រកណាមាន ! ស្មាតហ្វូន Samsung Galaxy A2 Core តូចតែខ្លឹម បង្ហាញខ្លួនក្តៅៗ មានលក់ក្នុងប្រទេសកម្ពុជាហើយ !
ភ្នំពេញថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ ៖ ពិតជាអស្ចារ្យស្ទើរតែមិនគួរឱ្យជឿមែន ! ទោះបីជាក្រុមហ៊ុន សាមសុង សម្រុកបញ្ចេញនូវស្មាតហ្វូនលំដាប់កំពូលយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែមិនភ្លេចនូវអាវុធធុនកណ្តាល និង ធុនតូចរបស់ខ្លួនដែរ ដោយធ្វើយ៉ាងណាផ្តល់ជូននូវជម្រើសដ៏សម្បូរបែបជូនដល់អតិថិជនរបស់ខ្លួនទាំងអស់ ។ ដូច្នេះហើយនៅថ្ងៃនេះក្រុមហ៊ុនក៏បានប្រញាប់ដាក់លក់នូវស្មាតហ្វូនដ៏ទំនើបទាន់សម័យ និង គួរឱ្យទាក់ទាញមួយម៉ូដែលទៀត មានឈ្មោះថា Samsung Galaxy A2 Core ។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនធន់តូចមួយនេះនឹងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងតម្លៃត្រឹមតែ ៩៥ ដុល្លារប៉ុណ្ណោះ ។ សម្រាប់ស្មាតហ្វូនដែលមានតម្លៃខ្ទង់ប៉ុណ្ណេះ តែបើនិយាយពីសមត្ថភាព និង ចំណុចពិសេសវិញ ពិតជាមិនធម្មតានោះទេ ។ ចង់ដឹងណាស់ថាតើ Samsung Galaxy A2 Core ឡូយយ៉ាងណានោះ សូមមើលលក្ខណៈសម្បត្តិខាងក្រោមនេះទាំងអស់គ្នា ៖
– ទំហំអេក្រង់ ៖ 5 អ៊ីញ
– កម្រិតបង្ហាញរូបភាព ៖ qHD TFT
– ប្រព័ន្ធប្រតិបត្តិការ ៖ Android Joshua (Octa 1.6 GHz)
– កាមេរ៉ាមុខ និងក្រោយ ៖ 5MP (F2.2)
– អង្គចងចាំ (រ៉េម) ៖ 1GB
– អង្គផ្ទុក (រ៉ូម) ៖ 8GB
– រូបរាង ៖ ស្រោបដោយប្លាស្ទិករលោង
– ថាមពល ៖ 2,600mAh
– ជម្រើស 3 ពណ៌ ៖ ពណ៌ក្រហម ពណ៌ខៀវ និង ពណ៌ខ្មៅ
ចំណុចខ្លាំងមួយទៀតដែលធ្វើឱ្យ Samsung Galaxy A2 Core អាចធ្វើការទាក់ចិត្តអតិថិជនបាននោះ គឺអ្នកប្រើប្រាស់អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួលដោយគ្មានការកំណត់ ឬ ដាក់លក្ខខណ្ឌអ្វីឡើយ ជាពិសេស Galaxy Apps , Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងរួចមកជាស្រេចដើម្បីជួយសន្សំសំចៃនៃការប្រើប្រាស់អង្គផ្ទុក និង អង្គចងចាំ ។ ប្រសិនបើលោកអ្នកចង់បានស្មាតហ្វូនដែលមានតម្លៃត្រឹមតែប៉ុណ្ណេះបើធៀបនឹងស្មាតហ្វូនក្រុមហ៊ុនដទៃទៀត ខ្ញុំសូមណែនាំឱ្យជ្រើសរើស Samsung Galaxy A2 Core បានទាំងប្រេន បានទាំងគុណភាព ។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងតាមរយៈលេខ 1800-203232 ។