Connect with us

អត្ថបទក្រុមហ៊ុន

OPPO ជា Brand ទូរស័ព្ទតែមួយគត់ ដែលចូលរួមសកម្មភាពផ្សព្វផ្សាយវប្បធម៌ខ្មែរ

on

Advertisement

មិន​ត្រឹមតែ​ជា Brand ទូរស័ព្ទ​ដែល​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​នៅក្នុង​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ មកដល់ពេលនេះ ក្រុមហ៊ុនទូរស័ព្ទ​វៃឆ្លាត OPPO បាន​កំពុងតែ​ដំណើរការ​កម្មវិធី​ដ៏​ល្អ​ប្រពៃ​មួយ​សម្រាប់​ចូលរួម​លើកស្ទួយ​នូវ​វប្បធម៌ អរិយធម៌​ខ្មែរ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​សម្បូរបែប ចាប់ពី ថ្ងៃទី​ ១២ ដល់​ថ្ងៃទី​ ១៤ ខែកក្កដា ឆ្នាំ​ ២០១៩ នេះ ​។

“OPPO Photography Academy” គឺជា​ឈ្មោះ​សមាគម​ថតរូប​មួយ​ដែល​ក្រុមហ៊ុន OPPO បានប្រកាស​បើក​ជា​ផ្លូវការ​ដំណាលគ្នា​ជាមួយ​វត្តមាន​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno Series កាលពី​ថ្ងៃទី ​៤ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា ហើយ​រហូតមក​ដល់ពេលនេះ​ស៊េរី​ថ្មី​របស់ OPPO នៅតែមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ ហើយ​នៅថ្ងៃនេះ​ទៀតសោត សមាគម​ថតរូប​ផ្លូវការ OPPO Photography Academy បានប្រកាសថា​ ​ខ្លួន​នឹង​ទៅកាន់​ខេត្តសៀមរាប​ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​ប្រណីត​ និង ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​ក្រុម​អ្នកជំនាញ​ថតរូប​ល្បីៗ ជាមួយនឹង​តារា​តំណាង​ទូរស័ព្ទដៃ OPPO ដោយ​ការប្រើប្រាស់​ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដើម្បី​ស្វែងរក​រូបភាព​អាថ៌កំបាំង​ដ៏​ល្អ​ឯក​ចេញពី​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ (Temple) ​បរិស្ថាន​ធម្មជាតិ​ដ៏​បរិសុទ្ធ​នៅ​គ្រប់​ច្រកល្ហក (Environmental) និង របៀប​នៃ​ការរស់នៅ​របស់​ប្រជា​ពល​ដ្ឋ​ខ្មែរ​នៅតាម​ទីជនបទ​ដាច់ស្រយាល (People) ដែល​យើង​គ្រប់គ្នា​ជាទូទៅ​កម្រ​នឹង​បានឃើញ​ដោយផ្ទាល់​ភ្នែក ​។

យោងតាម​អ្នកការ​ឱ្យដឹង​របស់​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន OPPO បាន​និយាយថា​ នេះ​ជា​បេសកម្ម​ដំបូង​ដែល​សមាគម OPPO Photography Academy បានចាប់ផ្តើម​ ! ហើយ​មូលហេតុ​នៃ​ការជ្រើសរើស​ខេត្តសៀមរាប​ជា​ខេត្ត​គោលដៅ​ដំបូង គឺ​ដោយសារតែ​ខេត្ត​នេះ ជា​ខេត្ត​អច្ឆរិយ​ដែល​សម្បូរ​ទៅដោយ​វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ​សាសន៍​ខ្មែរ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ! ហើយ​ក្រុមហ៊ុន OPPO ពិត​ជាមាន​មោទកភាព​ដែល​បាន​ចូលរួមចំណែក​តូច​មួយ ក្នុងការ​ផ្សព្វផ្សាយ​រូបភាព​ដ៏​សម្បូរបែប​របស់​កម្ពុជា ដែលជា​ព្រះរាជាណាចក្រ​អច្ឆរិយ និង ជាទី​មោកនភាព​របស់​ស្រទាប់​យុវវ័យខ្មែរ កំពុងតែ​ល្បី​សុសសាយ​នៅលើ​ឆាក​អន្តរជាតិ ទៅកាន់​ពិភពលោក និង ជាការ​ចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​បាន​ផងដែរ ។

