សប្បាយហើយ បានចំណេះដឹងល្អៗទៀត ចាំអីទៀត ! ចូលរួមទាំងអស់គ្នា សិក្ខាសាលាស្តីពីសារប្រយោជន៍នៃកាល់ស្យូម នៅថ្ងៃសៅរ៍ ទី31 សីហា នេះ
ឱកាសល្អមែន! សម្រាប់លោកឪពុកអ្នកម្តាយ និង កូនតូចៗជាទីស្រឡាញ់ មកទទួលយកចំណេះដឹងដ៏មានសារប្រយោជន៍ និង បទពិសោធន៍ល្អៗពីវេជ្ជបណ្ឌិតជំនាញ រួមជាមួយការលេងហ្គេមកម្សាន្តសប្បាយ សម្រាប់កុមារៗ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នៅក្នុងសិក្ខាសាលាស្តីអំពី «សារប្រយោជន៍នៃកាល់ស្យូម» ដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី31 ខែសីហា ឆ្នាំ2019 នេះ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ។
«កាល់ស្យូម» មានសារសំខាន់ខ្លាំងសម្រាប់ស្រ្តីមានផ្ទៃពោះ និង វ័យលូតលាស់របស់កុមារ តើលោកអ្នកធ្លាប់ដឹងដែរ ឬ ទេ បើខ្វះកាល់ស្យូម ពួកគេត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? តើធ្វើយ៉ាងណា ទើបដឹងថាយើងមានកាល់ស្យូមគ្រប់គ្រាន់? រាល់ចំណេះដឹងទាំងអស់នេះនឹងបកស្រាយជូនយ៉ាងក្បោះក្បាយដោយវេជ្ជបណ្ឌិតជំនាញ រួមជាមួយកម្មវិធីសប្បាយៗជាច្រើន សម្រាប់កុមារលេងកម្សាន្ត ការពិនិត្យសុខភាពដោយឥតគិតថ្លៃ និង ការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញទាក់ទងនឹងវ័យលូតលាស់កូនរបស់អ្នក។
ចាំអីទៀត! កម្មវិធីនេះចូលរួមដោយឥតគិតថ្លៃចាប់ពីម៉ោង 10ព្រឹក ដល់ម៉ោង 9យប់
10:20am – 12:10pm បទបង្ហាញស្តីពី “សារប្រយោជន៍នៃកាល់ស្យូម” សម្រាប់ស្ដ្រីមានផ្ទៃពោះ
2:30pm – 4:40pm បទបង្ហាញស្តីពី “សារប្រយោជន៍នៃកាល់ស្យូម” សម្រាប់កុមារ
4:50pm – 6:40pm បទបង្ហាញស្តីពី “សារប្រយោជន៍នៃកាល់ស្យូម” សម្រាប់ស្ដ្រីមានផ្ទៃពោះ
6:50pm – 8:40pm បទបង្ហាញស្តីពី “សារប្រយោជន៍នៃកាល់ស្យូម” សម្រាប់កុមារ
សូមកុំខកខានណា! ដើម្បីទទួលបាននូវចំណេះដឹង និង បទពិសោធន៍ល្អៗសម្រាប់ស្ត្រីមានផ្ទៃពោះ និង ការថែទាំកូនឱ្យធំធាត់លូតលាស់បានល្អ និង ឆ្លាតវៃ។ ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ 096 944 3311/ 096 777 5645/ 098 980 444 ៕
អត្ថបទក្រុមហ៊ុន