Connect with us

អត្ថបទក្រុមហ៊ុន

OPPO ប្រកាសមុខតំណែងថ្មីរបស់បុគ្គលពីររូបជាសាធារណៈ

on

Advertisement

ថ្មីៗ​នេះ ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បានប្រកាស​ឈ្មោះ​បុគ្គល​ពីររូប​ដែល​នឹង​ទទួលបន្ទុក​ការងារ​ថ្មី​ដ៏​មាន​សារសំខាន់​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​រួម​របស់ OPPO​ទៅលើ​ទីផ្សារ​សកល​របស់​ពួកគេ​ និង​ កិច្ចការ​ផ្តល់ជូន​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​នូវ​ផលិតផល​ពិត​សេវាកម្ម​ឆ្លាត​វៃ​ដែលមាន​គុណភាព​នៅក្នុង​យុគសម័យ​ថ្មីៗ ដែល​តែងតែ​ដើរ​ទៅមុខ​ឥតឈប់ឈរ​។ ពួកគេ​ទាំងពីរ​គឺជា​បុគ្គល​ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ជម្រុញ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន និង លទ្ធភាព​នៃ​ការលក់​ផលិតផល​របស់​ពួកគេ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ដែលមាន​ឈ្មោះ​លោក ​Alen Wu ​ដែល​ត្រូវបាន​ក្រុមហ៊ុន​តែងតាំង​ជា​អនុប្រធាន​ និង​ ជា​ប្រធាន​ផ្នែក​លក់​សកល ​(VicePresident and President of Global Sales) ដែល​លោក​ធ្លាប់​ធ្វើជា​អនុប្រធាន ​និង ​ជា​ប្រធាន​ធុរកិច្ច​អន្តរជាតិ (Vice President and President of International Business) ។

លោក ​Alen Wu

បុគ្គល​មួយរូប​ទៀត គឺ លោក Brian Shen ដែល​ធ្លាប់​កាន់​មុខតំណែង​ជា​អនុប្រធាន​ និង​ ជា​ប្រធាន​ក្រុមហ៊ុន​តំបន់​ចិនដីគោក (Vice President and President of Mainland China Business ) ត្រូវបានតែងតាំង​មុខតំណែង​ជា​អនុប្រធាន​និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​សកល​(Vice President and President of Global Marketing) ដោយ​ពួកគេ​ទាំងពីរ​នឹងត្រូវ​ទទួល​ការងារ​សំខាន់​បន្ទាប់ពី លោក Tony Chen ជា CEO របស់ OPPO Global​។ ទាក់ទង​នឹង​ការតែងតាំង​តួនាទី​ថ្មី​នេះ លោក Tony Chen បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO តែងតែ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ដោយ​ភាពជឿជាក់ និង ឈរ​នៅលើ​ចក្ខុវិស័យ​ជាស​កល​ដ៏​រឹងមាំ​គឹ “One Market, One OPPO”​ ព្រោះ​ពួកយើង​ចាត់ទុក​ទីផ្សារ​សកល​ជាទី​ផ្សារ​មួយ​ដែល​ពួកយើង​ត្រូវតែ​ផ្តោត​ការធ្វើសមាហរណកម្ម​ធ​ន​ធាន​នៅ​ទូទាំង​ពិភពលោក​ដើម្បី​កិច្ចការ​អភិវឌ្ឍន៍​រប​ស់​ពួកយើង​។ ដូច្នេះ​ទាំង​លោក Alen Wu និង លោក Brian Shen គឺជា​អ្នកគ្រប់គ្រង​ដ៏​ឆ្នើម​ដែលមាន​សមត្ថភាព​ទទួល​បន្ទុក​ការងារ​នេះ ដើម្បី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO របស់​យើង​! ហើយ​ខ្ញុំ​ជឿជាក់​លើ​លើ​ការដឹកនាំ​របស់​ពួកគេ ក្នុងការ​បន្ត​នាំ​ឆ្ពោះ​ក្រុមការងារ​សកល​របស់​ពួកយើង​ឲ្យ​ដំណើការ​ទៅមុខ​ប្រកបដោយ​ទំនុកចិត្ត និង រីកចម្រើន​បន្ថែមទៀត​”​។

