ចង់ឈ្នះទឹកប្រាក់សុទ្ធ 100,000,000 រៀល សូមរួសរាន់ទៅយកពាក្យដោយឥតគិតថ្លៃឥលូវនេះ !
សម្រាប់បេក្ខជន បេក្ខនារី ដែលមានបំណងចង់បញ្ចេញសមត្ថភាពសំឡេងក្នុងកម្មវិធី The Mask Singer Cambodia អាចមកទទួលយកពាក្យសុំចូលរួមប្រឡងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ នៅហាងលក់ទូរស័ព្ទដៃដែលមានស្លាកសញ្ញា OPPO ដែលនៅក្បែរផ្ទះរបស់លោកអ្នកជាងគេ ។ ក្រៅពីនេះ លោកអ្នកក៏អាចទទួលយកពាក្យសុំចូលរួមប្រឡងដោយឥតគិតថ្លៃនៅក្នុង Studio ហង្សមាស ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ភ្នំពេញ ជាន់ទី ៤ បានយ៉ាងងាយស្រួលផងដែរ ។
The Mask Singer Cambodia គឺជាកម្មវិធីថ្មី ប្លែកជាលើកដំបូងតែមួយគត់ ក្រោមការសហការគ្នារវាងក្រុមហ៊ុនធំចំនួនពីរ គឺ ហង្សមាស និង ក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំនៅព្រះរាជាណាចកក្រកម្ពុជា ដែលវាគឺជាកំពូលកម្មវិធីប្រឡងច្រៀងសម័យ Digital ប្លែកពីគេតម្រូវឲ្យបេក្ខជនទាំងអស់ច្រៀងដោយពាក់របាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត ដោយការបញ្ចេញសម្លេងពិតរបស់ពួកគេនៅលើឆាកតន្ត្រីដ៏ធំសម្បើមខ្នាតអន្តរជាតិដ៏ទំនើប នៅមុខមហាជនរាប់លាននាក់ ។
សូមបញ្ជាក់ថា មកដល់ពេលនេះ កម្មវិធីប្រឡងចម្រៀងបែប Digital “The Mask Singer Cambodia” ដែលបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន OPPO បានចាប់ផ្តើមដំណើរការជម្រុះវគ្គដំបូងបន្តបន្ទាប់ផ្តើមចាប់ពី ៖
– ខេត្តសៀមរាប នៅផ្សារហេរីថេក (The Heritage Walk ) កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៩ និងទើបតែបញ្ចប់ប្រកបដោយភាពជោគជ័យ និង ទទួលបានការគាំទ្រខ្លាំង
– នៅខេត្តតាកែវកាលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅក្នុងសកលវិទ្យាល័យ បៀលប្រាយ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និង អ្នកគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីតែម្តង។
– សម្រាប់វគ្គជម្រុះនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានប្រព្រឹត្តិទៅនៅទីរួមខេត្តកំពង់ចាមនៅក្នុងសណ្ឋាគារ LBN Asian ដែលមានប្អូនៗយុវវ័យចូលរួមច្រើនកុះករ។
-សម្រាប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះស្អែកនេះនឹងមានកម្មវិធីប្រគុំតន្ត្រី The Mask Singer Tour Concert ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសចាប់ពីម៉ោង៨យប់តទៅដែលមានការចូលរួមពីកំពូលតារាចំរៀង អ្នកនាង ពេជ្រ សោភា, លោក Step, កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាតំណាងទូរស័ព្ទដៃ OPPO ព្រមទាំងតារាចំរៀងល្បីៗជាច្រើននាក់ទៀត។
– សម្រាប់វគ្គជម្រុះនៅខេត្តបាត់ដំបង នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៩ នៅសណ្ឋាគារស្ទឹងសង្កែ ដូច្នេះប្អូនៗសូមរួសរាន់ឡើង ទៅយកពាក្យប្រឡងដោយមិនគិតថ្លៃឡើយ។
-សម្រាប់វគ្គជម្រុះនៅរាជធានីភ្នំពេញនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ភ្នំពេញ ជាន់ទី៤ ។
អាស្រ័យហេតុនេះសម្រាប់អ្នកពុំទាន់បានមកទទួលពាក្យសុំចូលរួមប្រឡង The Mask Singer Cambodia ដោយឥតគិតថ្លៃសូមប្រញាប់រួសរាន់អញ្ជើញមកកាន់ហាងលក់ទូរស័ព្ទដៃ OPPO ដែរនៅក្បែរលោកអ្នកជាងគេ រឺក៏នៅក្រុមហ៊ុនហង្សមាសផ្ទាល់។ សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ព្រោះ ជ័យលាភីដែលឈ្នះចុងក្រោយនឹងទទួលបានទឹកប្រាក់សុទ្ធដល់ទៅ 100,000,000 រៀល (១រយលានរៀល) ប្រមាណជា ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃទំនើបៗពី OPPO បន្ថែមទៀតក៏ថាបាន។សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO ដូចជា ៖
ចុច like Facebook : https://bit.ly/33XLZcs
ចុច Follow Instagram : https://bit.ly/2ZsPjg0
ចុចសាប់លើរូបកណ្តឹង YouTube : https://bit.ly/2Zqgq7C