ហេតុអ្វីបានជាអាហារពេលព្រឹក មានសារសំខាន់សម្រាប់លោកអ្នក ?
ការស្រាវជ្រាវបានបង្ហាញថា ថាមពលប្រមាណ80 ភាគរយត្រូវបានបាត់បង់ក្នុងពេលដែលយើងគេងនាពេលយប់ ដូច្នេះ វាពិតជារឿងចាំបាច់ និងមិនអាចខ្វះបាននោះទេដែលយើងត្រូវការបំពេញថាមពលឡើងវិញតាមរយៈការទទួលទានអាហារពេលព្រឹក ដើម្បីបង្កើនថាមពល និងកម្លាំងខ្លាំងក្លា ជួយរក្សាថាមពលឲ្យស្ថិតស្ថេរពេញមួយថ្ងៃ។មិនបានបរិភោគអាហារពេលព្រឹក មានន័យថា ពោះអ្នកទទេ គ្មានថាមពល គ្មានកម្លាំងកំហែង ប្រៀបដូចទៅនឹងអ្នកព្យាយាមបញ្ឆេះឡានដោយគ្មានប្រេងសាំងយ៉ាងដូច្នេះដែរ !
អាហារពេលព្រឹក មានសារសំខាន់ណាស់ក្នុងការទ្រទ្រង់ថាមពល ធ្វើឱ្យស្មារតីមានភាពល្អប្រសើរ និងផ្តល់ការផ្តោតអារម្មណ៍បានល្អពេញមួយថ្ងៃ ។ អាហារពេលព្រឹកមានតួនាទីចម្បងក្នុងការជួយឲ្យកូនៗលោកអ្នកមានការផ្តោតអារម្មណ៍បានយ៉ាងល្អ ហើយយកចិត្តទុកដាក់ និងមានការប្រុងប្រ័យត្នជាទីបំផុតក្នុងការធ្វើកិច្ចការងារអ្វីមួយ ។ ដូច្នេះហើយ កុមារអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការរៀនសូត្រ និងការលេងកម្សាន្តរបស់ពួកគេតាមរយៈការទទួលទានអាហារពេលព្រឹក ។
អាហារពេលព្រឹកត្រូវបានចាត់ទុកថាជាអាហារដែលមានសារសំខាន់បំផុតសម្រាប់បរិភោគប្រចាំថ្ងៃ ហើយជាអាហារដែលមានតុល្យភាព និងធ្វើឲ្យទទួលបានសុខភាពល្អ ។ វាមានសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់បង្កើនថាមពលដែលកុមារត្រូវការជាចាំបាច់ដើម្បីធ្វើកិច្ចការងារប្រចាំថ្ងៃរបស់ពួកគេ ។ ដូច្នេះវាជាការសំខាន់ណាស់ក្នុងការជ្រើសរើសម្ហូបអាហារ ឬភេសជ្ជៈដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនដែលរាងកាយត្រូវការជាចាំបាច់សម្រាប់ការលូតលាស់បានល្អ។
ការញ៉ាំអាហារប្រកបដោយសុខភាព និងមានសុវត្ថិភាពនៅពេលព្រឹក ធ្វើឲ្យទទួលបានការផ្តោតអារម្មណ៍កាន់តែប្រសើរ មានអារម្មណ៍ល្អ និងបំពេញកិច្ចការងារទទួលបានលទ្ធផលល្អប្រសើរគួរជាទីពេញចិត្ត។ម៉ៃឡូគឺជាភេសជ្ជៈមួយប្រភេទដែលពេញនិយមបំផុត ហើយក៏ស័ក្តិសមបំផុតណាស់ដែរជាមួយអាហារពេលព្រឹក ដោយវាបានផ្តល់នូវសារធាតុបង្កើនថាមពលដែលកុមារត្រូវការសម្រាប់រាងកាយរឹងមាំ និងសុខភាពល្អ ។ វាមិនត្រឹមតែជាភេសជ្ជៈមានរសជាតិសូកូឡាដ៏ឈ្ងុយឆ្ញាញ់ដែលជាការរួមផ្សំនៃម្សៅកាកាវប៉ុណ្ណោះទេ វាក៏ត្រូវបានផ្សំឡើងពីសារធាតុរ៉ែសំខាន់ៗជាច្រើនទៀតផងដែរដើម្បីបង្កើនថាមពល និងកម្លាំងខ្លាំងក្លា ជួយរក្សាថាមពលឲ្យស្ថិតស្ថេរពេញមួយថ្ងៃ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពរបស់កុមារ ហើយសារធាតុទាំងនោះមានដូចជា៖
1. ផលិតឡើងពីសារធាតុធម្មជាតិពិតៗមានដូចជា៖ ស្រូវសាលីទឹកដោះគោនិងកាកាវ
2. ជាអាហារូបត្ថម្ភ ដែលមានតុល្យភាព និងជួយឲ្យមានសុខភាពល្អ
3. ម៉ៃឡូ មានផ្ទុកសារធាតុ PROTOMALT ដែលត្រូវបានផលិតចេញពីមីក្រូសារធាតុសម្រាប់ការផលិតថាមពលដ៏អស្ចារ្យ
4. វីតាមីន B ជួយផលិតថាមពលដែលបានមកពីចំណីអាហារយ៉ាងមានប្រសិទ្ធភាព
5. កាល់ស្យូមធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ
6. ជាតិដែកសម្រាប់ផលិតកោសិកាឈាមក្រហម
7. ជាផលិតផលអន្តរជាតិដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន ណេសត្លេ
8. ទទួលបានការជឿទុកចិត្តជាច្រើនជំនាន់មកហើយ
9. រសជាតិឈ្ងុយឆ្ងាញ់ពីសូកូឡា និងស្រូវសាលី
10. ជាភេសជ្ជៈដែលល្អបំផុតសម្រាប់ញ៉ាំប្រចាំថ្ងៃជាមួយអាហារពេលព្រឹក
ជាមួយនឹងអត្ថប្រយោជន៍ទាំងអស់នេះ តើលោកអ្នក និងកូនៗរបស់អ្នក អាចខកខានមិនទទួលទានអាហារពេលព្រឹកទៀតដែរឬទេ? ដើម្បីស្វែងយល់បន្ថែមទៀត សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
ផ្តល់ឱ្យកូនរបស់អ្នកនូវការចាប់ផ្តើមដ៏ល្អបំផុតចំពោះកិច្ចការប្រចាំថ្ងៃរបស់ពួកគេជាមួយភេសជ្ជៈម៉ៃឡូ!