សប្បាយកប់ៗ មាន សូនីតា និង សុខ សោម៉ាវត្តី ធ្វើឱ្យអ្នកគាំទ្ររំភើបចង់បាក់ចង្កេះ បន្ទាប់ពីទៅពញាក់អារម្មណ៍ដល់ផ្ទះ (វីដេអូ)
ស្រាបៀរ Guinness បានរៀបគម្រោងដើម្បី ធ្វើការពញ្ញាក់អារម្មណ៍ដល់អ្នកគាំទ្រដល់ផ្ទះ ដោយកំពូលតារាស្រី កញ្ញាមាន សូនីតា និង កញ្ញា សុខ សោម៉ាវត្តី បានធ្វើឲ្យអ្នកគាំទ្ររំភើបចង់បាក់ចង្កេះ ហើយនឹកស្មានមិនដល់ទៅដល់ផ្ទះរបស់អ្នកឈ្នះរង្វាន់តែម្តង ពីកម្មវិធីស្រាបៀរ Guinness ដើម្បីចូលរួមបង្កើននូវភាពរីករាយទាំងអស់គ្នា និងជាការ ថ្លែងអំណរគុណចំពោះការគាំទ្រ របស់អតិថិជនផងដែរ ។
ការពញ្ញាក់អារម្មណ៍នេះ បានប្រែក្លាយជាទៅកម្មវិធី Night Party ដ៏អស្ចារ្យមួយដោយនាំយករង្វាន់ទៅជូនអ្នកឈ្នះដល់ផ្ទះតែម្តង រួមជាមួយនឹងការភ្ញាក់ផ្អើល និងសំណើចយ៉ាងក្អាកក្អាយ រវាងកំពូលតារាស្រីទាំងពីររូប និង អ្នកឈ្នះរង្វាន់ ពីកម្មវិធី Comment យករង្វាន់ពីស្រាបៀរ Guinness។
អ្នកឈ្នះរង្វាន់ពីកម្មវិធីស្រាបៀរ Guinness នឹងទទួលបានឱកាសញ៉ាំអាហាររួមតុ ជាមួយនឹងស្រីស្អាតទាំងពីររូប ។ ប៉ុន្តែអ្វីដែលគួរឲ្យច្រណែនពួកគេបំផុតនោះ គឺថា នាឱកាសនៃការជួបជុំ ដ៏សែនសប្បាយរីករាយ និង ប្រកបដោយភាពស្និតស្នាល រវាងអ្នកឈ្នះរង្វាន់ និង កំពូលតារាស្រីទាំងពីររូប ពួកគេនឹងបង្កើតកម្មវិធីលែងល្បែងកម្សាន្តជាមួយគ្នា ដើម្បីទទួលបានរង្វាន់ជាច្រើនបន្ថែមទៀត ។
គោលបំណងនៃវីដេអូនេះគឺ Guinness សូមអគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងបានចូលរួមសសេរនូវរឿងរ៉ាវល្អៗទាក់ទង និងស្រាបៀរមួយនេះ ហើយយើងក៏សង្ឃឹមផងដែរថា នៅគ្រប់កម្មវិធីនៃការជួបជុំ របស់លោកអ្នកនឹងជ្រើសរើសយក Guinness ជាជម្រើសទី១ ។
សម្រាប់អ្នកដែលមិនទាន់បានឈ្នះរង្វាន់ ក៏កុំទាន់មានការអាក់អន់ចិត្តថ្វី លោកអ្នកនឹងមានឳកាសឈ្នះដូចគ្នាផងដែរ ដោយគ្រាន់តែលោកអ្នក ចូលទៅកាន់ហ្វេសប៊ុកផេករបស់ស្រាបៀរ Guinness ដើម្បីទទួលបានព័ត៌មានបន្ថែមហើយចូលរួមលេងល្បែងកម្សាន្តដើម្បីយករង្វាន់ទាំងអស់គ្នាផងដែរ។
ចង់ដឹងថាសកម្មភាពនេះសប្បាយរីករាយយ៉ាងណានោះ? សូមទស្សនាវីដេអូខាងក្រោម ៖