ឡើងទៅលេងភ្នំបាខែង មើលឃើញប្រាសាទអង្គវត្តកាន់តែជិតភ្នែក !
រូបភាពបង្គុំប្រាសាទអង្គរវត្ត (អង្គរតូច) មួយសន្លឹក ដែលបានថតពីជ្រុងមួយនៅលើកំពូលភ្នំបាខែង ខេត្តសៀមរាប បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកលេងហ្វេសបុក ដោយការចែកចាយបន្តគ្នាដោយសារតែរូបមួយសន្លឹកនេះបានបង្ហាញឲ្យឃើញនូវភាពដ៏អស្ចារ្យនៃកំពូលប្រាសាទអង្គវត្តដ៏ល្បាញល្បីរបស់ខ្មែរយ៉ាងត្រដែតត្រដឹម ផុសចេញមកកណ្តាលទ្រូងព្រៃព្រឹក្សាដ៏ខៀវស្រងាត់ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយដែលនណាៗក៏ប្រាថ្នាចង់ឃើញដែរ ពេលទៅលេងភ្នំបាក់ខែងម្តងៗ ។
រូបភាពបង្គុំគ្នារបស់ប្រាង្គប្រាសាទអង្គរវត្តមួយសន្លឹកនេះគឺថតដោយទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដែលជាកំពូលស្មាតហ្វូតចុងក្រោយរបស់ OPPO លើស៊េរី Reno ដែលមានបង្កប់បច្ចេកវិទ្យា Zoom ប្រវែងវែងរហូតដល់ទៅ 60 ដងឯណោះ ។ លោកអ្នកអាចសង្កេតមើលរូបភាពនេះបាន នោះលោកអ្នកនឹងដឹងអំពីសមត្ថភាពពិតប្រាកដលើបច្ចេកទេស Zoom របស់ OPPO Reno 10X Zoom ថាតើល្អដល់កម្រិតណាក្នុងការទាញយករូបភាពកំពូលប្រាសាទអង្គរវត្តកាន់តែមកកៀកនឹងភ្នែករបស់លោកអ្នកតែម្តង ចាប់ផ្តើមពីកម្រិត 1XZoom រហូត ដល់ 60X Zoom គឺអាចនិយាយបានថា លោកអ្នកអាចមើលឃើញរូបភាពពីកម្រិតតូចមួយ សឹងតែមិនអាចមើលឃើញនឹងភ្នែកបាន មករករូបភាពដែលកាន់តែកៀក និង ច្បាស់នៅកម្រិត Zoom កប់ពពករបស់ OPPO ទើបលោកអ្នកដឹងថាវាពិតជាមិនធម្មតារបស់គេមែន ។
មិនតែប៉ុណ្ណោះដូចលោកអ្នកដឹងស្រាប់ហើយថា ទូរស័ព្ទ OPPO Reno 10X Zoom ម៉ូដែលនេះអាចប្រើប្រាស់ជំនួសកាមេរ៉ាធំៗបាន ក្នុងការថតរូបភាព ផលិតឯកសារវែងខ្លីបាន និង អាចថតវីដេអូ 4K បានថែមទៀតផង ដោយវាភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយ ៣ គ្រាប់ ដែលមានមុខងារសំខាន់ៗខុសៗគ្នាក្នុងការបំលែងរូបភាពដែលស្ថិតនៅទីតាំងកាន់តែឆ្ងាយ មកកាន់តែជិត និង ច្បាស់នៅកៀកនឹងភ្នែករបស់លោកអ្នកតែម្តង ដោយវាមានកាមេរ៉ាទំហំ 48 MP ជាកាមេរ៉ាមេ ប្រើប្រាស់សេនស័រ Sony IMX586 មានកម្រិត Aperture f/1.7 កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) +កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពញ័រផងដែររីឯកាមេរ៉ាមុខវិញមានទំហំ 16MP អមដោយ Flash LED មួយគ្រាប់ ដោយផុសចេញមកក្រៅបែបបញ្ឆិតដូចទ្វារថយន្តស្ពតតម្លៃថ្លៃ ចឹងតើទើបគេដាក់ឈ្មោះវាថាជាជំនួយការដ៏ល្អរបស់ក្រុម Professional Photographer ៕