ឡាក់គីបឺរហ្គឺរបើកសម្ពោធហាងថ្មីសាខាផ្សារទំនើបមីតថោនម៉ល (ផ្តល់ជូនការញុំាហ្រ្វីហើយថែមទាំងបានរង្វាន់ទៀត)
រាជធានីភ្នំពេញ ៖ ថ្ងៃសៅរ៍ ទី ៣១ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន រៀលហ្វូ៊ដ និង ប៊េវើរីច ដែលជាម្ចាស់ភោជនីយដ្ឋានបំរើសេវាកម្មអាហាររហ័ស Quick Service Restaurant ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ថា «ឡាក់គីបឺរហ្គឺរ» ថ្មីៗនេះ បានធ្វើការបើកសម្ពោធហាងថ្មីនៅផ្សារទំនើបមីតថោនម៉ល (Midtown Mall) ដែលមានទីតាំងនៅផ្លូវ ២០០៤ កែងផ្លូវ ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅក្នុងឱកាសបើកសម្ពោធហាងថ្មីនេះដែរ ឡាក់គីបឺរហ្គឺរមានការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៅដល់អតិថិជនរបស់ខ្លួន ដោយការញុំាបឺរហ្គឺរឥតគិតថ្លៃចំពោះអតិថិជន ៥០ នាក់ដំបូង ហើយអតិថិជន ៥០ នាក់បន្ទាប់ទៀតគ្រាន់តែចំណាយ ១.៩៩ ដុល្លារប៉ុណ្ណោះ ក៏ទទួលបាននូវអាហារ ១ ឈុតភ្លាមៗផងដែរ ។ បន្ថែមពីនេះទៅទៀតរាល់អតិថិជនទាំងអស់ដែលចំណាយចាប់ពី ៥ ដុល្លារឡើងទៅ សុទ្ធតែទទួលបានថង់សំណាង ដែរមានរង្វាន់ទាំងអស់រហូតដល់ ៥០០ រង្វាន់ ។ ហើយអ្វីដែលកាន់តែពិសេសអស្ចារ្យជាងនេះទៅទៀតនោះគឺ ការប្រកួតញុំាបឺរហ្គឺរ និង កូកាកូឡា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣១ សីហា ដល់ថ្ងៃទី ០២ កញ្ញា ២០១៩ ។
គួរបញ្ជាក់ថា ជ័យលាភីទី ១ នឹងទទួលបានទឹកប្រាក់ចំនួន ៤០០ ដុល្លារ ជ័យលាភីទី ២ ទទួលបានទឹកប្រាក់ចំនួន ២០០ ដុល្លារ និង ជ័យលាភីទី ៣ ទទួលបានទឹកប្រាក់ចំនួន ១០០ ដុល្លារ ។ ការប្រកួតនេះប្រព្រឹត្តទៅដោយភាពរីករាយ និង មានអ្នកចូលរួមលេងយ៉ាងច្រើនក្រៃលែង ៕