សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ការការពារដល់អតិថិជនជាង ៥០ ០០០ នាក់ (វីដេអូ)
ភ្នំពេញ៖ ២០១៩ ជាឆ្នាំកំណត់ត្រារបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ។ ត្រឹមរយៈពេលដ៏ខ្លី ចាប់តាំងពីក្រុមហ៊ុនបានដាក់ដំណើរការសេវាធានារ៉ាប់រងអាយុជីវិតនៅលើទីផ្សារកម្ពុជានាឆ្នាំ ២០១៧ យើងសម្គាល់ឃើញថាក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានសម្រេចសមិទ្ធផលធំៗជាច្រើនដូចជា៖
• ផ្តល់ការការពារហិរញ្ញវត្ថុជូនអតិថិជនជាង ៥០,០០០នាក់ (គិតត្រឹមខែ កក្កដា ២០១៩)
• វិវឌ្ឍខ្លួនក្លាយជាភាគទុននិករបស់ក្រុមហ៊ុនធានារ៉ាប់រងបន្ត កម្ពុជា រី (Cambodia Re)
• ឈ្នះពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនជាងគេនៅកម្ពុជាប្រចាំឆ្នាំ ២០១៨ ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ។
ដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ក៏ដូចជាស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានអតិថិជនថ្មីៗរបស់យើង សុវណ្ណាភូមិ ឡាយហ្វ៍ បានបង្កើតវីដេអូដែលរៀបរាប់ពីជីវិតរបស់អតិថិជន ក៏ដូចជាសាធារណជនគ្រប់រូប ដែលសង្កត់ន័យជារួមថា «ទោះបីយើងជានរណា រស់នៅកន្លែងផ្សេងគ្នា មានការងារ ភារកិច្ច និង ទំនួលខុសត្រូវក៏ផ្សេងគ្នា ប៉ុន្តែយើងគ្រប់រូបខិតខំប្រឹងប្រែងដើម្បី បង្កើតសុភមង្គល បន្តក្តីស្រមៃ និង រក្សាស្នាមញញឹមដល់មនុស្សជាទីស្រឡាញ់ និង ក្រុមគ្រួសារ» ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
សុវណ្ណាភូមិ ឡាយហ្វ៍ ពិតជាមានមោទកភាព និង សូមថ្លែងអំណរគុណដល់អតិថិជនចំពោះទំនុកចិត្ត ដែលអនុញ្ញាតឱ្យយយើងខ្ញុំបានរួមដំណើរ និង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អតិថិជនដើម្បីការពារហិរញ្ញវត្ថុគ្រួសារ។ ដើម្បីប្រឹក្សាឥតគិតថ្លៃលើសេវា និង ផលិតផលធានារ៉ាប់រងអាយុជីវិត សូមទៅជួបទីប្រឹក្សាធានារ៉ាប់រង សុវណ្ណាភូមិ ឡាយហ្វ៍នៅតាមសាខាធនាគារ និង គ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុដៃគូ (ធនាគារ កាណាឌីយ៉ា ធនាគារ ប្រៃណីស៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កសិករ) ឬទូរស័ព្ទមកលេខ ៖ 1800 2122 (ឥតគិតថ្លៃ)។
អំពីក្រុមហ៊ុន៖ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញ នៅឆ្នាំ ២០១៦ ៕