MANGO បង្កើតយុទ្ធនាការ “Shared Moments” ដ៏ពិសេសសម្រាប់រដូវរងា
Mango បាននាំយកយុទ្ធនាការថ្មី “Shared Moments” សម្រាប់រដូវរងា ឆ្នាំ ២០១៩ នេះ ។ រូបភាព និង វីដេអូនៃយុទ្ធនាការ ត្រូវបានថតដោយអ្នកថតរូបជនជាតិអង់គ្លេស Glen Luchford ដែលមានកេរ្តិ៍ឈ្មោះលេចធ្លោក្នុងអាជីពជាង ៣ ទសវត្សរ៍នៅក្នុងពិភពម៉ូដ ។
តារាប្រចាំយុទ្ធនាការខាងលើរួមមាន Anna Ewers, Rebecca Leigh Longendyke, Kaya Wilkins, Mathias Lauridsen និង Hugo Sauzay ដែលបានសម្តែងក្នុងប្រធានបទរដូវរងា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសស្កុតឡេន ។ ជាមួយគ្នានេះ តារាចម្រៀងជនជាតិស្កុតឡេន Donovan ក៏បានចូលរួមបង្ហើរសំឡេងនៅក្នុងវីដេអូនៃយុទ្ធនាការខាងលើដែរ ។
Shared Moments បន្តផ្នត់គំនិតនៃការរួមគ្នា ដែលមាននៅក្នុងទំនាក់ទំនងរបស់ម៉ាកយីហោ និង សង្កត់ធ្ងន់លើស្មារតីសហគមន៍ តាមរយៈវីដេអូ និង រូបភាពដែលបង្ហាញពីភាពស្និទ្ធស្នាល និង ធម្មជាតិនៃគ្រាដែលបានចំណាយពេលជាមួយគ្នា ។
សម្លៀកបំពាក់ស្ត្រីនៅក្នុងយុទ្ធនាការ Shared Moments ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ក្រណាត់ប្រភេទអេកូឡូស៊ី ឬ ក្រណាត់កែច្នៃ ដូចជា រោមចៀមប្រភេទ Virgin Wool , ក្រណាត់ប្រភេទ Georgette , កប្បាសសីរាង្គ និង សរសៃ LyocellTM ។ ការរចនារបស់វាបានបំផុសគំនិតដោយអ្នកធ្វើដំណើរ ជាមួយនឹងពណ៌ត្នោត និង ម៉ូដច្រើនជម្រើស ដូចជា រ៉ូប , អាវរលុង , អាវក្រៅវែង , អាវរងា , សំពត់ និង ខោជើងវែង ។ រីឯគ្រឿងតុបតែងខ្លួនផ្សេងទៀតមានដូចជា ស្បែកជើងកវែង , កន្សែងរុំក និង ខ្សែក្រវ៉ាត់ ជាដើម ៕
ស្វែងរកឈុតសម្លៀកបំពាក់សម្រាប់រដូវរងានៅ MANGO នៃផ្សារទំនើប AEON MALL 1 រាជធានីភ្នំពេញ