ខ្នរបង្ហាញវីដេអូមួយ ធ្វើឱ្យគ្រប់គ្នារំភើបចង់ទៅស្រុកញ៉ាំម្ហូបអ្នកផ្ទះ (វីដេអូ)
កាន់តែកៀកថ្ងៃភ្ជុំធំ អ្នកទីក្រុងខ្លះរវល់បង្ហើយការងារដល់រកពេលធ្វើម្ហូបខ្លួនឯងទៅវត្តមិនបាន តែសម្រាប់អ្នកតាមភូមិវិញនៅតែប្រកាន់ភ្ជាប់ទំនៀមទម្លាប់ធ្វើម្ហូបយកទៅវត្តដោយខ្លួនឯងយ៉ាងខ្ជាប់ខ្ជួនហើយម្ហូបដែលគេនិយមធ្វើយកទៅវត្តគឺ ឆាមីសួ សម្លរការី និង នំអន្សមជ្រូក។
ការធ្វើម្ហូបឆ្ងាញ់ៗនៅខែភ្ជុំ ពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់អ្នកភូមិ ព្រោះក្រៅពីសម្រាប់យកទៅវត្តប្រគេនលោក និង ធ្វើបុណ្យចែករំលែកដល់ជនទីទាល់ក្រហើយ ក៏សម្រាប់ត្រៀមទទួលកូនៗដែលមកលេងស្រុកកំណើតដែរ ។
គេសង្កេតឃើញថា ឲ្យតែដល់ភ្ជុំម្ដងៗ អ្នកម្ដាយនៅតាមខេត្តតែងរៀបចំផ្ទះយ៉ាងស្អាត និង ធ្វើម្ហូប នំចំណីឆ្ងាញ់ៗ ទន្ទឹងចាំផ្លូវកូនៗ មកលេង និង ញុំាបាយជុំគ្នា ។ ឯកូនៗ ក៏មិនខានដែលរឿងទៅលេងស្រុកកំណើតជួបជុំគ្រួសារ និង កំដរអ្នកម្ដាយទៅធ្វើបុណ្យនោះវត្តជាមួយគ្នា ។
អ្វីដែលកាន់តែពិសេសក្នុងឱកាសនេះ គឺការចំណាយពេលដ៏មានគុណភាពជួបជុំគ្រួសារញុំាអាហារជុំគ្នាយ៉ាងកក់ក្ដៅ បង្កើតនូវអនុស្សាវរីយ៍ល្អ ព្រោះនេះហើយជាឱកាសឈប់សម្រាករយៈពេលយូរដែលអំណោយផលខ្លាំងសម្រាប់អ្នកមានស្រុកកំណើតឆ្ងាយៗ ។
តោះ! មកមើលអ្នកម្តាយ ៣ រូបរៀបរាប់ទាំងរំភើបរីករាយពីរបៀបធ្វើ ឆាមីសួរ សម្លរការី និង នំអន្សមជ្រូក ត្រៀមទទួលភ្ជុំ ខាងក្រោយ ៖