គន្លឹះពិសេសសម្រាប់អ្នកខ្ជិលស្ពាយ Power Bank
សម្រាប់អ្នកប្រកបជំនួញ និង អាជីវកម្មនានាមិនថាតែនៅខាងក្នុង និង ក្រៅគេហដ្ឋាន ឬ ក៏នៅលើអនឡាញ ជៀសមិនផុតពីរឿងទូរស័ព្ទអស់ថ្ម ដែលជាបញ្ហារំខាន និង រាំងស្ទះដល់ដំណើរការ នៃការប្រាស្រ័យទាក់ទងគ្នា ជួនកាលអាចបណ្តាលឲ្យខូចខាតផលប្រយោជន៍ធំក៏មានដែរ ។
ដើម្បីរួមចំណែក លុបបំបាត់បញ្ហាប្រឈម និង ពាក្យរអ៊ូថា “អុញនុះ ទូរស័ព្ទអស់ថ្ម ធុញណាស់ រកតែធ្វើកិច្ចការរកស៊ីអ្វីពុំកើត” របស់អ្នកប្រើប្រាស់ស្មាតហ្វូននៅទូទាំងពិភពលោក ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក OPPO បានសម្រិតសម្រាំង នូវស្មាតហ្វូនស៊េរីឆ្នាំ ២០១៩ គឺ OPPO F11 Pro ដែលមានកម្លាំងថាមពលថ្មធំរហូតដល់ទៅ 4000 mAh ប្រើបានរយៈពេលយូរ ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 មិនត្រូវការរងចាំរយៈពេលសាកថ្មយូរ (VOOC ត្រូវបានទទួលស្គាល់គុណភាពផលិតផលពីស្ថាប័នអន្តរជាតិ TÜV) ។
អាស្រ័យហេតុនេះ លោកអ្នក អាចធ្វើការពិចារណា ក្នុងការជ្រើសរើសយកស្មាតហ្វូន OPPO F11 Pro ដើម្បីជាដៃគូរសម្រាប់ជួយពន្លឿនពាណិជ្ជកម្ម អាជីវកម្ម ទាំងលើ online និង offline ដោយសារតែសមត្ថភាពរបស់វាអាចប្រើប្រាស់ជាធម្មតាបានរយៈពេលជាង 15 ម៉ោងសម្រាប់ការហៅចេញចូលរឺប្រាស្រ័យទាក់ទងគ្នាលើបណ្តាញសង្គម (Facebook, Instagram, Telegram, Wechat, Whatsapp, Twitters, Tik Tok, Bingo Live ជាដើម) និង អាចមើលវីដេអូជាប់គ្នាបានរយៈពេល 12 ម៉ោង ឬ លេងហ្គេមកម្សាន្តជាប់គ្នាបានរយៈពេលជាង 5 ម៉ោង ដោយអស់ក្តីបារម្ភលើបញ្ហាអស់ថ្មទៀតហើយ ។
ក្រៅពីនេះ OPPO F11 Pro ត្រូវបានរចនារូបរាងយ៉ាងល្អប្រណីតមានអេក្រង់លាតពេញ ទំហំ 6.5 inch FHD+ បង្កប់កាមេរ៉ាមុខចំកណ្តាល ទំហំ16MP និង ផ្នែកខាងក្រោយមានពណ៌បែប Gradient បំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 48MP, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Andriod 9.0 និង មាន CPU P70 6+64GB, RAM ទំហំ 6GB និង ROM ទំហំ128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ។ លោកអ្នកអាចស្វែងរកជាវស្មាតហ្វូនឆ្លាតវៃ OPPO F11 Pro ដែលមានផ្ទុកម៉េម៉ូរីទំហំ 128GB នៅគ្រប់ហាងលក់ទូស័ព្ទនានា ដែលមានស្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃពិសេសត្រឹមតែ ៣៣៩ដុល្លារ ជាមួយនឹងជម្រើស៣ពណ៌ គឺ Thunder Black, Aurora Green, និង Waterfall Gray ៕