ដល់ក! ក្រុមហ៊ុន OPPO លែងមែនទែនហើយតើ បញ្ចេញបច្ចេកវិទ្យាសាកថ្មថ្មីម្តងបី (វីដេអូ)
ថ្មីៗនេះ ក្រុមហ៊ុន ផ្គត់ផ្គង់ Smart Device ឈានមុខគេ OPPO បានប្រកាសដាក់ចេញនូវបច្ចេកវិទ្យាសាកថ្មថ្មី ចំនួន ៣ គឺ 65W SuperVOOC Fast Charge 2.0, 30W Wireless VOOC Flash Charge និង VOOC Flash Charge 4.0 ដើម្បីពង្រឹងមុខងារសាកថ្មលឿន សម្រាប់ឧស្សាហកម្មទូរស័ព្ទចល័ត យុគសម័យ 5G ។ ការសម្ពោធនូវបច្ចេកវិទ្យាសាកថ្មថ្មីម្តង ៣ ព្រមគ្នានេះ ត្រូវបានធ្វើឡើងនៅទីក្រុងស៊ិនជិនប្រទេសចិនដែលបានអធិប្បាយយ៉ាងលម្អិត ដូចខាងក្រោម ៖
១. បច្ចេកវិទ្យាសាកថ្មថ្មី “65W SuperVOOC 2.0” ជាដំណោះស្រាយសាកថ្ម ឈានមុខគេបំផុតនៅលើពិភពលោក មានសមត្ថភាពសាកថាមពលថ្មបាន ៤០០០ mAh ក្នុងរយៈពេលត្រឹមតែ ៣០ នាទី នឹងត្រូវបង្ហាញខ្លួននៅក្នុងស្មាតហ្វូន Reno Ace ។
២. The 30W Wireless VOOC គឺជាបច្ចេកវិទ្យាសាកថ្មឥតខ្សែ (wireless charge) ល្អបំផុតមួយនៅលើទីផ្សារ ។
៣. VOOC Flash Charge 4.0 គឺជាបច្ចេកវិទ្យាសាកថ្មជំនាន់ចុងក្រោយ ដែលនឹងត្រូវបំពាក់នៅលើស្មាតហ្វូន OPPO K5 ។
លោក Zhang Jialiang ប្រធានក្រុម បច្ចេកវិទ្យាសាកថ្មលឿនរបស់ OPPO បាននិយាយថា “ បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge របស់ OPPO បានផ្លាស់ប្តូរ និងផ្តល់នូវបទពិសោធន៍ សាកថ្មចុងក្រោយដល់អ្នកប្រើប្រាស់ជាង 145 លាននាក់នៅទូទាំងពិភពលោក។ នាពេលអនាគត OPPO នឹងបន្តធ្វើឱ្យប្រសើរឡើងនូវ VOOC, SuperVOOC និង Wireless VOOC ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងរូបភាពផ្សេងៗគ្នា” ។
សម្រាប់ព័ត៌មានលម្អិត ទស្សនានូវវីដេអូខាងក្រោមនេះ
After a lot of anticipation about 65W SuperVOOC, let me show you how fast it really is! ? pic.twitter.com/p1UHi18v6Q
— Brian Shen (@BrianShenYiRen) September 17, 2019