Cambodian Idol Junior មកដល់ខេត្តស្វាយរៀងហើយ! ត្រៀមខ្លួន ត្រៀមសំឡេងហើយឬនៅ ?
កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គជម្រុះដំបូងបាន មកដល់ខេត្តស្វាយរៀងហើយ ។ ដូច្នេះប្អូនៗកុមារអាយុ 7 ឆ្នាំ ដល់ 17 ឆ្នាំ ដែលមានក្តីស្រមៃចង់ក្លាយជាតារាចម្រៀងវីយក្មេងសូមត្រៀមខ្លួន ។
វគ្គជម្រុះដំបូងនឹងធ្វើឡើងនៅមុខសណ្ឋាគារវ៉ៃគោ ទីរួមខេត្ដស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ទី 22 ខែសីហា ឆ្នាំ 2019 នេះចាប់ពីម៉ោង 8:00 ព្រឹកតទៅ!
កាន់តែពិសេសលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗក៏អាចចូលរួមទស្សនាដោយសេរីការប្រគំតន្ត្រី Cambodian Idol Junior Concert ដែលធ្វើមុនមួយថ្ងៃគឺនៅថ្ងៃទី 21 ខែសីហា ឆ្នាំ 2019 ចាប់ពីម៉ោង 8:00 យប់តទៅនៅស្ទូឌីយោ ហង្សមាស HDTV ផ្សារទំនើប AEON Mall ភ្នំពេញជាន់ទី 4 ។
សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ! ពាក្យចូលរួមប្រឡងមានដាក់លក់ហើយនៅក្រុមហ៊ុន ហង្សមាសវីដេអូ ។
កម្មវិធីប្រឡងចម្រៀងកុមារCambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយvivo S1 ស្វែងរកស្តាយថ្មីរបស់អ្នកដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