សើចឡើងឈ្លក់ អាយដលមកកូរពេលលេងហ្គេមថ្មីកាលីបរបស់ ធីផតខារ៉ាម៉េល (វីដេអូ)
អីយ៉ា! ធីផត បានបង្ហាញផលិផលថ្មីរបស់ខ្លួនគឺ ធីផតទីបច្របាច់ រសជាតិខារ៉ាម៉េល ថ្មីកាលីប! កាលពីថ្ងៃអាទិត្យ ទី14 កក្កដា ថ្មីៗនេះ នៅមុខរោងភាពយន្តលេជិន សាខាអេដិន ។ ដោយមានលេចមុខអាយដល ហេង សុខវាសនា និង នារីស្រស់ស្អាតក្រុម OMG កញ្ញា អូវ៉ាន់ទីន ឡើងផ្អើល ទៅកូរដល់ Booth ធីផត ខារ៉ាម៉េល បានទាក់ទាញយុវវ័យចូលរួមលេងហ្គេមថ្មីកាលីប សប្បាយៗ និង ផ្ទុះសំណើចគ្រប់គ្នា ។
ហ្គេមថ្មីកាលីប ទើបមានជាដំបូងនៅក្នុងប្រទេសកម្ពុជា «តាមយ៉ាយ៉ាភ្លាម បានខារ៉ាម៉េលភ្លែត» មិនត្រឹមតែធ្វើឲ្យយុវវ័យចូលរួមលេងសប្បាយប្លែកអារម្មណ៍នោះទេថែមទាំងទទួលបានធីផតខារ៉ាម៉េលហ្វ្រីៗ ។ ពួកគេជាច្រើនបានធ្វើកាយវិការសប្បាយៗជាមួយអាយដលឡើងកក្រើកនៅមុខរោងភាពយន្តអេដិន ។ ចង់ដឹងថាតើហ្គេមនឹងសប្បាយប៉ុនណា សូមមើលវីដេអូខាងក្រោម:
ធីផត ខារ៉ាម៉េល ជារសជាតិថ្មី កាលីបចុងក្រោយបំផុតរបស់ធីផត ទើបតែមានលក់នៅលើទីផ្សាររបស់ប្រទេសកម្ពុជា ដែលអ្នកអាចរកទិញបាននៅតាមផ្សារទំនើប ដែលនៅជិតលោកអ្នកបំផុត ៕