ទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD ភ្ជាប់ទំនាក់ទំនង និង ការកម្សាន្តឥតដែនកំណត់ជូនលោកអ្នកជានិច្ច
ភ្នំពេញថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ ៖ ពេលនេះគឺដល់ពេលដែលលោកអ្នកត្រូវប្តូរមកទទួលយកភាពរីករាយ ទំនើបទាន់សម័យ និង ការកម្សាន្តដ៏សម្បូរបែបបំផុតជាមួយនឹងទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD ស៊េរីទំនើបចុងក្រោយសម្រាប់ឆ្នាំ ២០១៩ នេះហើយ ។
គួរបញ្ជាក់ថាចំណុចដ៏ពិសេសអស្ចារ្យដែលបំពាក់មកជាមួយទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD គឺប្រាកដជាធ្វើឱ្យលោកអ្នកពេញចិត្ត និង មានមោទនភាពជាមួយនឹងបែបផែនជីវិតដ៏រស់រវើកក្នុងសម័យបច្ចេកវិទ្យាទំនើបចុងក្រោយនេះ ។ ខាងក្រោមនេះគឺជាអ្វីដែលធ្វើឱ្យ សាមសុង UHD ក្លាយទូរទស្សន៍ដ៏ស័ក្តិសមបំផុតសម្រាប់ការរស់នៅដ៏ស៊ីវីល័យសម្រាប់ពេលបច្ចុប្បន្ននេះ ៖
* Dynamic Crystal Color
អង្រួនលោកអ្នកឱ្យជក់ចិត្ត រីករាយជាមួយពណ៌ដ៏ច្បាស់ត្រជាក់ភ្នែក និង រូបភាពរស់រវើកបំផុត
* Performed with 4K UHD Processor
សម្រាប់ម៉ូដែលនេះត្រូវបានបំពាក់ជាមួយបន្ទះឈីបជំនាន់ចុងក្រោយបំផុតដ៏អស្ចារ្យដោយផ្តល់ឱ្យលោកអ្នកទទួលបាននូវបទពិសោធន៍រូបភាព និង វីដេអូកម្រិត 4K
* See even more detail with HDR10+
បច្ចេកវិទ្យាដែលបំពាក់មកពេលនេះគឺផ្តល់ឱ្យលោកអ្នករីករាយជាមួយនឹងរូបភាព ឬវីដេអូកាន់តែលម្អិត ច្បាស់ល្អគ្រប់ស្ថានភាពទាំងអស់មិនថានៅទីងងឹត ឬ ភ្លឺឡើយ
* Slim, Sleek, and Clean Cable Solution
ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុតជាមួយនឹងរូបរាងកាន់តែស្តើង ចាំងរលោង ធន់! ជាពិសេសម៉ូឌែលនេះត្រូវបានអភិវឌ្ឍន៍យ៉ាងវៃឆ្លាតបំផុតដោយមិនមានភាពខ្សែរញ៉េរញ៉ឡើយ
* Airplay 2 Function
ជាមួយនឹងមុខងារដែលបំពាក់មកស្រាប់នេះលោកអ្នកអាចចែករំលែក និងរីករាយ (Stream and Share Contents) នូវការកម្សាន្តដ៏ច្រើនជាមួយនឹងឧបករណ៍អេឡិចត្រូនិករបស់ Apple ទៅកាន់អេក្រង់ដ៏ធំភ្លឺច្បាស់នៃទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD បានផងដែរ ។ វ៉ូវ…! យ៉ាងម៉េចដែរ ? ឡូយអត់ ?
ទាំងនេះគឺគ្រាន់តែចំណុចពិសេសមួយចំនួនតែប៉ុណ្ណោះ! នៅមានចំណុចអស្ចារ្យជាច្រើនទៀតដែលអាចធ្វើឱ្យលោកអ្នកទទួលបាននូវរសជាតិជីវិតកាន់ទាន់សម័យ និងកាន់តែងាយស្រួល! ដើម្បីជ្រាបឱ្យកាន់តែច្បាស់អំពីទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 បាន ។