ត្រៀមតាមដាន! ការប្រកួតពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 របស់ក្រុមជម្រើសជាតិកម្ពុជា នឹងផ្សាយបន្តផ្ទាល់លើប៉ុស្តិ៍ហង្សមាស
ពិតជាដំណឹងដ៏គួរឱ្យរំភើបសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា តាមរយៈការប្រកាសជាផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ ឆ្នាំ ក្របខណ្ឌអាស៊ាន ក្នុងពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី១៩ ខែសីហា ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
អ្នកគាំទ្រកម្ពុជានឹងរំភើបញាប់ញ័រតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV ដែលក្រុមបាល់ទាត់កម្ពុជានឹងប៉ះជើងខ្លាំងនៃពូលមរណៈជាមួយនឹងម្ចាស់ផ្ទះវៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និង អូស្ត្រាលីលើសមរភូមិវាលស្មៅដ៏ក្តៅគគុកមួយនេះ ។
តើក្រុមគោព្រៃកម្ពុជាអាចបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្របានឬក៏យ៉ាណា ? កុំភ្លេចរង់ចាំទស្សនាគាំទ្រទាំងអស់គ្នា !
ការផ្សាយបន្តផ្ទាល់នេះមានកិត្តិយសនាំមកជូនដោយ ៖
– ភេសជ្ជៈប៉ូវកំលាំង RED ANT | ខ្លាំងដែលមិនធ្លាប់មាន
– GATSBY | ស្វែងរកភាពស័ក្តិសមបំផុតសម្រាប់អ្នក
– OPPO F11 Pro (6Gb + 128 Gb)
#Portraitច្បាស់ឥតខ្ចោះនៅទីងងឹត
សូមទស្សនាវីដេអូខាងក្រោម៖