របស់ ៥ យ៉ាង ស្អាត,ថ្លៃថ្នូរបំផុត ដែលសុភាពបុរសតែងតែចង់បាន
ជាការពិតណាស់នៅពេលដែលជីវភាពមនុស្សយើងម្នាក់ៗកាន់តែធូរធារនោះ យើងម្នាក់ៗនឹងចាប់ផ្តើមគិតអំពីសម្ភារដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់យើងបំផុតសម្រាប់សុភាពបុរសគ្រប់រូប នៅពេលដែលពួកគេមានថវិកាច្រើន គឺពួកគេចាប់ផ្តើមផ្តោតលើសម្ភារនិយមបែប Brand ទំនើបៗ ។ ទាំងនេះគឺជារបស់ ៥ យ៉ាងដែលសុភាពបុរសគ្រប់រូបប្រាថ្នាចង់បាន និង កាន់តែពិសេសនៅពេលដែលមានមនុស្សកាន់តែតិចតួចប្រើប្រាស់របស់ទាំងនោះដូចជា ៖
រថយន្តទំនើប (Ferrari Car) ជាប្រភេទរថយន្តស្ពត និង អាចធ្វើដំណើប្រចាំថ្ងៃបាន និង មានភាពថ្លៃថ្នូ មានមនុស្សមិនច្រើនទេ ដែលបានប្រើប្រាស់ Brand មួយនេះ ព្រោះវាផលិតឡើងសម្រាប់ក្រុមមនុស្សអភិជន ហើយបច្ចុប្បន្នម៉ាកនេះកំពុងតែមានអនុភាពខ្លាំងនៅលើពិភពលោក ។
បន្តគឺនាឡិការដៃ សុភាពបុរសដែលកាន់មុខជំនួញធំៗ និង មានមុខមាត់ខ្លាំងក្នុងសង្គម ជាទូទៅពួកគេតែងតែពាក់នាឡិកាដៃជាប់ជានិច្ច បង្ហាញថាពេលវេលារបស់ពួកគេមានតម្លៃទោះនៅទីណា ឬ ធ្វើអ្វីក៏ដោយ ។ ជារឿយៗពួកគេតែងពាក់នាឡិការដែលជាម៉ាកល្បី និង សាមញ្ញបំផុត (នេះជានាឡិកាដៃម៉ាកRICHARD MILLE RM 56-02 SAPPHIRE ដែលមានតម្លៃរហូតដល់ទៅ 2 លានដុល្លារ) សម្បកក្រៅមើលទៅសាមញ្ញ ប៉ុន្តែវា Unique ត្រង់មុខងារច្បាស់លាស់នៃផ្នែកខាងក្នុងនីមួយៗរបស់វាតែម្តង ។
របស់មួយទៀតដែលសុភាពបុរសគ្រប់រូបមិនអាចខ្វះបាន នោះគឺទូរស័ព្ទស្មាតហ្វូន ដែល Unique ខ្លាំង ដែលមានមនុស្សប្រើកាន់តែតិច កាន់តែពិសេសម្រាប់ពួកគេ ។ មកដល់ពេលនេះវត្តមានរបស់ OPPO Reno FC Barcelona SpecialEdition ជាម៉ូដែលចុងក្រោយដែលក្រុមហ៊ុន OPPO សហការផលិតជាមួយក្លិប Barca របស់អេស្ប៉ាញ ពិតជាឡូយកប់ស៊េរីតែម្តង ហើយវាមានចំនួនតិចតួចនៅលើពិភពលោក (ដោយនៅកម្ពុជាមាន ៦៨ គ្រឿងតែប៉ុណ្ណោះ) ដែលផលិតឡើងសម្រាប់អ្នកដែល High Class និង ជា Fan ផ្កាប់មុខរបស់ Team Barcelona ដោយនៅអឺរ៉ុបវាមានតម្លៃជាង ១ ពាន់ដុល្លារឯណោះ ប៉ុន្តែនៅកម្ពុជាយើងតម្លៃល្អជាងនៅអឺរ៉ុប អាចទទួលយកបាន ។
របស់មួយទៀតគឺខ្សែក្រវ៉ាត់ ដែលភាគច្រើនសុភាពបុរសទាំងអស់តែងតែជ្រើសរើសខ្សែក្រវ៉ាត់ម៉ាកល្បី គឺជាចំណុចមួយទាក់ទាញមួយដែរ និង ផ្តល់ភាពជឿជាក់ដល់ពួកគេថែមទៀតផងដូចជាខ្សែក្រវ៉ាត់ Louis Vuitton LV Initiales ដែលមានតម្លៃដល់ទៅ ៣៥០០ ដុល្លាឯណោះ ប៉ុន្តែខ្សែក្រវ៉ាត់មួយនេះ មើលទៅសាមញ្ញ និង ថ្លៃថ្នូរខ្លាំងណាស់ ព្រោះតែវាមានស្បែកសុទ្ធល្អ និង ដាក់ LOGOBrandLV ចូលមើលហើយលង់តែម្តង ។
របស់មួយប្រភេទទៀតដែលបុរសៗគិតថាជាកត្តាជំរុញភាពជោគជ័យដល់ពួកគេនោះគឺ ប៊ិចសម្រាប់ចុះហត្ថលេខា ដោយនេះជាម៉ាកប៊ិច Florentine pen maker Tibaldi ជាប្រភេទប៊ិចដែលថ្លៃខ្លាំង ដោយពួកគេជឿជាក់ថាការងារកាន់តែធំ កាន់តែត្រូវទទួលបានភាពជោគជ័យអាចអាស្រ័យលើចុងប៊ិចរបស់ពួកគេដែរ (ប៉ុន្តែមិនសំដៅទាំងអស់នោះទេ) នេះជាប្រភេទប៊ិចដែលបានរចនាឡើងដោយស្រោបប្រាក់ពេញតួខ្លួន និង មានដាំត្បូងពេជ្រចំនួន 945 គ្រាប់ និង គ្រាប់ត្បូង Ruby 123 គ្រាប់ ដែលមានតម្លៃរហូតដល់ទៅ ៨ លានដុល្លារ សម្រាប់ធ្វើការដេញថ្លៃក្នុងសកម្មភាពមនុស្សធម៌ថែមទៀតផង ដូច្នេះរបស់មានតម្លៃ និង Unique បែបនេះ អ្នកណាក៏ប្រាថ្នាចង់បានដែរ ។ ក្នុងចំណោមរបស់ទាំង ៥ នេះ តែលោកអ្នកចង់បានមួយណា ?