កំពុងពេញល្បី! បទ Cover បីភាសាខ្មែរ-អង់គ្លេស-ថៃ ចូលគ្នាពីរឿង Disney ដ៏ល្បី The Lion King បានមើលនៅ ? (វីដេអូ)
ពិរោះៗមែនហើយមានទៅដល់ ៣ ភាសាក្នុងបទតែមួយ ហើយបកស្រាយដោយកូនខ្មែរទាំងពីររូបទៀត !
វីដេអូ cover បទចំរៀងថ្មី “Can You Feel The Love Tonight’ របស់កញ្ញា យូកា ម៉ុនរ៉ាត់ និង លោក នេត សុពុទ្ធិនិម្មិត ដែលបានដកស្រង់ពីភាពយន្ដដ៏ល្បីល្បាញរបស់ Disney “The Lion King” ចាក់បញ្ចាំងពីពេលថ្មីៗនេះ ដែលបទដើមត្រូវបានបកស្រាយដោយតារាចម្រៀងកំពូល Beyonce និង Donald Glover ។
ទាំងទឹកដមសំឡេង ទាំងអត្ថន័យប៉ារ៉ូលដ៏ពីរោះរណ្ដំចិត្តគួរឲកោតស្ងើចសរសើរពិតមែន ! រីករាយស្ដាប់ចំរៀងដ៏ពីរោះនៅក្នុងវីដេអូខាងក្រោមនេះ ឬក៏ចូលទៅកាន់ YouTube channel: Share the Love Concert មើលហើយកុំភ្លេច Share 1 ៗផងណា !
សូមទស្សនាវីដេអូខាងក្រោម៖