ល្មមទិញប្រើ ! F11 Pro Waterfall Gray កូនពៅត្រកូល F របស់ OPPO ចេញតម្លៃហើយមិញៗនេះ !
បន្ទាប់ពីការ Warm Up នូវរូបរាងដ៏ស្រទន់នៃកូនស្រីពៅត្រកូល F របស់ OPPO រួចមក ថ្ងៃនេះ F11 Pro Waterfall Gray បានបញ្ចេញតម្លៃផ្លូវការរបស់ខ្លួនហើយ ដែលមានតម្លៃ ៣៥៩ ដុល្លារ មកជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតគឺពណ៌ស បែកស្វាយស្រាល ដោយមានពន្លឺប្រដេញភ្លឺផ្លេកៗ ជាប្រភេទស្មាតហ្វូនដែលកំពុងមានការចាប់អារម្មណ៍ និង ស៊ីវីល័យ ។
F11 Pro Waterfall Gray មានសមត្ថភាពខ្ពស់មិនធ្វើឱ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះកូនស្រីពៅត្រកូល F រូបនេះ បានមកជាមួយនឹង RAM ទំហំ6GB និង ROM ទំហំ 128GB ដែលធំជាងម៉ូដែលរៀមច្បងកន្លងមក ប៉ុន្តែអ្វីដែលសំខាន់សម្រាប់អ្នកប្រើប្រាស់នោះ គឺសំណួរសួរថា តើម៉ូឌែល F11 Pro Waterfall Gray រូបនេះ គឺជាប្រភេទទូរស័ព្ទដែលបានចាប់ផ្តើមបំពាក់នូវទំហំ ROM 128GB ចាប់ពីម៉ូដែលនេះឬយ៉ាងណា ? របស់ក្រុមហ៊ុនOPPO ។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ម៉ូដែលនេះមើលទៅពិតជាស័ក្តិសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និង គ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញតាមរយៈការ Comment និង ការ Shared នៅលើ Page ផ្លូវការរបស់ OPPO ដែលសកម្មភាពច្រើនជាងគេ ព្រោះវាជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថាវាស្ថិតក្នុងក្តីស្រមៃរបស់សុភាពនារីគ្រប់រូប វាកំពុងតែទាក់ចិត្តសុភាពនារីយើងហើយនៅពេលនេះ ជាពិសេសវាស័ក្តិសមខ្លាំងណាស់ ដើម្បីលើកសម្រស់ស្ត្រីនៅពេលដែលពួកគេបានប្រើប្រាស់នូវម៉ូដែលនេះ ដែលពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង ។
មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាតកូនពៅ F11 Pro Waterfall Gray រូបនេះ មើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូចម៉ូឌែល F11 Pro ជារៀមច្បងផងដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និង មានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង ។ ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និង កម្មវិធីល្អៗឯទៀតដូច F11 Pro ជារៀមច្បងមុនៗអត់ហ្ន៎ ! បើមានមែនច្បាស់ជាអេមហើយគ្នាយើងអើយ ។
OPPO F11 Pro Waterfall Gray តម្លៃត្រឹមតែ ៣៥៩ ដុល្លារប៉ុណ្ណោះ គឺស៊ីផុយតែម្តងសម្រាប់សុភាពបុរសយើង ដើម្បីទិញជាកាដូជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយស្ត្រីខ្លួនឯងក៏អាចទិញជូនខ្លួនឯងបានដែរ សម្រាប់អ្នកចាប់ផ្តើមការងារថ្មី និង ជោគជ័យថ្មី ៕