សូមបញ្ជាក់ថា “OPPO Photography Academy” គឺជា​សមាគម​ថតរូប​មួយ​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត OPPO ដោយ​សមាគម​ថតរូប​មួយ​នេះ​នឹង​ផ្តល់ឱកាស​សម្រាប់​អ្នក​ដែលមាន​និស្ស័យ និង ស្រឡាញ់​ការថតរូប​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា បាន​ចូល​សិក្សា​ជំនាញ​ថតរូប​ល្អៗ បង្កើន​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​របស់​ពួកគេ ដើម្បី​បង្ហាញ​ទៅកាន់​ពិភពលោក តាមរយៈ​សមាគម​ដែល​បង្កើត​ឡើងជា​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា ហើយ “OPPO Photography Academy” មាន​ទស្សនវិស័យ​ជួយ​ដល់​អ្នក​ដែល​ស្រឡាញ់​ការថតរូប​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ឱ្យ​ទទួលបាន​ឱកាស​កាន់តែ​ងាយស្រួល​ក្នុងការ​បង្ហាញ​ពី​ស្នាដៃ​ថតរូប​ភាព​ដ៏​ស្រស់ស្អាត​នៃ​វប្បធម៌ ប្រពៃណី​ដ៏​សម្បូរបែប​នៅក្នុង​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក ប្រកបដោយ​សិល្បៈ​ច្នៃប្រឌិត និង មាន​គុណភាព​ខ្ពស់ ហើយ​សមាគម​នេះ​កំពុងតែ​ប្រតិបត្តិការ​លើ​បេសកម្ម​ប្រមូលផ្តុំ​អ្នក​ដែលមាន​ឆ​ន្ទៈ​ក្នុង​ការថត​រូបភាព ឬ ប្រមូលផ្តុំ​ក្រុម​អ្នក​ដែល​ស្រឡាញ់​ការថតរូប​ដូចគ្នា មកជួប​ប្រជុំគ្នា​តែមួយ​នៅក្នុង​សមាគម​នេះ ដើម្បី​ជំរុញ និង ព​ន្លឿ​ន​ជំនាញ​ថតរូប​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា ។

ប្រសិនបើ​លោកអ្នក​ចង់​ជ្រាប​ច្បាស់​អំពី​សកម្មភាព​នៃ​សមាគម​នេះ សូម​ចូលទៅ​កាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh ៕​

អត្ថបទពេញនិយម

ខុសគ្នាសឹង ១៨០ ដឺក្រេ សម្រស់តារាប្រុសល្បីៗកូរ៉េ ពេលបច្ចុប្បន្ន និង ពេលចូលសិល្បៈដំបូង
ល្បីថា តារាស្រីខ្មែរ ៥ ដួងនេះ មាន​សរសៃសក់​ស្អាត​ខ្លាំង!
រូបថតជាច្រើនសន្លឹកពីទីក្រុងញូវយ៉កនាកំឡុងឆ្នាំ ១៩៨០ ត្រូវគេចាប់អារម្មណ៍ខ្លាំង!
ប្រជុំលោកនេនវ័យក្មេង ថតរូប Cute បំផុត កាច់ស្ទីលមួយឆ្ងាញ់ មិនឱ្យចាញ់ឧបាសក-ឧបាសិកា !

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន7 hours ago

ពិតជា​កក្រើក​ចំពោះ​ព្រឹត្តិការណ៍​នៃ​ការសម្ពោធ vivo S1 កាលពី​យប់​ម្សិលមិញ​

​ភ្នំពេញ ​ថ្ងៃទី ​២០ ខែកញ្ញា ឆ្នាំ ​២០១៩ ក្នុង​ស្ទុ​ឌី​យោ​ទូរទស្សន៍​ហង្ស​មាស HDTV ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​សែន​សុខ​ស៊ី​ធី ក្រុមហ៊ុន vivo បានធ្វើ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ទៅលើ​ម៉ូ​ដែល vivo S1 ដែលជា​ម៉ូ​ដែល​ថ្មី​របស់ខ្លួន នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល S ដំបូង​គេ​បង្អស់ ​ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ...

អត្ថបទក្រុមហ៊ុន19 hours ago

អ្នកណាខ្លះកំពុងប្រើទូរស័ព្ទ OPPO F11 Pro 128GB!

បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃស៊េរី F របស់ OPPO ទំហំ 64GB ដែលមានពីរពណ៌ Thunder Black និង Aurora Green រួចមក!យើងឃើញថាស៊េរីនេះនៅតែមានអ្នកគាំទ្រដដែលជាមួយទំហំថ្មី និង ធំជាងមុន រហូតដល់ទៅ128GB ដែលកាន់តែងាយស្រួលសម្រាប់ Fan OPPO ដែលនិយមចូលចិត្តលេងហ្គេមអនឡាញធំៗ...

អត្ថបទក្រុមហ៊ុន1 day ago

ញាក់សាច់!!! កាន់តែរំភើប…កាន់តែរីករាយទៀតហើយ…! សម្រាប់កម្មវិធីប្រូម៉ូសិនពិសេស “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង ក្នុងសប្តាហ៍ទី 4 នេះ!!

រង្វាន់​ពិតៗ ឈ្នះ​ពិតៗ សម្រាប់​អតិថិជន​ទូទាំងប្រទេស បានធ្វើ​ឲ្យ​ការលក់​របស់ ទូរទស្សន៍ សាម​សុង កើនឡើង​ហួស​ពី​ការ​ស្មាន​!!! ​ភ្នំពេញ​ថ្ងៃទី ​២០ ខែកក្កដា ឆ្នាំ ២០១៩ ៖ ពិតជា​កក្រើក និង​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំងណាស់​ក្នុង​រយៈពេល ៣ សប្តាហ៍​កន្លងមកនេះ ​! គិត​មកទល់ពេលនេះ​គឺជា​សប្តាហ៍​ទី 4...

អត្ថបទក្រុមហ៊ុន1 day ago

ត្រៀមសាច់ដុំភ្នែក! ស្អែកនេះម៉ោង ៨ ព្រឹកកុំខកខានការប្រកួតប្រដាល់លំដាប់ពិភពលោករវាង Manny Pacquiao និង Keith Thurman

កំពូល​កីឡាករ Manny Pacquiao កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការរៀបចំ​របស់គាត់​សម្រាប់​ការប្រកួត​ប្រដាល់ WBA ជាមួយ Keith “One Time” Thurman នៅ​ថ្ងៃទី 21​ខែកក្កដា ឆ្នាំ​2019 នេះ​នៅឯ MGM Grand Garden ក្នុង​ទីក្រុង Las Vegas...

អត្ថបទក្រុមហ៊ុន2 days ago

ការតាំងពិព័រណ៍ម្ហូបអាហារកូរ៉េ SME EXPO ដ៏ធំអស្ចារ្យប្រចាំ 2019 នឹងបង្ហាញខ្លួនជាលើកទី 2 ក្នុងទីផ្សារប្រទេសកម្ពុជាខាងមុខនេះ!

ភ្នំពេញ​-SME Expo គឺជា​ការតាំងពិព័រណ៍​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ ​ដោយមាន​ការចូលរួម​ពី​សហគ្រាស​ធន​តូច និង​ មធ្យម​ជាច្រើន​ ដែល​នឹង​បង្ហាញខ្លួន​ម្តងទៀត​សម្រាប់​រដូវ​កាល​ទី ២ នៅក្នុង​ឆ្នាំ ២០១៩ នេះ​ ដោយ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ជាន់​ទី ៣ នៅ​ថ្ងៃទី ២០-២១ ខែកក្កដា ដោយ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទស្សនា​ប្រមាណ​ជា...

អត្ថបទក្រុមហ៊ុន2 days ago

ការប្រកួតប្រដាល់ដ៏ធំ និង សំខាន់បំផុតប្រចាំឆ្នាំ រវាងខ្លាកំណាចហ្វីលីពីន និង ឥន្រ្ទីសអាមេរិក ខិតជិតចូលមកដល់ហើយ

ការប្រកួត​ប្រដាល់​លំដាប់​ពិ​ភព​លោក​រវាង​ខ្លា​កំណាច​ហ្វីលីពីន Manny Pacquiao​ ​ត្រូវ​មក​ដណ្តើម​ខ្មែរ​ក្រវ៉ាត់ WBA World Welterweight Champion ពី​ឥន្ទ្រី​ស​អាមេរិក Keith Thurman ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​សង្វៀន MGM Grand Garden Arena ស្ថិតក្នុង​ទីក្រុង Las Vegas រដ្ឋ​...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន ALKSK Co., Ltd និង ViPlus Dairy Pty Ltd ប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាផ្លូវការ

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន ALKSK Co.,Ltd និង ​ក្រុមហ៊ុន ViPlus Dairy Pty Ltd បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជា​ដៃគូ​សហការ​នៅ​ថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ​ ២០១៩ ​នេះ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ក្នុង​គោលបំណង​បង្ហាញ​ពី​វត្តមាន​ជា​ផ្លូវការ​ក្នុងការ​នាំចូល...