លោក Brian Shen

សូមបញ្ជាក់ថា លោក Alen Wu ធ្លាប់បាន​បម្រើ​ការងារ​ជា​ប្រធាន​ធុរកិច្ច​អន្តរជាតិ​នៅ OPPO​ចាប់តាំងពី​ខែ ឧសភា ឆ្នាំ​២០១៨ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​ក្នុងឋានៈ​លោក​ជា​អ្នកដឹកនាំ​ម្នាក់ លោក​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ OPPO ទ​ទូល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​អន្តរជាតិ និង ពង្រីក​បាន​នូវ​បណ្តាញ​ក្រុមហ៊ុន​ជាច្រើន​ទៀត​។ ចំណែក​លោក Brian Shen ធ្លាប់​បម្រើ​ការងារ​ជា​ប្រធាន​ក្រុមហ៊ុន OPPO ប្រចាំ​តប់​ចិនដីគោក ចាប់ពី​ខែឧសភា ឆ្នាំ​២០១៨​ដូចគ្នា ប៉ុន្តែ​លោក​មាន​សមត្ថភាព​ធ្វើ​ឲ្យ BrandOPPO ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន ដោយ​លោក​មាន​យុទ្ធនា​ការពង្រីក​ទីផ្សារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង ការសហការ​គ្នា​ល្អជា​មួយ Brand​ល្បីៗ​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ៕

អត្ថបទដោយ​៖ Michaels

អត្ថបទពេញនិយម

វេជ្ជបណ្ឌិតជាអ្នករកឃើញកូរ៉ូណា និងព្យាបាលគេរហូតស្លាប់ខ្លួនឯង បន្សល់ទុកកំណាព្យមួយកម្សត់ខ្លាំង
ប្រូម៉ូសិនត្រឹម ១ ម៉ោងប៉ុណ្ណោះ ១ គូ ១៥ ដុល្លារ ដល់តែយកមកដល់ផ្ទះ ឃើញហើយទន់ដៃទន់ជើង
ផ្ទុះការមិនពេញចិត្ត លើតារាចម្រៀងស្រីស្រករក្រោយយកបទ «ព្រោះតែអូន» មកកែបារ៉ូល ផ្ទុយស្រឡះពីអត្ថន័យដើម ទម្លាក់តម្លៃស្ត្រី (វីដេអូ)
តារាហង្សមាសចាស់ថ្មីស្លៀកឈុតប្រពៃណីបង្អួតសម្រស់គ្នា ក្នុងពិធីក្រុងពាលីអាគារភ្លោះហង្សមាស

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន17 hours ago

ចាំ​អី​ទៀតសល់​ ១ សប្តាហ៍​ទេ! ប្រញាប់​កុ​ម្ម៉​ង់ Samsung Galaxy S20+ | S20 Ultra ប្រើ​ឱ្យបាន​មុនគេ​ភ្លាម​ទៅ​!

(​ភ្នំពេញ​) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ កក្រើក​នោះ​កក្រើក​ ល្បី​នោះ​ល្បី​ មិនមែន​តែ​កម្ពុជា​យើង​ទេ​គឺ​ទូទាំង​ពិភពលោក​ ហើយ​បើ​និយាយ​ពី​ទីផ្សារ និង ​អ្នក​និយម​គាំទ្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ សឹងតែ​មិនបាច់​និយាយ ​គឺថា​ម្នាក់ៗ​សុទ្ធតែ​រំជើបរំជួល និង ​ទប់ចិត្ត​មិនបាន​ជាមួយ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S20+...

អត្ថបទក្រុមហ៊ុន4 days ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន5 days ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...

អត្ថបទក្រុមហ៊ុន5 days ago

​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA

​គណៈកម្មាធិការ​ជាតិ​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់ និង​ ការយកចិត្តទុកដាក់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​មកដល់​សព្វថ្ងៃ​ ។ ​នៅ​ព្រឹក​ថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ ​២០២០​ នេះ កម្មវិធី​បរិច្ចាគ​មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រលាញ់ ក្រោម​ការចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សមាសភាព​ថ្នាក់ដឹកនាំ លោកជំទាវ មឹន...

អត្ថបទក្រុមហ៊ុន6 days ago

កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Galaxy S20 Ultra និង Galaxy S20+​ អា​ចក​ម្ម៉​ង់​បាននៅថ្ងៃនេះ​ហើយ​!!!

(​ភ្នំពេញ​) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖ ពិតជា​រហ័ស​ទាន់​ចិត្ត​មែន​! បន្ទាប់ពី​ការដាក់​បង្ហាញ​រូបរាង​កាលពី​ម្សិលមិញ​រួចមក​ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង ក៏បាន​បំពេញ​តាម​សំណូមពរ​ដោយ​ប្រញាប់ប្រញាល់​បើក​ឱ្យ​អតិថិជន​ដែល​កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា និង ​ច្រើន​លើសលុប​ក្នុងប្រទេស​កម្ពុជា​យើង​ធ្វើការ​ក​ម្ម៉​ង់​ទុក​មុន​បាន (Pre-Order) ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជាមួយនឹង​ការ​ថែម​យ៉ាង​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់មាន ​៖...

