ទូទឹកកក សាមសុង Side By Side ដ៏វៃឆ្លាត ស័ក្តិសមបំផុតសម្រាប់ជីវិតសម័យថ្មី !
ភ្នំពេញថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ ៖ បច្ចុប្បន្ននេះដោយសារតែមមាញឹកជាមួយការងារប្រចាំថ្ងៃទើបមិនមានពេលវេលាគ្រប់គ្រាន់ទៅផ្សារញឹកញាប់ ។ ដូច្នេះហើយទើបលោកអ្នកសម្រេចចិត្តទិញទូទឹកកកដើម្បីស្តុកម្ហូបអាហារបន្លែ ត្រីសាច់ ប៉ុន្តែបើទូទឹកកកនោះស៊ីភ្លើងច្រើន មានសំឡេងរំខាន ឧស្សាហ៍ខូច មានក្លិនមិនល្អ ម្ហូបអាហារទុកមិនបានយូរទៀតនោះ លោកអ្នកប្រាកដជាមានការលំបាកក្នុងជីវិតប្រចាំថ្ងៃកាន់តែច្រើនហើយ ។
ពេលនេះលោកអ្នកឈប់បារម្ភទៀតទៅជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយពីទូទឹកកក Samsung Side By Side នឹងជួយឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួលបំផុត ។ ជាការពិតណាស់ទូទឹកកកម៉ូដែលនេះគឺពិតជាស័ក្តិសមខ្លាំងណាស់ ព្រោះត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ស្អាត ទាក់ទាញ និង ធំទូលាយ ។
កុំឱ្យលោកអ្នករង់ចាំយូរ ! យើងនឹងបង្ហាញជូនលក្ខណៈពិសេសបំផុតដល់លោកអ្នកដែលកំពុងស្វែងរកនូវបែបផែនជីវិតដ៏រស់រវើកជាមួយទូទឹកកក Samsung Side By Side នេះ ៖
* ផ្ទៃខាងក្នុងកាន់តែធំទូលាយ
ជាមួយនឹងបច្ចេកវិទ្យា SpaceMaxTM ដែលមានតែមួយគ្មានពីរ លោកអ្នកអាចទុកដាក់ម្ហូបអាហារបន្លែផ្លែឈើបានកាន់តែច្រើន (ចំណុះទឹករហូតដល់ 617 លីត្រនៃផ្ទៃខាងក្នុង) ។ មានន័យថាផ្ទៃខាងក្នុងកាន់តែធំទូលាយខណៈដែលផ្ទៃខាងក្រៅកាន់តែស្តើងទាក់ទាញ និង រឹងមាំ ។
* រក្សាភាពស្រស់បានល្អឥតខ្ចោះ
ដោយសារតែបច្ចេកវិទ្យា All-around Cooling អាចធ្វើឱ្យគ្រប់ចំណីអាហារ បន្លែត្រីសាច់ទាំងអស់ក្នុងទូទឹកកកមានភាពស្រស់ល្អ ទុកបានយូរ និង ទទួលបានភាពត្រជាក់បានត្រឹមត្រូវបំផុត ។
* ជាប់ធន់ មិនងាយខូច សន្សំសំចៃថាមពលបានរហូតល់ 50%
ជាមួយនឹងបច្ចេកវិទ្យា Samsung Digital Inverter Compressor ជួយឱ្យទូទឹកកកម៉ូដែលនេះប្រើបានយូរ មានសំឡេងស្ងាត់ល្អ ជួយសន្សំសំចៃថាមពលរហូតដល់ 50% ខណៈដែល Compressor ផលិតផលទូទឹកកកធម្មតាដឹងតែផលិត និង បច្ចេញភាពត្រជាក់អូតូម៉ាទិចរហូតធ្វើឱ្យទូទឹកកងាយខូច និង ស៊ីថាមពលច្រើនទៅៗ ។
* បំពេញភាពត្រជាក់បានលឿនយ៉ាងវៃឆ្លាតបំផុត
លោកអ្នកប្រាកដជាដឹងថា ការដែលបើក-បិទទូទឹកកកច្រើនដង ឬ ញឹកញាប់អាចនឹងធ្វើឱ្យវាអស់ភាពត្រជាក់ និង ស៊ីភ្លើង មែនអត់ ? អស់បារម្ភទៀតហើយ ព្រោះទូទឹកកក Samsung Side By Side នេះ ត្រូវបានផលិត និង រចនាឡើងយ៉ាងពិសេស និង ផ្ចិតផ្ចង់បំផុតជាមួយនឹងបច្ចេកវិទ្យា Metal Cooling ជួយបំពេញ និង រក្សាសីតុណ្ហភាពបានត្រឹមត្រូវបើទោះបីលោកអ្នកបើកបិទញឹកញាប់ក៏ដោយ ឡូយអត់ ? រកឯណាបាន ? មានតែក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ !
* មានរូបរាងស្តើងស្អាតទាក់ទាញបំផុត
ម៉ូដែលនេះជួយបន្ថែមរចនាបទក្នុងគេហដ្ឋាន ឬ ក្នុងផ្ទះបាយរបស់លោកអ្នកឱ្យកាន់តែទំនើបទាន់សម័យជាមួយនឹងទ្វារបិទបើកដ៏ស្រស់ស្អាតមិនលយចេញមកខាងក្រៅឱ្យទាស់ភ្នែកឡើយ ។
* ធ្វើឱ្យត្រជាក់បានរហ័ស
ជាមួយនឹងបច្ចេកវិទ្យា Power Cool-Power Freeze លោកអ្នកមិនចាំបាច់ចំណាយថវិកាទៅប្រើទូទឹកត្រជាក់ ឬ ទូចម្រោះទៀតនោះទេ លោកអ្នកគ្រាន់តែចាក់ទឹកចូលក្នុងធុងផ្ទុកទឹកដែលមានស្រាប់ក្នុងទូទឹកកក ហើយចុចប៊ូតុងនោះទូទឹកកកនឹងស្រូបយកខ្យល់ត្រជាក់ផ្ទៃខាងក្នុងទូទឹកកកភ្លាមៗដើម្បីធ្វើឱ្យទឹក ឬ ភេសជ្ជៈផ្សេងៗត្រជាក់បានលឿនបំផុតតាមតម្រូវការរបស់លោកអ្នក ។ ប្រហែលជាស៊ីភ្លើងខ្លាំងហើយមើលទៅ ? សូមកុំបារម្ភ ! អត់ស៊ីថាមពលច្រើនទេ !
* កម្ចាត់ក្លិនមិនល្អ និង រក្សារសជាតិអាហារបានល្អ
ជាមួយមុខងារ Deodorizing Filter ជួយរក្សារសជាតិ និង ក្លិនក្រអូបនៃម្ហូបអាហារ បន្លែត្រីសាច់បានល្អជាពិសេសស្រូបច្រោះយកក្លិនមិនល្អចេញបានយ៉ាងល្អឥតខ្ចោះ ។
និយាយរួមទៅទូទឹកកក Samsung Side By Side នេះគឺពិតជាល្អ និង ស័ក្តិសមឥតខ្ចោះសម្រាប់ជីវិតសម័យថ្មីដែលរស់រវើករបស់លោកអ្នក ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ។