ការប្រកួតអន្តរជាតិខ្នាតធំរបស់ MOBILE LEGEND BANG BANG បានមកដល់កម្ពុជាហើយ !
ការប្រកួតខ្នាតធំរបស់ MOBILE LEGEND BANG BANG WORLD CAMBODIA QUALIFIER ហៅកាត់ថា M1 ដែលទទួលរៀបចំការប្រកួតដោយក្រុមហ៊ុន GEN នឹងសហការដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានមកដល់ប្រទេសកម្ពុជាទៀតហើយ ដោយបានបើកធ្វើកាចុះឈ្មោះចូលរួមប្រកួតរួចរាល់ហើយ ដោយបានបញ្ជប់ការចុះឈ្មោះកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ដោយមានចំនួនក្រុមកំណត់ ១២៨ ក្រុម ។
ការប្រកួតនេះនឹងធ្វើការជម្រុះវគ្គ ONLINE ចាប់ពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៩ តទៅ ដើម្បីស្វែងរកក្រុមខ្លាំង ៤ ក្រុម ចុងក្រោយឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ ទីតាំងប្រកួតនៅសាល AEON ២ សែនសុខ ។ ចំណែកឯប្រាក់រង្វាន់សរុបមានចំនួន ៦,០០០ដុល្លារ បូករួមទាំង Diamond (ពេជ្រ) ទៀតផង ក្រុមកីឡាករជ័យលាភីជើងឯក និង ទទួលបានសិទ្ធិចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី តំណាងឲ្យប្រទេសកម្ពុជាវគ្គផ្តាច់ព្រ័ត្រ M1 ២០១៩ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ M1 ២០១៩ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ២៥០,០០០ ដុល្លារ នឹងប្រព្រឹត្តិទៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមប្រកួត១៦ ក្រុម មកពី ១៣ ប្រទេស មានដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ម៉ាឡេស៊ី សិង្ហបុរី ភូមា វៀតណាម ថៃ ជប៉ុន សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៊ី និងកម្ពុជា ។ ការប្រកួតមាន ២ ដំណាក់កាល គឺដំណាក់កាលទី ១ វគ្គ GROUP STAGE ដែលហៅថាវគ្គសន្សំពិន្ទុនឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃគឺនៅថ្ងៃទី ១១-១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ចំណែកឯដំណាក់ទី ២ គឺវគ្គ PLAY OFF ដែលជាវគ្គជម្រុះនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃគឺនៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ។
ចំណែកឯទស្សនិកជន ដែលជាអ្នកគាំទ្រ និង ស្រឡាញ់វិស័យ Esports សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ ទីតាំងប្រកួត នៅសាល AEON 2 សែនសុខ ។ ដោយក្នុងនោះនឹងមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន CELLCARD PLAY នឹងមានកម្មវិធីកម្សាន្តជាច្រើនទៀតក្នុងអំឡុងវគ្គផ្តាច់ព្រ័ត្រផងដែរ ។
សម្រាប់ក្រុមដែលបានចុះឈ្មោះប្រកួតហើយ និង ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណនេះ ៖ https://www.facebook.com/MobileLegendsGameCambodia/posts/2733448500021942
ដូច្នេះក្រុមកីឡាករទាំងអស់ កុំឲ្យឱកាសដ៏ធំនេះកន្លងផុតទៅ សូមចូលរួមប្រកួតដើម្បីតំណាងឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ។ ចំណែកឯទស្សនិកជន ដែលជាអ្នកគាំទ្រនិងស្រឡាញ់វិស័យ Esports សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ ទីតាំងប្រកួត នៅសាល AEON 2 សែនសុខ។ ដោយក្នុងនោះនឹងមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន CELLCARD PLAY នឹងមានកម្មវិធីកម្សាន្តជាច្រើនទៀតក្នុងអំឡុងវគ្គផ្តាច់ព្រ័ត្រផងដែរ ៕