ប្រភេទនំឃុកឃី ម្សៅទឹកដោះគោ បបរទារក ខោទឹកនោម ឡេថែរក្សាស្បែកសំរាប់ទារក រទេះរុញ ដបទឹកដោះគោ កៅអីឡាន -ល- ដែលផលិតផលទាំងនោះសុទ្ធសឹងតែជាផលិតផលម៉ាកល្បីៗដូចជា NutriGold, Chicco, Kabrita, Drypers, Natur,Promess,Milna និង Promina។
លើសពីនេះ ទៅទៀតបេប៊ីវើលក៏ នឹងរៀបចំនូវសិក្ខាសាលាមួយផងដែរនៅថ្ងៃទី05 ខែតុលា វេលាម៉ោង3:00នាទីរសៀលដែលសិក្ខាសាលានេះស្តីអំពី “ការលូតលាស់និងអាហារូបត្ថម្ភសំរាប់កុមារនិងទារក”។ សំរាប់កម្មវិធីនេះនឹងមានការចូលរួមពីលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ដែលនឹងផ្តល់ជូននូវដំបូន្មានល្អៗអំពីការថែរក្សាសុខភាពកូនតូចដល់មាតាបិតាគ្រប់រូប។ អ្វីដែលកាន់តែពិសេសនោះគឺបេប៊ិវើលនឹងរៀបចំនូវកម្មវិធីជំនួបប្រិយមិត្តរបស់ផលិតផលម្សៅទឹកដោះគោ NutriGold ផងដែរ នៅថ្ងៃទី06 ខែតុលា វេលាម៉ោង 9:00នាទីព្រឹក ដោយកម្មវិធីនេះនឹងមានការចូលរួមពីអ្នកនាង សុខ សុម៉ាវត្តីដែលជាអ្នកតំណាងផ្ទាល់របស់ផលិតផលម្សៅទឹកដោះគោ NutriGold។
មាតាបិតាគ្រប់រូបអាចជជែកពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយអ្នកនាង សុខ សុម៉ាវត្តីអំពីការថែរក្សាទារកតូចៗនិងធ្វើការថតរូបជុំគ្នានៅពេលបញ្ចប់កម្មវិធីនេះ។ ដើម្បីអោយកម្មវិធីពិព័រណ៍នេះកាន់តែមានភាពរីករាយបេប៊ីវើលបានរៀបចំនូវកម្មវិធីលេងល្បែងកម្សាន្តមួយចំនួនសំរាប់កុមារផងដែរក្នុងកំឡុងពេលពេលពិព័រណ៍រយៈពេល 3 ថ្ងៃនេះ។ មាតាបិតាគ្រប់រូបអាចអញ្ជើញជ្រើសរើសនូវប្រភេទល្បែងកម្សាន្តណាមួយដែលពេញចិត្តរួចចុះឈ្មោះចូលលេងជាមួយកូនៗដើម្បីទទួលបាននូវភាពសប្បាយរីករាយក៏ដូចជាមានឱកាសឈ្នះរង្វាន់ពិសេសៗជាច្រើន។ ក្នុងកំឡុងពេលពិព័រណ៍រយៈពេល 3 ថ្ងៃនេះមាតាបិតាគ្រប់រូបក៏អាចរីករាយក្នុងការជាវនូវផលិតផលដែលមានគុណភាពល្អជាច្រើនប្រភេទគួបផ្សំជាមួយនឹងប្រូម៉ូសិនពិសេសៗផ្សេងៗ។
បេប៊ីវើលគឺជាហាងផ្គត់ផ្គង់សំភារៈមាតានិងទារកគ្រប់ប្រភេទដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបើកសម្ពោធតាំងពីឆ្នាំ2002 ដែលនាពេលបច្ចុប្បន្ននេះបេប៊ីវើលមានសាខាចំនួន3 ដែលសុទ្ធសឹងតែមានទីតាំងស្ថិតនៅតំបន់ទីប្រជុំជនដូចជាៈ បេប៊ីវើលសាខាកម្ពុជាក្រោម បេប៊ីវើលសាខាសង្កាត់ផ្សារកណ្តាល និងបេប៊ីវើលសាខាទួលគោក។ យោងទៅតាមពាក្យស្លោក “ពិភពនៃការថែរក្សា” បេប៊ីវើលផ្តល់អោយអតិថិជនគ្រប់រូបតែផលិតផលដែលមានគុណភាពល្អបំផុតដូចជា៖ ផលិតផលម្សៅទឹកដោះគោ ខោទឹកនោម ដបទឹកដោះគោ ក្រែមថែរក្សាស្បែក គ្រែ រទេះរុញ ឧបករណ៍ក្មេងលេងហើយនិងផលិតផលប្រើប្រាស់ផ្សេងៗជាច្រើនប្រភេទទៀតដែលផលិតផលទាំងនោះត្រូវបាននាំចូលពីគ្រប់បណ្តាប្រទេសដូចជាពីប្រទេសបារាំងរហូតដល់ប្រទេសញូហ្សេលែន។ បុគ្គលិកគ្រប់រូបរបស់បេប៊ីវើលព្យាយាមអស់ពីសម្ថភាពក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មដ៏ល្អឥតខ្ចស់ទាំងការអញ្ជើញមកជាវផលិតផលនៅហាងផ្ទាល់ក៏ដូចជាការបញ្ជាទិញតាមរយៈអនឡាញដើម្បីអោយអតិថិជនគ្រប់រូបទទួលបាននូវបទពិសោធន៍នៃការទិញទំនិញដ៏ល្អឥតខ្ចោះពីបេប៊ីវើល។
ប្រសិនបើលោកអ្នកចង់ដឹងពត៌មានបន្ថែមអំពីកម្មវិធីពិព័រណ៍សុខភាពនិងអាហារូបត្ថម្ភក្មេងមួយនេះពួកយើងសូមអោយលោកអ្នកទាក់ទងទៅបុគ្គលិករបស់បេប៊ីវើលតាមរយៈគេហទំព័រហ្វេសប៊ុកឬប្រអប់សារ @BabyWorld.Cambodia។ បុគ្គលិកដ៏រួសរាយរាក់ទាក់របស់បេប៊ីវើលនឹងត្រៀមរួលរាល់ក្នុងការបកស្រាយនូវរាល់សំនួរនិងចម្ងល់ដែលលោកអ្នកមាន។ លោកអ្នកក៏អាចទាក់ទងទៅពួកគេតាមរយៈលេខទូរសព្ទ័ 085 888 217 / 069 888 972។ សូមអរគុណ៕ បេប៊ីវើល៖ ពិភពនៃការថែរក្សា!