ចង់ដឹងថា OPPO Reno FC Barcelona មានតម្លៃត្រង់ណាអត់? (វីដេអូ)
បើយើងក្រឡេកមើលត្រឹមផលិតផលសម្រេចមួយ យើងអាចគិតថា វាមានភាពសាមញ្ញ និង គួរឱ្យទាក់ទាញ ប៉ុន្តែគ្រប់ផលិតផលសម្រេចទាំងអស់ សុទ្ធតែធ្លាប់ឆ្លងកាត់ការពិសោធន៍ និង វិភាគផលិតគំរូយ៉ាងហ្មត់ចត់បំផុតពីក្រុមអ្នកជំនាញ ពីគ្រប់ភាគីពាក់ព័ន្ធ ។ ដូចគ្នានេះដែរ ចំពោះផលិតផលថ្មីផ្លូវការចុងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ Reno FC Barcelona Edition បាន និង កំពុងអង្រួនបេះដូង Fan Barcelona និង អ្នកគាំទ្រឱ្យលង់ស្រលាញ់វា ជាមួយរូបរាងខាងក្រៅ ដែលរំលេចទៅដោយពណ៌ខៀវលាយក្រហម និង មាន Logo ពណ៌មាសផងនោះ សឹងតែធ្វើឱ្យមនុស្សគ្រប់គ្នាមិនងាយដកចិត្តបាន។
ការចាក់ពណ៌ឱ្យដូចជាមួយនឹង Brand Barcelona មិនមែនជារឿងធម្មតានោះទេ ប្រសិនបើមិនដូចនូវពណ៌និមិត្តសញ្ញារបស់គេទេ វានឹងអាចមានបញ្ហាប្រឈមទៅថ្ងៃក្រោយ ។ ពណ៌របស់ OPPOReno FC Barcelona Edition មានឈ្មោះថា Blue and Garnet Gradient ជាពណ៌ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ធ្វើយ៉ាងណាឱ្យមានពណ៌ខៀវស្រងាត់ និង ពណ៌ក្រហមស្អាត ដែលមានផ្ទៃខាងក្រោយបែកព្រិលៗបន្តិច ។ ហើយការងារទាំងអស់នេះ វាបានឆ្លងកាត់ជាច្រើនដំណាក់កាល ដោយការបដិសេធពីក្រុមអ្នកជំនាញអន្តរជាតិ ប៉ុន្តែទន្ទឹមគ្នានោះដែរ ក្រុមផលិតកររបស់ OPPO មិនរាថយឡើយ ពួកគេនៅតែតស៊ូ ពុះពារធ្វើវាម្តងហើយ ម្តងទៀត ដោយពួកគេបានស្ថិតនៅជាប់ជាមួយនឹងក្រុមអ្នកត្រួតពិនិត្យពិសេសទាំងនោះ ដែលមានចំនួនមិនច្រើនឡើយ ដើម្បីសំយោគពណ៌ទូរស័ព្ទដ៏អស្ចារ្យមួយម៉ូឌែលនេះ ឱ្យកាន់តែទាក់ទាញ និង ដូចបេះបិតទៅនឹង Brand Barcelona។
នៅទីបំផុតផលិតផលសម្រេច ក៏បានលេចចេញជារូបរាងបានយ៉ាងល្អឥតខ្ចោះ ស្ទើរមិនគួរឱ្យជឿ ដោយពួកគេបានឱ្យឈ្មោះវាថា “The Color of Miracle “ដូច្នេះវាមានន័យថា ទូរស័ព្ទនេះ គឺពិតជាមិនធម្មតារបស់គេមែន នេះយើងមកដឹងត្រឹមតែលក្ខណៈពិសេសនៃពណ៌ប៉ុណ្ណោះ ចុះទម្រាំចំណុចពិសេសផ្សេងៗទៀត? យើងអាចនិយាយបានថា តម្លៃល្អ ៩៩៩ដុល្លារ (ក្នុងប្រទេសកម្ពុជា) ពិតជាសាកសម និង ប្រណិតបំផុត ជាមួយនឹងទូរស័ព្ទ OPPO Reno FC Barcelona Edition ខ្លាំងណាស់! ។ តោះនៅចាំអីទៀត ទៅកម្ម៉ង់ឱ្យហើយ មុនថ្ងៃប្រកាសលក់ជាផ្លូវការនៅថ្ងៃទី៤ ខែសីហានេះ វាមានចំនួនត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះគ្នាយើងអើយ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