Keith Thurman និយាយទៅកាន់ Manny Pacquiao ថា…
ជើងឯកក្របខ័ណ្ឌ WBA Super World Welterweight កីឡាករ Keith Thurman នឹងព្យាយាមបង្រួបបង្រួមពានរង្វាន់ ១៤៧ ផោន របស់ស្ថាប័ននេះនៅថ្ងៃទី ២០ ខែកក្កដា នៅពេលដែលគាត់ជួបនឹងនិមិត្តរូបរបស់ជនជាតិហ្វីលីពីន និង ជាម្ចាស់ជើងឯកប្រដាល់សកល WBA លោក Manny Pacquiao ។
Thurman គោរពនូវអ្វីគ្រប់យ៉ាងដែល Pacquiao បានសម្រេចនៅក្នុងអាជីពកីឡានេះ ប៉ុន្តែគាត់មិនខ្វះទំនុកចិត្តក្នុងការឈានចូលការប្រកួតដ៏ធំបំផុតនៃអាជីពជាកីឡាកររបស់គាត់នេះឡើយ ។
ក្រោយពីការសម្រាកប្រកួតជិតពីរឆ្នាំ Keith Thurman ហាក់ដូចជាត្រៀមខ្លួនរួចរាល់ដើម្បីវាយប្រហារដៃគូដ៏ខ្លាំងលើកនេះ ។ នៅក្នុងបទសម្ភាសថ្មីៗជាមួយ The Fight Guys លោក Thurman និយាយថា លោកចង់ប្រយុទ្ធជាមួយ Pacquiao អស់រយៈពេល ៦ ឆ្នាំហើយ ហើយលោកជឿជាក់ថានឹងទទួលបានជ័យជំនះ ។
សម្រាប់មហាព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV នៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍កូឡា ទឹកបរិសុទ្ធកម្ពុជា និង ក្រុមហ៊ុនឧស្សាហកម្មទុយោ និង ក្បឿងជីបម៉ុង ។ សូមទស្សនាវីដេូខាងក្រោម ៖