Manny Pacquiao «នៅសល់ពេលមួយសប្ដាហ៍ទៀត ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធគ្នានៅថ្ងៃស្អែក ឬ ខានស្អែកក៏បាន» (វីដេអូ)
កីឡាករប្រដាល់សកល Manny Pacquiao ដែលមានថាមពលដ៏ខ្លាំងបានបង្ហាញពីភាពរីករាយជុំវិញការត្រឡប់ទៅហ្វឹកហាត់នៅ Wild Card Gym កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះមុនពេលប្រយុទ្ធ ប៉ុន្តែ Pacquiao បានត្រៀមខ្លួនរួចរាល់ហើយ ។
Pacquiao បាននិយាយថា «ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ឱ្យបានលឿនសម្រាប់ការប្រកួតនេះហើយ ខ្ញុំរីករាយនឹងពេលវេលារបស់ខ្ញុំជាមួយនឹងការលើកទឹកចិត្តគ្រប់បែបយ៉ាង» ។ គាត់បាននិយាយបន្តទាំងញញឹមថា «វានៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធគ្នានៅថ្ងៃស្អែកឬថ្ងៃខានស្អែកបាន» ។
Pacquiao ត្រៀមប្រឈមមុខនឹងកីឡាករ Keith Thurman នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមនៅ MGM Grand ក្នុងទីក្រុង Las Vegas ។ មហាព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជាដោយទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុនឧស្សាហកម្មទុយោ និង ក្បឿងជីបម៉ុង ។
ម្ចាស់ជើងឯកប្រាំបីក្របខ័ណ្ឌរូបនេះសង្ឃឹមថា នឹងបន្តការយកជ័យជំនះនឹង Keith Thurman ដែលជាកីឡាករប្រកួតមិនដែលចាញ់ដោយឈ្នះ ២៩ លើក និង ២២ លើកធ្វើឱ្យគូប្រកួតសន្លប់ ៕ សូមទស្សនាវីដេអូខាងក្រោម ៖