ណេសកាហ្វេ ប្រារព្ធទិវាកាហ្វេអន្តរជាតិនៅកម្ពុជា
ភ្នំពេញ-ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ ៖ ប្រជាជនកម្ពុជា និង អ្នកដែលចូលចិត្តណេសកាហ្វេរាប់ពាន់នាក់រួមជាមួយនឹងប្រជាជនជាង ១៨០ ប្រទេស នៅទូទាំងពិភពលោកបានចូលរួមអបអរ និង ប្រារព្ធទិវាកាហ្វេអន្តរជាតិ ដោយមានការរៀបចំនូវព្រឹត្តិការណ៍មួយដែលមានឈ្មោះថា ទិវាណេសកាហ្វេ ហើយត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងឲ្យសាធារណជនគ្រប់ស្រទាប់វណ្ណៈមានការជួបជុំគ្នាដើម្បីចូលរួមអបអរសាទរ និង ប្រារព្ធទិវាកាហ្វេនេះ ។
ខែតុលា ក៏ត្រូវបានប្រកាសថាជាខែនៃការអបអរសាទរទិវាកាហ្វេអន្តរជាតិ និង ជាលើកទី ១ ហើយដែលកម្ពុជាបានប្រារព្ធទិវានេះឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានការចូលរួមអបអរសាទរ ការសម្តែងពីក្រុមតន្ត្រី និង កម្មវិធីសប្បាយៗជាច្រើនទៀត ។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមការងារណេសកាហ្វេបានធ្វើដំណើរជុំវិញទីក្រុងដើម្បីចែកណេសកាហ្វេដោយឥតគិតថ្លៃជូនដល់សាធារណជន ហើយនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និង អ៊ីអនម៉លសែនសុខឯណោះវិញ ក៏មានការដាក់ឲ្យភ្លក្សនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃណេសកាហ្វេ Blend &Brew យ៉ាងពិសេសផងដែរចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ ល្ងាច នៅខាងមុខរោងកុន Major Cineplex ។ លើសពីនេះទៅទៀត ពេញមួយខែតុលានេះ អតិថិជនទាំងអស់ នឹងទទួលបាននូវប្រូម៉ូហ្សិនយ៉ាងពិសេសសម្រាប់ការជាវ ណេសកាហ្វេកំប៉ុង ។
ការប្រារព្ធពិធីនេះក៏បានផ្តល់ជូនណេសកាហ្វេជាច្រើនដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តមួយចំនួនដូចជាបាត់ដំបងសៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ ដូច្នេះ សាធារណជននឹងទទួលបានឱកាសរីករាយក្នុងការទទួលទានកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ពីណេសកាហ្វេ។ ណេសកាហ្វេក៏បានសហការជាមួយក្រុមហ៊ុនតូតាល់ ផ្តល់ជូនកម្មវិធីប្រូម៉ូហ្សិនយ៉ាងពិសេសដល់អតិថិជនទាំងអស់គឺ “ទិញមួយ ថែមមួយ” សម្រាប់ការជាវណេសកាហ្វេកំប៉ុង នៅតាមហាងផងដែរ ។ សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃបេសកកម្ម និង គុណតម្លៃរបស់ណេសកាហ្វេដែលផ្តោតសំខាន់លើការតភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ការចែករំលែកផលិតផលដែលមានគុណភាពល្អ និង លើកកម្ពស់កាហ្វេប្រកបដោយនិរន្តរភាព ។ កម្មវិធីប្រូម៉ូហ្សិនពិសេសរយៈពេលពេញមួយខែនេះ មានគោលបំណងណែនាំកាហ្វេដល់អតិថិជនថ្មី ឬអតិថិជនដែលចង់ពិសាកាហ្វេដែលមានគុណភាពល្អ និង ចែករំលែកនូវម៉ាកកាហ្វេដ៏ពេញនិយមជាមួយអ្នកដែលចូលចិត្តកាហ្វេ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនកម្ពុជានៅឆ្ងាយពីទីប្រជុំជន ។
លោកស្រី April Wong ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nestlé ប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា «ទិវាកាហ្វេអន្តរជាតិ គឺជាទិវាមួយដែលត្រូវបានប្រារព្ធឡើងដើម្បីជាការចូលរួមអបអរសាទរកាហ្វេជាភេសជ្ជៈមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ហើយសព្វថ្ងៃព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ។ ទិវាកាហ្វេអន្តរជាតិដែលតែងតែប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែតុលា ជារៀងរាល់ឆ្នាំ ធ្វើឲ្យអ្នកដែលចូលចិត្តពិសារកាហ្វេនៅក្នុងសកលលោកបានជួបជុំគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និង ចែករំលែកសេចក្តីស្រឡាញ់ និង បង្ហាញពីឆន្ទៈរួមគ្នាក្នុងការគាំទ្រកាហ្វេ» ។ លោកស្រីបានបន្តថា «ដោយយល់ឃើញពីសារសំខាន់ និងគុណតម្លៃដ៏ធំធេងនៃទិវានេះហើយ ទើបយើងមានកិត្តិយសយ៉ាងក្រៃលែងដើម្បីចូលរួមអបអរ និងប្រារព្ធទិវាណេសកាហ្វេនេះឡើងជាមួយប្រជាជន និងអ្នកដែលចូលចិត្តកាហ្វេទាំងអស់នៅកម្ពុជា» ។
លោកស្រី April បញ្ជាក់ថា «ណេសកាហ្វេ គឺជាម៉ាកសញ្ញាកាហ្វេដ៏ល្បីល្បាញរបស់ប្រជាជនទូទាំងពិភពលោក ដែលតែងតែផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការចាប់ផ្តើមថ្ងៃថ្មីជាមួយរឿងរ៉ាវដែលល្អៗពីមនុស្សនៅជុំវិញខ្លួន តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ជាប់មាត់ជាប់ចិត្តរបស់កាហ្វេប្រភេទនេះ។ ណេសកាហ្វេផ្តល់នូវរសជាតិដ៏អស្ចារ្យតាមរយៈផលិតផលដែលមានគុណភាពខ្ពស់ជូនដល់អតិថិជនពីមួយជំនាន់ទៅមួយជំនាន់ ៕