អត្ថបទក្រុមហ៊ុន6 days ago

Nokia​ ចែករំលែក​ក្តី​ស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស ទិញ Nokia 2.3, 6.2 និង 7.2 ថ្ងៃនេះ នឹង​ទទួលបាន​កាដូ​ពិសេស​

HMD Global គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​យីហោ​ម៉ាក​Nokia​ដែលជា​ស្មា​ត​ហ្វូ​ន​ទំនើប​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ហើយ​កាលពី​ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​ទើបតែ​បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ទំនើប​ចុងក្រោយ 3 ម៉ូ​ដែល​លើ​ទីផ្សារ​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន ពិសេស​យុវវ័យ គឺ​ម៉ូ​ដែល​Nokia 2.3, Nokia 6.2 និង Nokia 7.2 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Android​ ។​ ​ដោយឡែក​នៅក្នុង​ឱកាស​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ Nokia បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​អតិថិជន​ទាំងអស់​ដោយ​គ្រាន់តែ​ជាវ​ទូរស័ព្ទ...

អត្ថបទក្រុមហ៊ុន6 days ago

Samsung Galaxy S20+ | S20 Ultra បានបង្ហាញ​ខ្លួន​ជាមួយ​ភាព​អស្ចារ្យ​ ​ធ្វើ​ឲ្យ​កក្រើក​ពិភព​ស្មា​ត​ហ្វូ​ន​​ដើមឆ្នាំ ​២០២០

(​ភ្នំពេញ​) ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ ក្រោយពី​មហា​ព្រឹ​ត្ត​ការណ៍​ពិភពលោក​ដ៏​កក្រើក​កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមក​ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​ផងដែរ​ដោយបាន​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន ជាច្រើន​នាក់មក​ជួបជុំគ្នា​ដើម្បី​ធ្វើការ​ទស្សនា និង​ ប៉ះ​ផ្ទាល់​នៅ​អគារ...

អត្ថបទក្រុមហ៊ុន7 days ago

We are looking for “Research Specialist”

This researcher role supervises research projects from the early planning stages to project completion. That includes project initiative, research design,...

អត្ថបទក្រុមហ៊ុន7 days ago

ធនាគារ ជីប ម៉ុង ដៃគូ​យូរអង្វែង​ដ៏​មាន​ទំនុកចិត្ត​បំផុត​របស់​លោកអ្នក​ ប្រកាស​បើក​សាខា​ថ្មី​ម្ដង ​២​ បន្ថែមទៀត​ក្នុងពេល​តែមួយ​

​ធនាគារ ជីប ម៉ុង​ បើក​ដំណើរការ​សាខា​ថ្មី ​២ ​បន្ថែមទៀត​មួយ​នៅក្នុង​អគារ​ពាណិជ្ជកម្ម ជីប ម៉ុង បាក់​ទូក និង ​មួយទៀត​ក្នុង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល​ដើម្បី​បំពេញតម្រូវការ​ជូន​អតិថិជន​របស់ខ្លួន​ ។​ ​ឥឡូវនេះ ធនាគារ ជីប ម៉ុង...

អត្ថបទក្រុមហ៊ុន1 week ago

ពិតជាល្អមែន! អ្នកឯកទេសពី Acnes ទៅពិនិត្យស្បែកមុខឱ្យនិស្សិត Free Free ដល់សាកលវិទ្យាល័យ

ពិតជាពិសេសណាស់នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះអ្នកឯកទេសខាងស្បែកមុខពី Acnes បានចុះទៅពិនិត្យស្បែកមុខដល់និស្សិតដោយឥតគិតថ្លៃនៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង ។ ដោយឡែកនៅថ្ងៃទី ១១ ស្អែកនេះក្រុមការងារនឹងបន្តចុះទៅដល់វិទ្យាស្ថានវ៉ាន់ដាគណនេយ្យជាបន្តទៀត។ ក្រោមបរិយាកាសដ៏រីករាយនិស្សិតទាំងប្រុស ទាំងស្រី បានបង្ហាញនូវទឹកមុខញញឹមប្រិមប្រិយទទួលយកនូវសេវាកម្មពិនិត្យស្បែកមុខយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសដ៏ពិតប្រាកដ ។ អ្នកឯកទេសនៃផលិតផលថែរក្សាសម្រស់ Acnes បានធ្វើការពិនិត្យស្បែកមុខដោយឧបករណ៍ទំនើប ដើម្បីរកឱ្យឃើញថា តើស្បែកមុខរបស់ពួកគាត់មានបញ្ហាអ្វីដែរ?...