អ្នកណាខ្លះ ដឹងអំពីអត្ថប្រយោជន៍ Color OS6 របស់ OPPO Reno ?
ពីមុនលោកអ្នកធ្លាប់តែដឹងថាទូរស័ព្ទ OPPO ប្រៀបបានទៅនឹងអ្នកជំនាញថតរូបកែសម្ផស្ស ប៉ុន្តែមកដល់ជំនាន់ស៊េរី OPPO Reno វិញគឺវាមានភាពប្លែកជាងមុន ដោយវាគឺជាប្រភេទស្មាតហ្វូនដែលបានរចនាឡើង ដ៏គួរឲ្យទាក់ទាញទាំងរូបរាងខាងក្រៅ និង បង្កប់លក្ខណៈពិសេសខាងក្នុងជាច្រើនទៀតទៅលើការបង្ហាញនៅលើផ្ទៃអេក្រង់លាតពេញតែម្តង ។
តើលោកអ្នកធ្លាប់ចាប់អារម្មណ៍អំពីតួនាទី និង មុខងារពិសេសរបស់ ColorOS 6 ដែរឬទេ ? វាពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកធ្វើឲ្យស្មាតហ្វូនម៉ូឌែល OPPO កាន់តែមានភាពលេចធ្លោជាងមុន ដោយវាទទួលបាននូវការកែតម្រូវទៅលើការរចនាផ្ទៃបង្ហាញថ្មីពុម្ភអក្សរថ្មីក៏ដូចជាការគ្រវាសបញ្ជាជាមួយចលនាផ្សេងៗ។
ColorOS 6 ក៏បានបង្កប់នូវចលនាគូសបញ្ជា ៥ យ៉ាងទៀតនៅក្នុងតួខ្លួនទូរស័ព្ទ OPPO Reno ដូចជា ៖
១.មុខងារចលនាលើអេក្រង់ងងឹត (Screen-Off Gestures) ជាមុខងារដែលជំនួយដល់លោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការចូលទៅកាន់កម្មវិធីណាមួយនៅពេលដែលទូរស័ព្ទរបស់លោកអ្នកត្រូវ Lock សោរ ប៉ុន្តែអាចដំណើរការលឿនជាងមុន ។ ឧទាហរណ៍លោកអ្នកយកដៃគូសអក្សរ V នៅលើអេក្រង់បិតនៃទូរស័ព្ទលោកអ្នក នោះ Flashlight នឹងបើកបំភ្លឺដោយស្វ័យប្រវត្តិ ប្រសិនបើគូសអក្សរ O នៅលើអេក្រង់បិត គឺមានន័យថាលោកអ្នកចូលទៅកាន់មុខងារបើកកាមេរ៉ា ។
២.មុខងារចែកអេក្រង់ជាពីរ (Split-screen multitasking) វាកាន់តែងាយស្រួលបន្ថែមទៀតនៅពេលដែលលោកអ្នកចង់ធ្វើការងារនៅលើកម្មវិធីផ្សេងគ្នា ដែលស្ថិតនៅលើអេក្រង់តែមួយ ដោយលោកអ្នកគ្រាន់តែពុះបំបែកអេក្រង់ជាពីរ ដោយចូលទៅបើក App Split Screen និង យកម្រាមដៃបីរុញអេក្រង់ឡើងលើ នោះលោកអ្នកអាចពុះអេក្រង់លាតពេញនៃទូរស័ព្ទ OPPO Reno របស់លោកអ្នកធ្វើការបានដូចនៅលើអេក្រង់កុំព្យូទ័រដែរ ។
៣.មុខងារថតរូបលើអេក្រង់លាតពេញ (Full-screen camera) ពិតជាឡូយមែនទែន ! ដោយលោកអ្នកគ្រាន់តែចូលទៅក្នុងកាន់ Settings icon > Photo Ratio > Full Screen នឹងធ្វើឲ្យលោកអ្នកកាន់តែត្រជាក់ភ្នែក និង រីករាយជាមួយនឹងការថតរូបបែបអេក្រង់លាតពេញ គ្មានស្នាមឆកអ្វីទាំងអស់ ។
៤.មុខងារថតស៊ែលហ្វីដោយលើបាតដៃ (Gesture Selfie) ដោយលោកអ្នកគ្រាន់តែប្រើម្រាមដៃទាំងប្រាំធ្វើជាសញ្ញា ក្នុងការថតរូបបែបស៊ែលហ្វីខ្លួនឯង និង ថតរូបស៊ែលហ្វីជាក្រុមប៉ុណ្ណោះជាការស្រេច កាន់តែរហ័សមិនចាំបាច់ដាក់នាទី ឬ ចុចលើអេក្រង់ទៀតឡើយ ។
៥.មុខងារជំនួយការឆ្លាតវៃ (Smart Assistant) ជាមុខងារបង្ហាញដំណឹងដោយស្វ័យប្រវត្តិនៅលើអេក្រង់ទូរស័ព្ទជំនាន់ក្រោយរបស់ OPPO និង ស៊េរី Reno ព្រោះវាអាចបង្ហាញយើងបន្ថែមនូវសីតុណ្ហភាពប្រតិទិនមុខងារផ្លូវកាត់ផ្សេងៗក៏ដូចជាលេខទំនាក់ទំនងជាមួយមនុស្សសំខាន់របស់យើងផងដែរ (Favorite Contact) ។
ដូច្នេះលើកនេះ OPPO Reno មិនមែនមកត្រឹមតែជាអ្នកជំនាញថតរូបប៉ុននោះទេ ប៉ុន្តែវាមកជាមួយនឹង ColorOS6 ដែលជាផ្ទៃបង្ហាញថ្មី (User Interface) ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយ Android 9.0 (Pie) កាន់តែវៃឆ្លាតកាន់តែផ្ដល់ភាពងាយស្រួលក្នុងការមើល និង ការប្រើប្រាស់ទូទៅរបស់អតិថិជនថែមទៀតផង ។ ដូច្នេះចង់ដឹងថាColorOS 6 ភាពស្រស់ស្អាត និង ពិសេសប៉ុនណា សូមលោកអ្នកទស្សនារូបភាពវីដេអូតំណភ្ជាប់នេះ ៖