អត្ថបទក្រុមហ៊ុន3 days ago

លើកនេះ Fan Barcelona ពិបាកដកចិត្តហើយ ជាមួយផលិតផលថ្មីរបស់ Oppo

បន្ទាប់ពី​បានប្រកាស​ចេញលក់​ស្មា​ត​ហ្វូ​ន OPPO Reno 10X (60X Digital Zoom) កាលពី​ខែ​មុន​នៅលើ​ទីផ្សារ​សកល ក៏ដូចជា​ទីផ្សារ​កម្ពុជា​យើង​ផង​នោះ យើង​ឃើញថា​វា​គឺជា​ភាពជោគជ័យ​មួយផ្នែកធំ​របស់​ OPPO​ ។ ​នៅពេលនេះ​ស្រាប់តែ​ OPPO បាន​បញ្ចេញ​នូវ​គំរូម៉​ដែល​ថ្មី​មួយ​ជម្រើស​ទៀត​លើ​ Edition ថ្មី ដែល​ចូល​រួមសហកា​ជាមួយនឹង Brand ក្លិប​បាល់​ទាល់​ដ៏​ល្បីល្បាញ​ប្រចាំ​តំបន់​អឺរ៉ុប​...

អត្ថបទក្រុមហ៊ុន3 days ago

រូបភាពបីសន្លឹកនេះ កូនខ្មែរឃើញហើយមានអារម្មណ៍យ៉ាងម៉េចដែរ ?

ដំណើរ​ស្វែងរក​រូបភាព​ដ៏​អស្ចារ្យ​របស់​ក្រុមការងារ OPPO Photography Academy បានបញ្ចប់​ទៅដោយ​ភាពជោគជ័យ ដែល​ក្នុងនោះ​ពួកគេ​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​ជាច្រើន​ជាមួយនឹង​ទិដ្ឋភាព​ប្លែក​ភ្នែក អារម្មណ៍​ស្រស់ស្រាយ​ ជាមួយនឹង​សម្រស់​ធម្មជាតិ​សុទ្ធសាធ ហាក់ដូចជា​ការផ្លាស់ប្តូ​រ​បរិយាកាស​ពី​ទីក្រុង​មួយរយៈ​ដែរ និង អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៀត គឺ​ពួកគេ​បាន​ផ្តិត​យក​រូបភាព​ដ៏​ល្អ​ឯក​ជាច្រើន​សន្លឹក​ទាក់ទង​ទៅនឹង​ចំណុច​ទាំងបី​ ដែល​ពួកគេ​ធ្លាប់បាន​បង្ហើប​ជា​សាធារណៈ​រួមមាន​រូបភាព​នៃ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ សម្រាស់​ធម្មជាតិ និង ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ដាច់ស្រយាល ដែលមាន​អក្សរ​កាត់​ថា ​TEP (Temple, Environmental,People)​...

អត្ថបទក្រុមហ៊ុន4 days ago

តោះ ! ចូលរួមទស្សនាដោយផ្ទាល់ ជាមួយកំពូលព្រឹត្តិការណ៍ vivo S1 Concert ទាំងអស់គ្នា !

នៅសល់​រយៈពេល​តែ៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo នឹងធ្វើ​ការសម្ពោធ​ជា​ផ្លូវការនូវ​ម៉ូ​ឌែ​ល​ស៊េរី​ថ្មី​ត្រកូល​ S គឺ​vivo S1 នៅក្នុងកំពូល​ព្រឹត្តិការ​ណ៍​នៃ​ការប្រគំ​តន្ត្រី vivo S1 Concert ។ កម្មវិធី​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី 20 ខែ កក្កដា ឆ្នាំ 2019 នេះហើយ​ ។...