ស្មាតហ្វូន HUAWEI Nova 2i កំពុងធ្វើឱ្យអ្នកប្រើឈ្លក់វង្វេងជាមួយនឹងកំណែ Upgraded Version
ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ ៖ ស្មាតហ្វូន HUAWEI nova 2i បង្ហាញនូវកំណែផ្ទាំងកម្មវិធីផ្តាច់មុខថ្មី ២ (Tailor-made Software upgrades) សម្រាប់អ្នកប្រើប្រាស់ ។ យើងបានបង្កើត និង រចនា software ថ្មីទាំងពីរនេះឡើងដើម្បីផ្តល់នូវបទពិសោធន៍ថ្មី, មានច្រើនទម្រង់ និង មុខងារសប្បាយៗក្នុងឱកាសឆ្នាំថ្មី គឺកម្មវិធីដោះសោរទូរសព្ទដោយស្កែនមុខ “Face unlock” និង ថតខ្យូតៗបែបកំប្លែងៗ សប្បាយរីករាយដោយប្រើ “AR lens” ។
ស្មាតហ្វូន HUAWEI nova 2i បានដាក់លក់នៅទីផ្សារក្នុងខែតុលាឆ្នាំ ២០១៧ ។ ជាមួយនឹងអេក្រង់ HUAWEI FullView display ដ៏ស្រស់ស្អាត និង កាមេរ៉ាចំនួនបួនគ្រាប់ HUAWEI nova 2i ត្រូវបានគាំទ្រដោយអ្នកប្រើប្រាស់ជាង ៣ លាននាក់ ។ ទោះបីជា iPhone X បំពាក់ដោយបច្ចេកវិទ្យា Face ID ដែលឈានមុខ និង ត្រូវបានគេដាក់បង្ហាញនៅលើទីផ្សារក្នុងពេលតែមួយក៏ដោយ HUAWEI nova 2i បាននាំមុខធ្វើឲ្យជីវិតរស់វើក ទាំងសុវត្ថិភាពខ្ពស់និង ផ្តល់នូវបទពិសោធន៍ថ្មី បច្ចេកវិទ្យា ដោះសោរទូរសព្ទ ប្រព័ន្ធប្រតិបត្តិការ Android ដោយស្កែនមុខបានត្រឹមត្រូវដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ។
ជាមួយនឹងលក្ខណៈពិសេសថ្មីនេះ (១) Face Unlock, HUAWEI nova 2i ត្រូវបានគេរំពឹងថានឹងអាចបំបាក់ស្មាតហ្វូនគូរប្រកួតដែលមានតម្លៃដូចគ្នា ។ មុខងារ “Face Unlock” របស់ HUAWEI nova 2i ជាបទពិសោធស្រដៀងគ្នាខ្លាំងណាស់ បើប្រៀបធៀបទៅនឹងទូរសព្ទ iPhone X ។ អ្នកគ្រាន់តែចូលទៅកាន់ Setting ចុចលើបូតុងពាក្យ Face Unlock បន្ទាប់មក កាមេរ៉ាទូរសព្ទនឹងស្កែនមុខអ្នក រួចអ្នកអាចដោះសោទូរសព្ទដោយប្រើកម្មវិធីសម្គាល់មុខកម្រិតខ្ពស់ (facial recognition software) ។ កម្មវិធីនេះអាចស្គាល់លក្ខណៈពិសេសមុខរបស់អ្នកយ៉ាងរហ័ស ពេញលេញ និង ដោះសោអេក្រង់បានយ៉ាងលឿនបំផុតមិនដល់ ១ វិនាទីផង ។ លក្ខណៈពិសេសនេះពិតជាផ្តល់ឱ្យអ្នកនូវភាពងាយស្រួលនៅពេលដែលដៃអ្នកសើម ។ ប្រសិនបើ HUAWEI Nova 2i កំណត់អត្តសញ្ញាណអ្នកប្រើស្មាតហ្វូនមិនមែនជាម្ចាស់ទេ វានឹងលាក់ព័ត៌មាន រឺ មាតិកាដោយស្វ័យប្រវត្តិដូចជា SMS, WeChat, Whatsapp, Line, QQ ជាដើម ដូច្នេះអ្នករក្សាការសម្ងាត់ និង ឯកជនភាព បានយ៉ាងល្អឥតខ្ចោះ ។
