នាំគ្នាឆ្ងល់ព្រាត ពេលឃើញ OPPO បង្ហោះរូបទាក់ទាញមួយ និង សំណួរថា តើ 60X គឺជាអ្វី ?
យោងតាម Page ផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO នៅកម្ពុជា បានបង្ហោះរូបភាពមួយ ដោយសរសេរថា តើ 60X ជាអ្វី ? ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរូម Comment និង Share បន្តគ្នានៅលើបណ្តាញសង្គម ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នៅខាងក្រោមពាក្យ 60X មានសរសេរអក្សថា OPPO Reno Series FURTHER YOUR VISION ដែលហាក់ដូចចង់បង្ហាញថា ពាក្យ 60X បាននឹងកំពុងមកជាមួយទូរស័ព្ទស៊េរីថ្មី Reno ដូច្នោះដែរ ប៉ុន្តែយើងមិនដឹងថាវាមកក្នុងមុខងារមួយណាឱ្យពិតប្រាកដក្នុងស្មាតហ្វូនម៉ូដែលមួយនេះឡើយ វាអាចមកក្នុងនាមជាមុខងារកាមេរ៉ា Power Zoom ឬ ជាទំហំអ្វីផ្សេងទៀតដែលយើងមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ។
យោងតាមព័ត៌មានបែកធ្លាយកន្លងមកពីបរទេសមួយចំនួនបានឱ្យដឹងថា OPPO មានគម្រោងនឹងបង្ហាញអ្វីដែលប្លែក និង អ្វីដែលថ្មី ជាការភ្ញាក់ផ្អើលបំផុតសម្រាប់អតិថិជនរបស់ពួកគេមិនឱ្យខកបំណងឡើយ ជាពិសេសលើការរចនាទូរស័ព្ទស៊េរីថ្មីដែលមានឈ្មោះថា OPPO Reno របស់ពួកគេ ប៉ុន្តែអ្វីដែលយើងខ្ញុំកាន់តែឆ្ងល់នោះ Reno របស់ OPPO ធ្លាប់បានប្រកាសខ្លួនឯងថាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺមានឈ្មោះថា Reno 10X Hybrid Zoom ចុះហេតុអ្វីបានជាបំពាក់មុខងារ 60X មកពីណាទៀតហើយ ! ថាមិនត្រូវ OPPO អាចលេងល្បែងបញ្ជោតភ្នែកឱ្យអ្នកប្រើប្រាស់មានចាប់អារម្មណ៍លើផលិតផលថ្មីរបស់ខ្លួនទេដឹង ! ប៉ុន្តែបើមានមុខងារ Zoom 60X មែនកប់ស៊េរីហើយ OPPO អើយ ! ព្រោះជាធម្មតា ការ Zoom របស់ទូរស័ព្ទនីមួយៗអាចបានត្រឹម 5X ឬ 10X ប៉ុណ្ណោះ ចុះទំរាំតែមាន 60X ទៀត មិនដឹងថា Zoom ដល់ឋានណាទៅលោកព្រះ ? ហាហាហា ។
ដូច្នេះគ្នាយើងចាំមើលបន្តទៀតថា 60X របស់ OPPO គឺជាអ្វីឱ្យពិតប្រាកដទៅ ? ហើយថាតើវាជាអ្វីឱ្យប្រាកដរបស់ក្រុមហ៊ុន OPPO ទៅ ? ឬ វាគ្រាន់តែជាយុទ្ធសាស្ត្រទាក់ទាញចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនឱ្យកាន់តែចាប់អារម្មណ៍ខ្លាំងមកលើផលិតផលថ្មីរបស់ខ្លួន ? កន្លងមកយោងតាមការសង្កេតរបស់យើងខ្ញុំគឺថា OPPO ជាក្រុមហ៊ុនស្មាតហ្វូនមួយដែលមានភាពច្នៃប្រឌិតខ្ពស់ និង មានភាពវៃឆ្លាតខ្លាំងណាស់ក្នុងការបញ្ចេញផលិតផលថ្មីៗរបស់ខ្លួនម្តងៗនៅលើទីផ្សារ ហើយប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់ និង ចង់ដឹងថាអ្វីទៅជា 60X សូមបន្តតាមដាន Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាតាមរយៈLink https://facebook.com/OPPOCAMBODIA/ ៕
https://www.facebook.com/OPPOCAMBODIA/videos/835305050188161/