បាក់ចង្កេះជាមួយតម្លៃផ្លូវការរបស់ OPPO Reno Barcelona Edition
យុទ្ធសាស្ត្រវាយរហ័សដករហ័ស ស្មានមិនត្រូវមែន OPPO អើយ ! កំដៅសាច់ដុំភ្នែកអ្នកទស្សនាជាមួយរូបរាងដ៏ស្រស់សង្ហា និង ចំនួនមានកំណត់ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្ងៃនេះក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានប្រកាសតម្លៃលក់ផ្លូវការនៃម៉ូដែលថ្មី OPPO Reno FC Barcelona Edition ដែលជាទូរស័ព្ទតំណាងឲ្យការសហកាគ្នាយ៉ាងស្អិតល្មួតជាថ្មី ជាមួយនឹងក្លិបបាល់ទាត់ Barcelona បង្កើតបានជាទូរស័ព្ទថ្មីបែប Premier មួយម៉ូដែល ដែលលើសពីការពេញចិត្តរបស់ Fan និង ក្រុមអ្នកគាំទ្រលើវិស័យបាល់ទាត់ទាំងអស់ បណ្តាលឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយម៉ូដែល OPPO Reno FC Barcelona Edition នេះមានតម្លៃ ៩៩៩ ដុល្លារ ជាតួរលេខដែលល្អ គ្មានគូប្រៀបតែម្តង ។
កន្លងមក OPPO ធ្លាប់បានប្រកាសហើយថា វាមានចំនួនកំណត់ត្រឹមតែ ៦៨ គ្រឿងប៉ុណ្ណោះ ទាំងគេទាំងខ្ញុំ គិតថាហោចណាស់មួយគ្រឿងក៏តម្លៃជាង ១ ពាន់ដុល្លាដែរ ព្រោះតម្លៃលក់របស់វានៅតំបន់អឺរ៉ុបគឺជាង ១ ពាន់ដុល្លាឯណោះ ។ មានណា OPPO លេងមួយក្បាច់នេះបាក់ចង្កេះ Fan តែម្តង ! ព្រោះមើលទៅទោះបីជាវាមានតម្លៃជាង ១ ពាន់ដុល្លារក្តី ក៏វានៅតែមានអ្នកទិញដែរ ព្រោះឱកាសដ៏ពិសេសបែបនេះ មិនងាយមានទេលោកព្រះ! ព្រោះមិនមែននៅសុខៗ គេទៅធ្វើ Edition ឡើងកប់ស៊េរីដល់ម្ល៊ឹងឡើយ គ្រាន់តែបញ្ជូលជាមួយ Brand Barcelona ហ្នឹងក៏មិនអស់តិចដែរ ។
មកដល់ចំណុចនេះ តើបងប្អូនណាខ្លះដែលជាអ្នកគាំទ្រលើកីឡាករល្បីៗក្នុងក្លិប Barcelona និង អ្នកស្នេហាវិស័យបាល់ទាត់ មានអារម្មណ៍ម៉េចដែរពេលនេះ ? នៅចង់បានទៀតអត់ ? ឬ តម្លៃប៉ុណ្ណឹងគិតថាល្មម ? ឬវាថ្លៃពេក ? ឬមួយស៊ីផុយ ? ហេហេហេ ។ សម្រាប់ Admin វិញគឺស្រឡាញ់ខ្លាំងតែម្តង បន់ឲ្យតែដល់ថ្ងៃប្រកាសលក់ដើម្បីទៅទិញមួយគ្រឿងនឹងគេ ព្រោះវាមានតែ ៦៨ គ្រឿង អីញ្ជឹងបានន័យថា Admin ជាមនុស្សពិសេសក្នុងចំណោមមុស្ស ៦៨ នាក់ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជាហើយ ! ថាមិនត្រូវហេងសយទិញមិនទាន់គេទៀតលោកអើយ បើវាតិចយ៉ាងនេះ ហើយតម្លៃល្អបែបនេះ រកឯណាបាន ! ដូច្នេះតោះចាំអង្កាល់ទៅរកមើលតាមហាងទូរស័ព្ទសិន ៕