សម្រាប់កំណែ Software ថ្មីមួយទៀតគឺ ការថតសែហ្វីខ្យូតៗ បែបកំប្លែងៗ ប្តូរផ្ទៃខាងក្រោយតាមស្រឡាញ់គឺ (២) selfie lens AR ។ HUAWEI Nova 2i មានបំពាក់កាមេរ៉ាចំនួន ៤ ដែលមានពីរគឺកាមេរ៉ាមុខ ។ ការរចនាកាមេរ៉ានេះជួយឱ្យអ្នកប្រើប្រាស់ចាប់យកពណ៌ដ៏ស្រស់ស្អាត និង រូបថតដ៏មានឥទ្ធិពលរបស់ “bokeh” ។ នេះមានន័យថាអ្នកអាចរីករាយនឹងបទពិសោធន៍ Selfie ដ៏អស្ចារ្យ ។ ឥឡូវនេះជាមួយនឹងកញ្ចក់ AR អ្នកអាចមានភាពច្នៃប្រឌិតជាងមុនជាមួយនឹងកាមេរ៉ាមុខរបស់អ្នក ។ ដំបូងអ្នកអាចជ្រើសរើសផ្ទាំង Background ដែលមានស្រាប់ រឺផ្ទៃ Background ដែលបង្កើតថ្មីប្រកបដោយខ្លួន នៅពេលប្រើកម្មវិធីថតរូប Selfie កញ្ចក់ AR ។ ប្រើបទពិសោធន៏នៃការច្នៃប្រឌិតថ្មីដែលមិនគួរឱ្យជឿនេះ អ្នកអាចដាក់ខ្លួនឯងចូលទៅក្នុងរូបថតជាមួយរូបព្រះរបស់អ្នក ឬឈរនៅពីមុខប៉ម Eiffel ទីក្រុងឡុង ឬសូម្បីស្ពាន Sydney Harbour Bridge ។
HUAWEI nova 2i គឺស្មាតហ្វូនល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រីករាយជាមួយនឹងការច្នៃប្រឌិតថ្មីជាមួយនឹងកម្មវិធីដោះសោរដោយស្កែនមុខ និង រីករាយថតរូបស៊ែហ្វី ខ្យូតៗ កំប្លុកកំប្លែង ថតរូបប្តូរផ្ទៃ Background ដោយពុំចាំបាច់ប្រើ Apps រីករាយជាមួយនឹងការថតរូបដោយពុំចាំបាច់ជាវ iPhone X ដែលមានតម្លៃថ្លៃខ្លាំង ។
របៀប upgrade Huawei nova 2i version:
ជំហានទី១: Settings-System update
ជំហានទី២: ចុចលើបូតុងតូចៗបីគ្រាប់នៅខាងលើខាងស្តាំដៃ ជាមួយនឹង Download latest full package (Click upper right corner button with three points-Download latest full package)
ប្រញាប់រួសរាន់ឡើងជាស្មាតហ្វូន Huawei nova 2i ឥឡូវនេះតម្លៃត្រឹមតែ ៣២៩ ដុល្លារ ថែម ដងថតរូប កាសធំពាក់ក្បាលសម្រាប់ស្តាប់តន្ត្រី ក្រវិលទម្រទូរសព្ទ អាវយឺត និង ស៊ីមកាតស្មាតកញ្ចប់ធំហ្មង ។ អ្នកអាចរកជាវ Huawei nova 2i នៅគ្រប់សាខាហាងលក់ទូរសព្ទដែលមានភ្នាក់ងារបុគ្គលិកលក់ រឺស្លាកសញ្ញាហួវៃ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និង សេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង ១៧០ ប្រទេស ហើយកំពុងនឹងត្រូវបានប្រើបាស់ដោយមួយភាគបីនៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ ៣ ក្នុងឆ្នាំ ២០១៤ ។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និង ចិន ។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនទាំង ៣ ហើយធ្វើការផលិត និង គ្រប់គ្រងលើស្មាតហ្វូន កុំព្យូទ័រ និង tablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់នឹងខ្លួនបាន និង សេវាផ្ទុកឯកសារលើអ៊ិនធើរណេត (Cloud services) ។ ល ។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និង មានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook:
www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com