Wow! អបអរសាទរ! អស្ចារ្យខ្លាំងណាស់! ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមិន ឯ.ក បានរកឃើញអ្នកឈ្នះរថយន្ត Kia Picanto ស៊េរី ២០១៩ ហើយ
ភ្នំពេញថ្ងៃទី ២៩ មិថុនា ២០១៩ ៖ ស្របពេលដែលក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមិន ឯ.ក ផ្ដល់ជូនភាពដ៏សប្បាយរីករាយដល់អ្នកចូលរួមទស្សនាទាំងអស់ នូវការប្រគំតន្ត្រីដ៏ធំរយៈពេល ៣ ថ្ងៃ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៤, ១៥, ១៦ ខែមិថុនា ឆ្នាំ ២០១៩ នៅទល់មុខសាលមហោស្រពកោះពេជ្រ កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនក៏បាន រកឃើញអតិថិជនដែលមានសំណាងបានឈ្នះរថយន្ត Kia Picanto ស៊េរីឆ្នាំ ២០១៩ ហើយ ។
សម្រាប់អតិថិជនដែលមានសំណាងឈ្នះ រថយន្ត គា ពីកាន់តូ ២០១៩ (Kia Picanto 2019) គឺមានលោក យង់ ហូលែន ភេទប្រុសអាយុ ២៨ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ដើម្បីធ្វើជាសាក្សីក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមិន ឯ.ក បានធ្វើការប្រគល់រង្វាន់ដោយផ្ទាល់តែម្ដង ដែលបានធ្វើឡើងនៅថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ នៅផ្សារអូរឫស្សី ដោយមានបងប្អូនអាជីវករ និងអ្នកដំណើរចូលរូមយ៉ាងច្រើនកុះករ ។ ក្រុមហ៊ុនក៏សូមជូនពរដល់អតិថិជនទាំងអស់ដែលមិនទាន់បានឈ្នះមានសំណាងល្អ និង បានឈ្នះរង្វាន់ទាំងអស់គ្នា ព្រោះនៅមានរង្វាន់ធំអស្ចារ្យផ្សេងទៀតកំពុងរង់ចាំពួកគាត់ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមិន ឯ.ក គឺជាក្រុមហ៊ុនឆ្នោតកោសដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលចាប់ផ្ដើមដំណើរការ និង បង្ហាញវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា តាំងពីថ្ងៃទី ០៩ មិថុនា ឆ្នាំ ២០១៩ មកម្ល៉េះ ដោយក្នុងនោះក្រុមហ៊ុនបានធ្វើការផ្ដល់រង្វាន់ដ៏ធំអស្ចារ្យមិនធ្លាប់មានយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់បងប្អូន និង អតិថិជនទាំងអស់ទូទាំងប្រទេសមានដូចជា ៖ ម៉ូតូ ហុងដា ឌ្រីម, iPhone XS MAX, ទូរទស្សន៍ ៣២ អ៊ិញ, ទឹកប្រាក់ ៤០,០០០,០០០ លានរៀល ទឹកប្រាក់ ៨០,០០០,០០០ លានរៀល, រថយន្ត Kia Picanto 2019 រថយន្តស៊េរីទំនើប TOYOTA LAND CRUISER 2019 និង រង្វាន់ជាច្រើនទៀតសរុបទឹកប្រាក់ ៧៥០,០០០,០០០ លានរៀល ៕
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ ៖ 077 67 67 58, 067 67 67 58