ហេតុតែស្រឡាញ់ Idol Barcelona! Fan ផ្កាប់មុខម្នាក់សុខចិត្តធ្វើរឿងដែលមិនគួរឱ្យជឿ !
មុននេះបន្តិចម្ចាស់ហាងលក់ទូរស័ព្ទ ៥ ទៅ ៦ កន្លែង ដែលជាបណ្តាញចែកចាយរបស់ OPPO បានទាក់ទងមកបុគ្គលិកលក់នៃក្រុមហ៊ុន OPPO នៅកម្ពុជាស្តីពីការកុម្ម៉ង់ទូរស័ព្ទឲ្យភ្ញៀវរបស់គេ (ដែលជាហ្វេនផ្កាប់មុខរបស់ក្រុមបាល់ទាត់ Barcelona បានពាក់អាវគាំទ្រក្រុម Barcelona) មកកាន់ហាងរបស់ពួកគេ ដើម្បីទិញទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition អស់ជិត ៥ ហាងហើយ ប៉ុន្តែនៅតែពួកគេ (ម្ចាស់ហាង) មិនមានលក់ឲ្យ ! ព្រោះតែFan ផ្កាប់មុខរូបនោះទៅរកប៉ះចំតែហាងលក់ទូរស័ព្ទដែលមិនមានទូរស័ព្ទនេះលក់ឲ្យ និង មិនបានកុម្ម៉ង់ទូរស័ព្ទ OPPO Reno FC Barcelona Edition ពីក្រុមហ៊ុនផ្ទាល់ឡើយ ! ដោយសារតែវាមានចំនួនតិចតួចពេក ត្រឹមតែ ៦៨ គ្រឿងប៉ុណ្ណោះនៅទូទាំងប្រទេសកម្ពុជា ដែលមានតម្លៃ ៩៩៩ ដុល្លារ រហូតដល់ថ្នាក់រូបគេហ៊ានឲ្យតម្លៃលើសពីតម្លៃលក់ចេញ ធ្វើយ៉ាងម៉េចឲ្យតែបានទូរស័ព្ទនោះ ដែលជារឿងស្ទើតែមិនគួរឲ្យជឿថែមទៀតផង ។
ជាការពិតណាស់ក្រោយពីផ្ទុះវីដេអូ Unboxing របស់វែបសាយ Cambo Report ដ៏ល្បីទាក់ទងនឹងការបង្ហាញបច្ចេកវិទ្យាថ្មីៗនៅក្នុងកម្ពុជាបានបង្ហាញយ៉ាងលម្អិតពីចំណុចពិសេស និង បញ្ចេញរូបរាងដ៏សង្ហារបស់ OPPO Reno FC Barcelona Edition រួចមកគឺមានក្រុមហ្វេនផ្កាប់មុខកម្ពុជាដែលងប់ងល់នឹងកីឡាករ Leonel Messi ដែលជាតួរឯករបស់ក្រុមបាល់ទាត់ដ៏ល្បីលើពិភពលោក Barcelona បានបាក់ចិត្តលង់ស្រឡាញ់វាតែម្តង បើទោះបីជារូបគេបានស្វែងរកនៅតាមដេប៉ូចែកចាយនានា ក្នុងការទិញទូរស័ព្ទម៉ូដែលនេះក្តី រហូតរូបគេហ៊ានឲ្យតម្លៃលើសពីតម្លៃលក់ចេញដោយក្រុមហ៊ុន និង រហូតដល់ថ្នាក់ម្ចាស់ហាងទាំងនោះឡើង Surprise ព្រមៗគ្នាតែម្តង ជាមួយនឹងទង្វើរបស់បុរសម្នាក់នោះ ដោយរូបគេបាននិយាយថា “ការពិតខ្ញុំចង់ទិញទូរស័ព្ទ Reno ហ្នឹងមធ្យមទេ, តែងំគឺខ្ញុំស្រឡាញ់វាត្រង់មាន Edition Brand Barcelona ដែលជា Idol ក្នុងចិត្តរបស់ខ្ញុំតែម្តង គឺស្រឡាញ់យូរហើយ ទើបតែពេលេនេះ វាបានមកស្រុកខ្មែរ ដូច្នេះខ្ញុំមិនចង់ឲ្យឱកាសបែបនេះរំលងផុតទេ” ហើយពួកគេបានទំនាក់ទំនងមកក្រុមហ៊ុនដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ទៅឲ្យបុរសនោះវិញដែរ ដែលជាហ្វេនផ្កាប់មុខអាចទៅត្រូវកន្លែងលក់ទូរស័ព្ទស្មាតហ្វូន OPPO Reno FC Barcelona Edition នោះតែម្តង តែយើងមិនទាន់ដឹងថាពេលនេះបុរសនោះបានទិញទូរស័ព្ទនោះហើយឬនៅ ? ហើយគេទិញក្នុងតម្លៃដើមឬយ៉ាងម៉េចនោះទេ ។
សូមបញ្ជាក់ថា ទោះបីជាទូរស័ព្ទម៉ូដែលថ្មី OPPO Reno FC Barcelona Edition មានសមត្ថភាពពិសេសដូចគ្នាបេះបិតទាំងកាមេរ៉ា និង ទំហំផ្ទុកជាមួយនឹងម៉ូដែល OPPO Reno 10X Zoom (60X Digital Zoom)ក្តី ក៏វានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ OPPO និង ហ្វេនផ្កាប់មុខរបស់ Barcelona ដដែល ចង់ដឹងថាវាមានចំណុចទាក់ទាញកម្រិតណា ដូច្នេះសូមទស្សនាវីដេអូរបស់ Cambo Report Unboxing ទាំងអស់គ្នា ៕