HONDA CLICK125i ស៊េរីថ្មីរបស់ក្រុមហ៊ុន អិន ស៊ី អិច ចេញលក់ជាផ្លូវការហើយ នៅទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ (វីដេអូ)
ក្រុមហ៊ុន អិនស៊ីអិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការដំឡើង និង ចែកចាយ ម៉ូតូម៉ាក ហុងដា និង ជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជាបានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA CLICK125i STRIKING ARRIVAL ស៊េរីថ្មី ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ នេះតទៅ ។
ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់ខ្លួន ជាពិសេសសម្រាប់យុវជនសម័យថ្មី ម៉ូតូ HONDACLICK125i ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយ FRONT COVERបែប V-ARMOR ឡូយជាងមុន ព្រមទាំង STICKER អមសងខាងថ្មីកាន់តែទាក់ទាញ និង លេចធ្លោរួមជាមួយពណ៌ដ៏ទាន់សម័យ និង ពេញនិយមចំនួន ៣ ពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ស ពណ៌ក្រហម និង ពណ៌ខ្មៅ ដើម្បីនាំលោកអ្នកទៅដល់គោលដៅដោយសុវត្ថិភាព ឈ្នះរាល់ឧបសគ្គប្រចាំថ្ងៃ និង ធ្វើឱ្យជីវិតពោរពេញដោយភាពរីករាយ ។
ម៉ូតូ HONDA CLICK125i ស៊េរីថ្មី មានលក្ខណៈពិសេសជាច្រើនដូចជា ៖
- NEW V-ARMOR FRONT COVER WITH DUAL LED HEADLIGHT:ថ្មី! FRONT COVERបែបV-SHAPEបង្កើនភាពស្ព័រលើសមុន ព្រមជាមួយចង្កៀងមុខDUAL LEDដែលជា LEDជំនាន់ចុងក្រោយ ផ្តល់នូវពន្លឺដ៏មុតស្រួច ច្បាស់ល្អ និងស្ថិតក្រោមក្រសែភ្នែករបស់អ្នកគ្រប់គ្នា។
- NEW SLEEK STICKER DESIGN:តែមថ្មី! បានរចនាបន្ថែមទៅលើតួម៉ូតូ កាន់តែស្ព័រ កាន់តែមុតស្រួច។
- FULL DIGITAL METER WITH IDLING STOP SYSTEM (ISS):កុងទ័រ FULL DIGITALបង្ហាញគ្រប់មុខងារដូចជា ល្បឿន ចំងាយចរ នាឡិកា ភ្លើងសញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទី។
- SPORTY CAST WHEEL WITH COMBINED BRAKE SYSTEM (CBS): សំបកកង់បែបស្ព័រថ្មី ជាប្រភេទសំបកកង់គ្មានពោះវៀន អមជាមួយប្រព័ន្ធហ្វ្រាំង CBSដើម្បីធ្វើឱ្យអ្នកមានទំនុកចិត្តក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។
- LED TAIL LIGHT: ភ្លើងកន្ទុយក្រោយភ្លឺរំលេចដោយ LED ទំនើបផ្តល់ពន្លឺច្បាស់គ្រប់កាលៈទេសៈ។
- SPORTY MUFFLER: បំពង់ស៊ីម៉ាំងថ្មី! បែបស្ព័រធ្វើឱ្យការបើកបរកាន់តែរំភើប។
- SMART TECHNOLOGY:កម្លាំងខ្លាំងដោយបណ្តុំបច្ចេកវិទ្យាទំនើប ជំនះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកបដោយប្រសិទ្ធិភាព។
- PGM-FI: បច្ចេកវិទ្យាដ៏ទាន់សម័យពីប្រទេសជប៉ុនPGM-FI (Programmed Fuel Injection) ដែលផ្តល់អត្ថប្រយោជន៌ដូចជា៖
• HIGHER PERFORMANCE: ធ្វើអោយម៉ាស៊ីនមានចំហេះសព្វ និងប្រសិទ្ធភាពខ្ពស់។
• EFFICIENT FUEL CONSUMPTION:បច្ចេកវិទ្យាសន្សំសំចៃប្រេងសាំងបានខ្ពស់។
• LOWER EMISSION&ENVIRONMENT FRIENDLY: កម្រិតបញ្ចេញជាតិពុលទាប ដែលគិតគូរពីផលប៉ះពាល់ដល់បរិស្ថាន។
គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ។ លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh ៕