ក្រុមហ៊ុន DKSH Cambodia ឧបត្ថម្ភដោយក្រុមហ៊ុន WIPRO Consumer Care ណែនាំផលិតផលថ្មី អង់សង់ទ័រ និង រូម៉ាណូ ក្នុងកម្មវិធីជប់លៀងថ្លែងអំណរជូនដល់អតិថិជនរបស់ខ្លួន
ក្រុមហ៊ុន DKSH គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ដោយផ្តោតសំខាន់លើទី្វបអាស៊ី រួមជាមួយក្រុមហ៊ុន WIPRO Consumer Care បានណែនាំផលិតផលថ្មីរបស់ អង់សង់ទ័រ និង រូម៉ាណូ ក្នុងកម្មវិធីជប់លៀងថ្លែងអំណរគុណប្រចាំឆ្នាំ ២០១៩ ជូនដល់អតិថិជនរបស់ខ្លួននៅភោជនីយដ្ឋានទន្លេបាសាក់ II ។
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ – ក្រុមហ៊ុន DKSH Cambodia ដោយបានទទួលការឧបត្ថម្ភ និង គាំទ្រពីក្រុមហ៊ុន WIPRO Consumer Care បានរៀបចំកម្មវិធីបង្ហាញផលិតផលថ្មីរបស់ អង់សង់ទ័រ និង រូម៉ាណូ ក្នុងកម្មវិធីជប់លៀងថ្លែងអំណរគុណឆ្នាំ ២០១៩ ដោយមានការចូលរួមជាមួយអតិថិជនជាង ៣០០ នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ ។
កម្មវិធីនេះគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន DKSH Cambodia និង ក្រុមហ៊ុន WIPRO Consumer Care ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែផ្តល់ការគាំទ្រ និង ជំរុញការលក់ផលិតផល WIPRO ហើយក៏ជាឱកាសដ៏ល្អណែនាំផលិតផលថ្មីរបស់ម៉ាក អង់សង់ទ័រ និង រូម៉ាណូ ។
Enchanteur សាប៊ូទឹកដុសខ្លួន បានអភិវឌ្ឍន៍ដោយរចនាម៉ូដដបថ្មី ទាក់ទាញជាងមុន ជាមួយរូបមន្តប្រូតេអ៊ីនស៊ីល ដែលជួយធ្វើឱ្យស្បែកទន់ ម៉ដ្ឋរលោង និង មានក្លិនក្រអូបពីប្រទេសបារាំង ។ Romano-សាប៊ូកក់សក់ ក៏បានកែនូវការរចនាម៉ូដដប និង រូបមន្តថ្មី ជាមួយប្រូវីតាមីន បេ ៥ ជួយធ្វើឱ្យសក់មានសុខភាពរឹងមាំផងដែរ ហើយមានសារគន្លឹះរបស់ខ្លួនថា ក្លិនជោគជ័យរបស់បុរស ។ នេះសបញ្ជាក់ថា ក្រុមហ៊ុន WIPRO នៅតែបន្តពង្រឹងតម្លៃរបស់ខ្លួនដោយអនុលោមនូវពាក្យថា យកចិត្តខ្ពស់នូវភាពជោគជ័យរបស់អតិថជន ។
លោក Pham Hai Van, President- General Director, WIPRO Consumer care Vietnam & Indochina មានប្រសាសន៍ថា សូមសម្តែងនូវអំណរអរគុណចំពោះសហសេវិក និង បុគ្គលិកក្រុមហ៊ុន DKSH Cambodia ទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តរៀបចំកម្មវិធីនេះ ហើយក៏បង្កើតឱកាសដ៏ល្អសម្រាប់ខ្ញុំបានជួបអតិថិជនទាំងអស់ផងដែរ ។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន WIPRO Consumer Care បានចាប់ផ្តើមអាជីវកម្មរបស់ក្នុងខ្លួនចាប់តាំងពីឆ្នាំ ២០០២ ជាមួយម៉ាកធំៗពីរគឺអង់សង់ទ័រ និង រ៉ូម៉ាណូ ។ ដោយសារតែអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជានិយមចូលចិត្តផលិតផលមានក្លិនក្រអូប និង មានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងអស់ ទើបធ្វើឱ្យការលក់ផលិតផលរបស់យើងមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១៧ ឆ្នាំនេះ ។ យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការវិនិយោគបន្ថែមលើផលិតផលថ្មីៗ និង សកម្មភាពផ្សព្វផ្សាយរួមជាមួយការគាំទ្រពីសំណាក់អតិថិជនទាំងអស់ យើងនឹងបន្តការរីកលូតលាស់លើមុខជំនួញរបស់យើងបន្ថែមទៀត ។
អំពីក្រុមហ៊ុន DKSH
DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី ។ ជាក្រុមហ៊ុនដែលជួយ និង បង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀតក្នុងការពង្រីកអាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និង ផ្នែកគ្រឿងចក្រ ។ ក្រុមហ៊ុនមានផ្តល់សេវាកម្មយ៉ាងច្រើនរួមមាន ធនធានព័ត៌មានទីផ្សារលម្អិតផ្នែកលក់ និង ផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយការដឹកជញ្ជូន ក៏ដូចជាផ្តល់សេវាកម្មក្រោយការលក់ ។ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង ៣៥ ទីផ្សារ និង មានបុគ្គលិកជំនាញចំនួន ៣៣ ០០០ នាក់ មានចំណូលសរុបចំនួន ១១.៣ ពាន់លានស្វីសហ្វ្រង់ ក្នុងឆ្នាំ ២០១៨ ។ ជាមួយនឹងកេរដំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និង ជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និង អាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេផ្តោតចម្បងទៅលើតំបន់អាស៊ី លើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ សេវាកម្មម្ហូបអាហារ ផលិតផលប្រណីត សម្លៀកបំពាក់ និង ផលិតផលប្រចាំថ្ងៃ ដូចជាគ្រឿងសំអាងផ្នែកសក់ និង ស្បែក ។ អាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគមានបុគ្គលិកឯកទេស ១៩ ៧៦០ នាក់ បង្កើតការលក់សុទ្ធចំនួន ៣.៩ ពាន់លានស្វីសហ្វ្រង់ ក្នុងឆ្នាំ ២០១៨ ។
អំពី WIPRO CONSUMER CARE
ក្រុមហ៊ុន WIPRO CONSUMER CARE ជាក្រុមហ៊ុនសាជីវកម្មលំដាប់ពិភពលោក មានវត្តមាននៅក្នុង ៦០ ប្រទេសនៅអាស៊ី ដែលមានចំណូលជាង ១.០០០ កោដិដុល្លារ ដែលក្នុងនោះអាជីវកម្មផលិតផលថែរក្សាសម្រស់ ចូលរួមចំណែកយ៉ាងធំលើការរីកចម្រើនរបស់ក្រុមហ៊ុនទាំងមូល ។ ទាំងផលិតផលម៉ាក អង់សង់ទ័រ និង រ៉ូម៉ាណូ ឈរនៅលំដាប់លេខ ៣ ក្នុងប្រភេទផលិតផលគ្រឿងក្រអូប សាប៊ូទឹកដុសខ្លួន សាប៊ូកក់សក់ រ៉ូលអន ឡេលាបខ្លួន -ល- នៅបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី ៕