ចូលរួមកម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត SUBARU PALM CHALLENGE 2019 ឈ្នះរង្វាន់ធំ រថយន្ត ស៊ូបារុមួយគ្រឿង
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត SUBARU PALM CHALLENGE 2019 ឈានដល់ឆ្នាំទី 9 ហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 01 ខែ កញ្ញា ឆ្នាំ ២០១៩ ចាប់ផ្តើមចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ នៅមុខសកលវិទ្យាល័យភ្នំពេញអន្តរជាតិក្នុងរាជធានីភ្នំពេញ។ បេក្ខជន បេក្ខនារី ចំនួន ៦០រូប នឹងត្រូវជ្រើសរើស ចូលរួមការប្រកួតដ៏ស្វិតស្វាញនេះ ដោយជំនះភាពនឿយហត់ និង អាកាសធាតុដើម្បីដណ្តើមយកសិទ្ធិ ១០កន្លែង ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី នៅចុងខែតុលា ខាងមុខនេះ ដើម្បីដណ្តើមរង្វាន់ធំ។
លក្ខខណ្ឌនៃការចូលរួមការប្រកួតបេក្ខជនទាំងពីរភេទ ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមានកាយសម្បទារឹងមាំ ទាំងផ្លូវកាយ និងស្មារតីអាចធន់ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញ ដែលអាចឈរដាក់បាតដៃលើរថយន្តចុងក្រោយគេបង្អស់ ហើយបេក្ខជនចំនួន ១០ រូបប៉ុណ្ណោះ នឹងត្រូវបានជ្រើសជាតំណាងឱ្យប្រទេសកម្ពុជា ចូលរួម ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសសិង្ហបុរី។
បេក្ខជន ១០ នាក់ចុងក្រោយ នឹងទទួលបានសិទ្ធិចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្យនៅប្រទេស សិង្ហបុរី នាបំណាច់ខែតុលា ចាប់ពីថ្ងៃទី ២៧ ដល់៣០ ដោយត្រូវប្រកួតជាមួយបេក្ខជនជ័យលាភីពីបណ្តាប្រទេសក្នុងតំបន់ដទៃទៀតមកពីប្រទេស សិង្ហបុរី ម៉ាឡេស៊ីហ្វីលីពីន ថៃ វៀតណាម តៃវ៉ាន់ ហុងកុង និងចិន ដើម្បីដណ្តើមយករង្វាន់ធំ គឺ រថយន្ត SubaruXV 2.0i-S មួយគ្រឿង ដែលមានតំលៃ $56,000។
ដើម្បីឈ្នះរង្វាន់ធំ បេក្ខជន បេក្ខនារី ត្រូវដាក់បាតដៃរបស់ខ្លួនឱ្យបានត្រឹមត្រូវ នៅលើសញ្ញាបាតដៃនៅលើរថយន្ត ស៊ូបារុ និងជាបេក្ខជនចុងក្រោយបំផុតតែម្នាក់គត់ដែលដាក់បាតដៃលើរថយន្ត។ ចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាច។
តើអ្នកត្រៀមខ្លួនហើយរឺនៅ? សូមរួសរាន់បំពេញពាក្យចូលរួមការប្រកួត ដើម្បីមានឱកាសឈ្នះរថយន្តទំនើប Subaru XV 2.0i-S មួយគ្រឿង ដែលមានតម្លៃ $56,000។
សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះ និងលក្ខខណ្ឌនៃការប្រកួត សូមអញ្ជើញមកកាន់ក្រុមហ៊ុន ម៉ូធ័រអ៊ីម៉េជ ខេមបូឌា ដែលមានអាសយដ្ឋាននៅអគារលេខ 175-179 មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ឬ ទំនាក់ទំនងលោកសឿនដារ៉ា (Mr. Soeun Dara)៖ 095 778 666 ឬលេខទូរស័ព្ទ 089 999 999 / 012 999 999 ។
ចុចទីនេះដើម្បីទាញយកឯកសារចុះឈ្មោះ៖ https://drive.google.com/drive/folders/18BtDWHYZ7b91BCO-25KieT42FVQlmJMF?fbclid=IwAR1dd73k7fQvc_ezpWy40X29jqW_VrlZwC-bL08aibXtYCQw8yrJXxH_S5M
ទស្សនាកម្មវិធី៖