ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃផ្លែប៉ែសកូរ៉េ ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៩ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ កសិឧស្សាហ៍កម្ម-ជលផល និង សាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ (aTKorea Agro-Fisheries & Food Trade Corporation) នឹងរៀបចំកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យដើម្បីសម្ពោធនូវផ្លែប៉ែសកូរ៉េដ៏ល្អបំផុតនៅផ្សារទំនើប ឡាក់គីចំនួន ២ លើក ។ លើកទី ១ នៅថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែសីហា និង លើកទី ២ នៅថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ នេះ ។
បើយោងតាម លោកស្រី Lily Kim ដែលជាអ្នកចាត់ការទូទៅនៃ aT Korea Agro ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ថាលោកស្រីពិតជារំភើបរីករាយក្រៃលែងដែលមានឱកាសក្នុងការណែនាំនូវផលិតផលដ៏មានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េមកកាន់ទីផ្សារប្រទេសកម្ពុជា ។ លោកស្រីបានបន្តទៀតថា “ពេលនេះគឺជារដូវផ្លែប៉ែសទូទាំងប្រទេសកូរ៉េតែម្តង ។ ដូច្នេះវាគឺជាឱកាសដ៏អស្ចារ្យផងដែរសម្រាប់លោកស្រីដើម្បីធ្វើការណែនាំ និង បង្ហាញជូននៅលើទីផ្សារក្នុងតំបន់ក៏ដូចជាទីផ្សាររបស់ប្រទេសកម្ពុជា ។ អ្វីដែលកាន់តែពិសេសបំផុតសម្រាប់ផ្លែប៉ែសនៅពេលនេះគឺមិនគ្រាន់តែមានរសជាតិឆ្ងាញ់ និង មានក្លិនក្រអូបប៉ុណ្ណោះទេ វាថែមទាំងមានគុណប្រយោជន៍អស្ចារ្យបំផុតចំពោះសុខភាពជាច្រើនដូចជា ជួយពន្យារភាពចាស់ ជួយឱ្យសម្រស់ក្មេងជាងវ័យ និង ជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំផងដែរ” ។
គួរបញ្ជាក់ផងដែរថា NhamNham K-Food គឺត្រូវបានសហការ និង គាំទ្រដោយ សាជីវកម្មអាហារកូរ៉េ (Korean Corporation) ។ ក្រុមហ៊ុនមានគោលបំណង និងចក្ខុវិស័យយ៉ាងច្បាស់ថាធ្វើយ៉ាងណានឹងផ្តល់ជូននូវចំណីអាហារធម្មជាតិរបស់ប្រទេសកូរ៉េដែលល្អចំពោះសុខភាពបំផុតមាននៅក្នុងតំបន់ និង ទីផ្សារជាច្រើនក្នុងពេលតែមួយផងដែរ ។ ជាពិសេសចង់ឱ្យប្រជាជនទាំងអស់យល់ដឹងពីវប្បធម៌ដ៏ល្អផូរផង់ និង ការរស់នៅប្រកបដោយសុខមាលភាព។
ហេតុដូច្នេះហើយសូមប្រជាជនកម្ពុជាទាំងអស់ និង អតិថិជនដែលចង់បានអាហារដែលល្អចំពោះសុខភាពសូមកុំភ្លេចចូលរួមព្រឹត្តិការណ៍NhamNham K-Fresh ដ៏អស្ចារ្យនេះនៅផ្សារទំនើបឡាក់គី សាខាផ្លូវព្រះសីហនុ, ឡាក់គី សាខា ទួលគោក និង ឡាក់គី ព្រីមៀម ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៨ យប់ ឱ្យបានច្រើនកុះករទាំងអស់គ្នា ។ ជាពិសេសលោកអ្នកនឹងទទួលបានបទពិសោធន៍នៃការភ្លក់អាហារដ៏ឈ្ងុយឆ្ងាញ់ និង មានឱកាសទទួលបានកាដូអនុស្សាវរីយ៍ដ៏ពិសេសដោយឥតគិតថ្លៃផងដែរ ។ aT Korea Agro ក៏នឹងមានកម្មវិធីប្រកួតថតរូប ផ្លែប៉ែស សម្រាប់អតិថិជនទាំងអស់តាមរយៈហ្វេសប៊ុកផេក NHAM NHAM K-Food ផងដែរ ! សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ! បានទាំងអាហារដែលល្អចំពោះសុខភាព រង្វាន់ដោយឥតគិតថ្លៃ និងភាពសប្បាយរីករាយផងដែរ !