អស់ទាស់ ៦៨ គ្រឿង សម្រាប់តែមនុស្ស ៦៨ នាក់ នៅទូទាំងប្រទេសកម្ពុជា !
មិនមែនលំៗណាលោកព្រះ ! ទូរស័ព្ទម៉ូដែលថ្មីរបស់ OPPO Reno 10X Hybrid Zoom FC Barcelona SpecialEdition ដែលល្បីរន្ទឺនៅតំបន់អឺរ៉ុបបានលេចរូបរាងឡើងកើតចេញពីការរចនា និង សហការគ្នាជាពិសេសរវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និង ក្លិបបាល់ទាល់ដ៏ល្បីល្បាញ (Barca) ប្រចាំប្រទេសអេស្ប៉ាញនៅតំបន់អឺរ៉ុបដែលនណាៗក៏ស្គាល់ដែរនោះ នៅទីបំផុតគេបានប្រកាសថាម៉ូដែលដ៏ពិសេសនេះ នឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះហើយ ក្នុងចំនួនកំណត់ត្រឹមតែ ៦៨ គ្រឿងប៉ុណ្ណោះ ។
លោកអ្នកសាកគិតមើល៍ថា ហេតុអីបានជាវាមកក្នុងចំនួនតិចម្ល៉េះ ? អាចមកពីវាថ្លៃខ្លាំង ? ឬចំនួនផលិតតិចតួចខ្លាំង ? តិចលោដូចពាក្យគេនិយាយថា “របស់ល្អមិនដែលមានច្រើនទេ“ ឬ “របស់ល្អ កាន់តែតិច កាន់តែពិសេស” ។ កន្លងមកក៏មានព័ត៌មានបែកធ្លាយមួយចំនួនដែរ ទាំងនៅក្នុងស្រុក និង នៅក្រៅស្រុក ដែលលើកឡើងពីម៉ូដែល OPPO Reno 10X Hybrid Zoom FC BarcelonaSpecial Edition ថាជាប្រភេទស្មាតហ្វូន ដែលតំណាងឲ្យការសហការគ្នាគ្មានគូរប្រៀប ដើម្បីគាំទ្រដល់ Team បាល់ទាត់ Barcelona ដែលខិតជិតមកដល់នាពេលខាងមុខនេះ បង្កើតអារម្មណ៍ស្និតស្នាលជាមួយ Team Barca នោះ ។
នៅពេលនេះ វាកំពុងបានធ្វើឲ្យអ្នកដែលជាអ្នកគាំទ្រផ្កាប់មុខខ្លាំងជាមួយ Team Barcelona និង អ្នកដែលនិយមទស្សនាបាល់ទាត់ទាំងអស់ក្នុងប្រទេសកម្ពុជា និងពិភពលោក ទប់អារម្មណ៍លែងហ្នឹងហើយ ព្រោះច្បាស់ណាស់ថាម្នាក់ៗពិតជាចង់ក្លាយម្ចាស់កម្មសិទ្ធិលើម៉ូដែលថ្មីដ៏កម្រមាននេះជាក់ជាមិនខាន មិនថាគេ មិនថាខ្ញុំ បើបានវាកាន់ក្នុងដៃហើយ គឺមានន័យថាអ្នកមនុស្សពិសេសជាងគេហើយ ។
៦៨ គ្រឿងណាលោកព្រះ! លេងសើចម៉េចបាន! ចេញតែម៉ាប្រ៉ាវអស់បាត់ ! ចឹងចាំមើលថានណាមាននិស្ស័យចាប់កាន់ អង្អែល ឆែក ICON ទូរស័ព្ទម៉ូដែលថ្មីដ៏ទំនើបនេះមុនគេ ដោយ Special Edition ទាំង ៦៨ គ្រឿងនេះនៅទូទាំងប្រទេសកម្ពុជា! ថាមិនត្រូវពេលនេះមានគេទៅកក់ទុកមុនតាមហាងអស់ហើយមើល៍ទៅ ! ប៉ុន្តែខ្ញុំសុំរឿងមួយណាកនយើងដែលងប់ងល់នឹងបាល់ទាត់ដូចខ្ញុំ ពេលទិញវាហើយ ជួយថតបង្ហោះឲ្យខ្ញុំបានឃើញផងណា ក្រែងលោខ្ញុំអាចមានវាសនាបានទិញទាន់នឹងគេដែរ ហេហេហេ ។ ដូច្នេះអ្វីដែលចាំមើលបន្ត គឺតម្លៃផ្លូវការដែលនឹងត្រូវលក់ក្នុងប្រទេសកម្ពុជា នៃម៉ូដែល OPPO Reno 10X Hybrid Zoom FC Barcelona Special Edition ព្រោះតាមដឹងកន្លងមក ឮថាតម្លៃនៅអឺរ៉ុបជាង ១ ពាន់ដុល្លាឯណោះ ៕