ពេលបើកគម្រកដប M-150 ទឹកភ្នែកខ្ញុំចាប់ផ្តើមស្រក់
អ្នកមីង ណុប សែន ជាអតិថិជនចូលចិត្តពិសាភេសជ្ជៈ M-150 ក្នុងមួយសប្តាហ៍អ្នកមីងពិសាប្រមាណពីរទៅបីកំប៉ុង ហើយគាត់តែងតែទិញពីហាងលក់នៅជិតផ្ទះគាត់ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ថ្ងៃមួយ (23 សីហា 2019) អ្នកមីងទៅទិញដូចសព្វដងជាមួយចៅប្រុសគាត់ ប៉ុន្តែថ្ងៃធម្មតាមួយនោះ បានប្រែក្លាយទៅជាថ្ងៃដ៏អស្ចារ្យ នៅពេលដែលចៅប្រុសគាត់បើកគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 នោះឈ្នះប្រាក់ 50 លានរៀល ។ ថ្ងៃដ៏អស្ចារ្យនេះ បានផ្លាស់ប្តូរជីវិតគ្រួសាររបស់ពួកគាត់យ៉ាងត្រចះត្រចង់ ហើយក្នុងគ្រានោះដែរ។
អ្នកមីង ណុប សែន បញ្ជាក់ថា ប្រាក់សំណាងមួយចំនួនធំ អ្នកមីងគឺទុកសម្រាប់ចៅៗរបស់គាត់ ។ «ខ្ញុំនឹងយកលុយដ៏ច្រើននេះទុកក្នុងគណនីធនាគារ សម្រាប់ទំនុកបម្រុងលើការសិក្សាចៅៗរបស់ខ្ញុំឲ្យមានអនាគតល្អ ព្រោះខ្ញុំចង់ឲ្យពួកគាត់រៀនបានខ្ពស់ មានសមត្ថភាពធ្វើការល្អៗ និង ជោគជ័យក្នុងជីវិត» អ្នកមីង និង ចៅៗមិនធ្លាប់មានសំណាងដ៏អស្ចារ្យបែបនេះឡើយក្នុងឆាកជីវិតរបស់គាត់ ។
ចំណែកអ្នកលក់ ដែលអ្នកមីងបានទិញភេសជ្ជៈ M-150 នោះ ក៏មានសំណាងទទួលបានភេសជ្ជៈ M-150 ដល់ទៅ 30 កេសផងដែរ ។ ពិតជាច្បាស់ហើយថាក្នុងមួយថ្ងៃៗមិនមែនដូចៗគ្នាទេ យើងនឹងអាចមានថ្ងៃដ៏អស្ចារ្យ ដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកដោយមិនដឹងខ្លួន ។
ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងធំ ឈ្នះប្រាក់លានភ្លាមៗដល់ប្រជាជនកម្ពុជា តាមរយៈពាក្យស្លោក «បានទាំងកំលាំងបានទាំងលុយ» ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អតិថិជនអាចទទួលបានសំណាងឈ្នះរង្វាន់ធំ ។