ត្រៀមៗ អ្នកសៀមរាប! The Mask Singer Cambodia ចាប់ផ្តើមចេញប្រតិ្តបត្តិការហើយ
កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់របាំងមុខបំប្លែងកាយបញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន ។
ទស្សនិកជនមួយចំនួនប្រហែលជាបានទស្សនាខ្លះហើយតាមបណ្តាប្រទេសជាច្រើនដែលផលិតកម្មវិធីនេះ ហើយពេលនេះនឹងកាន់តែរំជើបរំជួលជាមួយការផលិតជារបស់កម្ពុជាដោយស្ថានីយទូរទស្សន៍មានបទពិសោធន៍ជោគជាំខាងផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនកន្លងមកគឺហង្សមាស HDTV ។
បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស ។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត ? ពាក្យចូលរួមប្រឡងអាចរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO ទូទាំងប្រទេស ។
The Mask Singer Cambodia ចាប់ផ្ដើមធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ ដែលទីតាំងទីដំបូងនឹងធ្វើនៅផ្សារទំនើប ហេរីថេក (The Heritage Walk) ទីរួមខេត្ដសៀមរាបនៅថ្ងៃទី ០១ ខែកញ្ញាឆ្នាំ ២០១៩ នេះ ។
ឧបត្ថម្ភផ្ដាច់មុខដោយ ៖ OPPO Reno 10x Zoom #លើសពីអ្វីដែលអ្នកមើលឃើញ