តើ Smart Phone កំពូលណាខ្លះ ដែលបំពាក់នូវ Snapdragon 855 របស់ Qualcomm ?
តើលោកអ្នកយល់ឃើញយ៉ាងដូម្តេចដែរនៅពេលដែល RAM ទូរស័ព្ទមានទំហំធំតែម្យ៉ាង ! ហើយវាពិតជាធ្វើឱ្យទូរស័ព្ទរបស់លោកអ្នកដើរលឿន និង អាចមានសមត្ថភាពលេងហ្គេមធំៗបានដោយរលូនមែនឬទេ ? នេះគឺជាអ្វីដែលមនុស្សភាគច្រើនតែងតែយល់ច្រលំលើកត្តានេះ ប៉ុន្តែវាក៏ត្រឹមត្រូវមួយចំណែកដែរ ។
ការជ្រើសរើសទូរស័ព្ទមួយគ្រឿងសម្រាប់អ្នកដែលផ្តោតសំខាន់លើការប្រើប្រាស់កម្មវិធីធំៗ និង លេងហ្គេម Online ដើម្បីកម្សាន្តអារម្មណ៍ ពួកគេច្បាស់ណាស់ដែលតែងតែទាមទារ និង ផ្តោតសំខាន់លើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ដោយតម្រូវឱ្យការចំណាយថវិកានឹងមានការកើនឡើងកាន់តែខ្ពស់ដូចគ្នា ហើយចំណុចដែលលោកអ្នកគួរតែយកចិត្តទុកដាក់ រួមមានដូចជា ៖ CPU, RAM, ROM, … ហើយចំនុចទាំងអស់នេះគឺវាមានលក្ខណៈពិសេសខុសៗគ្នាផងដែរ ។ រហូតមកដល់ពេលនេះមានប្រភេទទូរស័ព្ទដៃកំពូលៗជាច្រើនបានបង្ហាញវត្តមានរបស់ពួកគេតាមរយៈការស្វែងរកដៃគូសហការ ដើម្បីជម្រុញទូរស័ព្ទរបស់ពួកគេកាន់តែខ្លាំង និង កាន់តែមានតម្លៃ មកដល់ពេលនេះការបំពាក់ជាមួយនឹង ChipsetSnapdragon 855 ដែលជាជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Qualcomm គឺជាកត្តាដែលមនុស្សគ្រប់គ្នាបានយកចិត្តទុកដាក់នៅក្នុងឲ្យទូរស័ព្ទរបស់ពួកគេ ព្រោះវាគឺជាផលលាភគួបផ្សំធ្វើឲ្យទូរស័ព្ទរបស់ពួកគេកាន់មានតម្លៃថ្លៃខ្ពស់ និង ផ្តល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់លើល្បឿនលឿនឈានមុខគេ ក្នុងនោះដែរទូរស័ព្ទកំពូលឆ្នាំ ២០១៩ គឺ OPPO Reno 10X Hybrid Zoom (60X Digital Zoom) ដោយវាបានបំពាក់ ChipsetSnapdragon 855 ដែលវាបានដើរតួនាទីយ៉ាងសំខាន់បំផុតទៅលើដំណើការលឿន វាមានល្បឿនលឿនជាងមុន 45% វាមាន AI Engine ជំនាន់ទីបួន និង អាចដំណើរការកាន់តែរលូន ការប្រើប្រាស់ទៅលើកម្មវិធីឬហ្គេមធំៗក៏គ្មានបញ្ហារាំងស្ទះអ្វីទាំងអស់សម្រាប់ស្មាតហ្វូនម៉ឌែលនេះ ។
ក្នុង Chipset មួយមាន CPU, NPU.. ជាដើមហើយពាក្យពេញរបស់ CPU គឺ Central Processing Unit ដែលមានន័យថា វាហាក់បីដូចជាខួរក្បាល ឬក៏បេះដូងរបស់ស្មាតហ្វូនដូច្នេះដែរ។ វាមិនខុសអ្វីពីមនុស្សដែលមានភាពវៃឆ្លាតខ្លាំង និងមនុស្សមិនសូវឆ្លាត ឬក៏អាចប្រៀបបានទៅនឹងកម្រិត IQ របស់មនុស្សទូទៅនោះទេ ។ មនុស្សដែលមាន IQ ខ្ពស់តែងតែឆ្លាតជាង និង មានការគិតលឿនជាងមនុស្សធម្មតា ។ ក្រៅពីនេះក៏មានស្មាតហ្វូនដទៃទៀតដែរ ដែលបានបំពាក់មកជាមួយនឹង ChipsetSnapdragon 855 ដូចជា OPPO Reno 10x Zoom, OnePlus 7Pro, Xiaomi, Redmi K20 Pro និង Samsung S10+ជាដើម ដូច្នេះវាពិតជាស័ក្តិសមខ្លាំងណាស់សម្រាប់តម្លៃរបស់ពួកគេ ៕