មិនចាំបាច់ប្រើកែវយិតទេ 60X Zoom របស់ Oppo ឃើញច្បាស់ៗ មិនបែក មិនព្រិល ! (វីដេអូ)
មានរូបភាពវីដេអូបែកធ្លាយមួយ បានបង្ហាញពីការ Zoom យករូបភាពកាណូតពីចំងាយនៅលើផ្ទៃសមុទ្រ ទំនងដូចជាថតនៅខេត្តកំពត និង ខេត្តកែបយើងតែម្តង ដោយរូបភាពនោះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីសមត្ថភាពថតពង្រីករូបភាពពីចំងាយទៅលើកាណូតមួយនោះ ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ OPPO ហាក់ដូចជាចង់បង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា 60X Digital Zoom ដែលយើងគ្រប់គ្នាដឹងហើយថាវាជាបច្ចេកវិទ្យាថ្មី ដែលស្ថិតនៅក្នុងទូរស័ព្ទស្មាតហ្វូនOPPO Reno 10X ស៊េរីថ្មី ដែលទើបតែដាក់ចេញលក់នាពេលថ្មីៗនេះ នៅលើទីផ្សារទូរស័ព្ទដៃដូច្នោះដែរ ។
លើកនេះទោះជាលោកអ្នកទៅដល់ទីណា ក៏មិនបាច់ខ្វាយខ្វល់រឿង Zoom យករូបភាពដែលនៅចំងាយឆ្ងាយ និង មិនច្បាស់ទៀតទេ ហើយចំពោះអ្នកដែលស្រឡាញ់រូបទេសភាពស្អាតៗ ឬ អ្នកដែលស្រឡាញ់ការថតរូបសត្វព្រៃក្នុងដំណើរកម្សាន្តនៅទីជិត ឬ ទីឆ្ងាយក្តី គឺថា 60X Digital Zoom របស់ OPPO Reno 10X អាចជួយលោកអ្នកបាន ដោយមិនចាំបាច់យួរកាមេរ៉ាខាណុងធំៗទៅតាមខ្លួនទៀតឡើយ ។ មិនខុសអីដែល Slogan របស់ OPPO Reno គឺបានសរសេរថា ”លើសពីអ្វីដែលអ្នកមើលឃើញ“ គឺធ្វើឱ្យវត្ថុដែលនៅឆ្ងាយៗពីលោកអ្នក កាន់តែខិតជិតមករកលោកអ្នកដូច្នោះដែរ ។
ម្យ៉ាងវិញទៀតឧទាហរណ៍ថា ប្រសិនបើលោកអ្នកដែលលួច Crush គេអី កាន់តែលែងបារម្ភទៀតហើយ ព្រោះ Zoom 60 ដង និង ចាប់យកថតរូប Crush របស់យើងពីចំងាយ គឺថាឃើញហើយពេញចិត្តស្តូកតែម្តង ។ ទោះ Crush របស់យើងនៅដល់ឋានណា ក៏មើលឃើញដែរ ហាហាហា ព្រោះ Admin ក៏លួច Crush គេ និង ប្រើ OPPO Reno 10X នេះដែរ ! (សូមទស្សនាវីដេអូភ្ជាប់) ។
សូមបញ្ជាក់ថា ចំណុចសំខាន់របស់ OPPO Reno 10X ក្រៅពីមានបង្កប់បច្ចេកវិទ្យា Zoom 60 ដង នៅលើកាមេរ៉ាក្រោយទំហំ 48MP+8MP+13MP រួចហើយ វាក៏មានកាមេរ៉ាមុខទំហំ 16MP+AI Beauty +Soft Light (ភ្លើងជំនួយពេលថតស៊ែលហ្វី និង ពេលថត Live តាមបណ្តាញសង្គមយ៉ាងងាយស្រួលផងដែរ) មិនតែប៉ុណ្ណោះវាមានថាមពលថ្មធំ 4065 mAh, RAM 8GB+ROM 256GB, អេក្រង់លាតពេញ AMOLED FHD+ 6.6 Inch កម្រិត 93.1% ៕
សូមទស្សនាវីដេអូខាងក្រោម៖