ចំណុចពិសេសដែលស្មានមិនដល់នៃនាឡិកាដៃលំដាប់ខ្ពស់ (វីដេអូ)
នាឡិកាដៃគឺជាសម្ភារដែលជួយបង្កើនភាពសុីវិល័យបង្កើនសម្រស់ភាពស្រស់សង្ហាបានមួយកម្រិត និង អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សផងដែរ ។ វាមិនមែនជាគ្រឿងលម្អខ្លួនសាមញ្ញៗដែលអ្នកគិតថាចេះតែទិញឲ្យតែបានៗនោះឡើយ ។ ថ្ងៃនេះសូមអញ្ជើញលោកអ្នកមកស្គាល់ពីនាឡិកាដៃដ៏ប្រណីតដែលមានគុណភាពខ្ពស់ និង ការរចនាម៉ូដដ៏ល្អពិសេសដែលអ្នកមិននឹកស្មានដល់ ។
នាឡិកាដៃម៉ាក Concord C1 មានតម្លៃប្រមាណ €15,200 ($17,320) ។ អ្នកអាចគិតថាវាមានតម្លៃថ្លៃ ប៉ុន្តែបើអ្នកបានជ្រាបពីចំណុចពិសេសរបស់ម៉ាកនាឡិកាដៃនេះវិញនោះ លោកអ្នកនឹងមិនខ្វល់ពីតម្លៃរបស់វាទៀតឡើយ ។ ការរចនាយ៉ាងហ្មត់ចត់ល្អឥតខ្ចោះគ្រប់ចំណុចគ្រប់ផ្នែកនៃតួនាឡិកា ។
ក្បាលនាឡិកាត្រូវបានផលិតឡើងពីលោហៈស្រោបមាស ហើយកញ្ចក់វិញជាប្រភេទកញ្ចក់ Sapphire Crystal (កញ្ចក់មិនឆ្កូត) កម្រាស់ ២ មីល្លីម៉ែត្រ ដែលអាចទប់ស្កាត់ចំណាំងផ្លាតបានល្អ ។ ចំណែកក្បាលរុយនាឡិកាវិញផលិតពីសេរ៉ាមិចពណ៌ខ្មៅស្រោបមាសបង្ហាញពីភាពទាក់ទាញ និង រឹងមាំ ។
លើសពីនេះខ្សែនាឡិកាដៃផលិតមកពីស្បែកក្រពើសុទ្ធសាធប្រភេទ PVD ក្រឡាពណ៌ខ្មៅមានទំហំ ៤៧ មីលី្លម៉ែត្រ ។ នៅផ្នែកខ្សែខាងក្រោមមានដាប់អក្សរ Concord ព្រមជាមួយនឹងការបញ្ជាក់ពីគុណភាពខ្សែដោយឆ្លាក់ថា “Genuine alligator” មានន័យថាជាស្បែកក្រពើសុទ្ធ ១០០% ។ ចំណែកគន្លឹះវិញក៏មានការច្នៃផលិតពីដែកសេរ៉ាមិចពណ៌ខ្មៅយ៉ាងរលើបរលោងបង្ហាញពីភាពឥតខ្ចោះ និង គុណភាពហ្មត់ចត់នៃនាឡិកាម៉ាក Concord C1 ។
មុខងារកាន់តែពិសេសទោះបីជាអ្នកត្រូវជ្រមុជទឹកជ្រៅឬក៏ចុះទៅបាតសមុទ្រក៏ដោយគឺមិនមានការព្រួយបារម្ភពីការជ្រាបទឹកនោះទេដោយសារវាមានសក្តានុពលពិសេសគឺធន់នឹងទឹកដល់ទៅ ២០០ ម៉ែត្រ ។ មិនតែប៉ុណ្ណោះវាមានគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ (Automatic) Caliber A07.211 ដែលអាចទប់ខ្យល់ និង រំញ័របានដល់ទៅ ៤ ហឺតក្នុងមួយម៉ោង ។ កាន់តែអស្ចារ្យនោះគឺនាឡិកាលំដាប់ខ្ពស់នេះមានថ្មបម្រុងដែលមានថាមពលខ្លាំងដល់ទៅ ៤៨ ម៉ោង ។
នេះគឺជានាឡិកាដៃបុរសលំដាប់កំពូល និង ពោរពេញទៅដោយសោភ័ណភាពទំនើប និង តាក់តែងជាមួយការរចនាដ៏ប្រណីតដែលអ្នកមិនអាចរកបាននៅម៉ាកនាឡិកាដទៃ ។ ពាក់នាឡិកានេះនៅលើកដៃអ្នកធានាថានឹងប្រកបទៅដោយភាពស្រស់ស្អាតសង្ហាថ្លៃថ្នូរ ព្រមជាមួយនឹងការស្ងើចសរសើរពីសំណាក់មនុស្សជុំវិញជាក់ជាមិនខាន ។
ម៉ាកនាឡិកាស៊េរីខ្ពស់ Concord C1 នេះលោកអ្នកអាចរកទិញបាននៅហាងម៉ូដស្ទ័រ (www.modestore.asia) ដែលជាហាងហ្វេស្សិនលក់ផលិតផលដូចជាកាបូបសម្លៀកបំពាក់ ស្បែកជើង នាឡិកាម៉ាកល្បីៗទំនើបៗ និង ទាន់សម័យដែលនាំចូលមកពីសហរដ្ឋអាមេរិក ប្រទេសអាឡឺម៉ង់ អ៊ីតាលី និង អ៊ឺរ៉ុប ជាដើម ។ ជាពិសេសហាងម៉ូដស្ទ័រគឺសម្រាំងជ្រើសយកតែផលិតផលមានគុណភាពល្អ និង សុទ្ធៗ ១០០ ភាគរយ មកជូនអតិថិជនមិនឲ្យខកបំណងឡើយ ។ លោកអ្នកអាចរកបានតាមអាសយដ្ឋានស្ថិតនៅអគារលេខ ១៤ BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឬ ទំនាក់ទំនងតាមលេខទូរសព្ទ 061 22 1868 / 061 44 1868 / 015 88 4888 ។