សុខ ស្រីនាង ក្តោបបានតំណែងធំធ្វើជាគណៈកម្មការកម្មវិធីលំដាប់ពិភពលោក (វីដេអូ)
តារាចម្រៀងដ៏ស្រស់សោភាអ្នកនាង សុខ ស្រីនាង កំពុងតែមានយ៉ីអ៊ុនឡើងស្រឺតៗតាំងពីបានចូលទ្រនំដ៏ធំជាងគេក្នុងប្រទេសផលិតកម្មរស្មីហង្សមាស ដែលម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” រូបនេះលេចមុខយ៉ាងសកម្មក្នុងកម្មវិធីប្រគំតន្ត្រីជាច្រើនហូរហែ ព្រមទាំងបានតំណែងជាតួឯកក្នុងរឿងភាគរបស់ទូទស្សន៍ដ៏មានប្រជាប្រិយហង្សមាស HDTV ទៀតផង ។
ចុងក្រោយនេះតួស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” រូបនេះក៏បានក្តោបតំណែងធំជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកថ្មីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺកម្មវិធី Cambodian Idol Junior ដែលនឹងចាប់ផ្តើមចាក់ផ្សាយក្នុងពេលដ៏ឆាប់ៗខាងមុខនេះហើយគឺនៅថ្ងៃអាទិត្យទី 29 ខែកញ្ញា ឆ្នាំ 2019 ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលមានគណៈកម្មការជាតារាចម្រៀងលំដាប់ប្រទេស ៣ រូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និង អ្នកនាង សុខស្រីនាង ផ្ទាល់តែម្តង ។
កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕
សូមទស្សនាវីដេអូខាងក្រោម៖