ផលិតផលគ្រឿងសម្អាងធម្មជាតិ «Think Nature» បើកសម្ពោធហាងថ្មីនៅផ្សារទំនើប Midtown
Think Nature គឺជាម៉ាកផលិតផលធម្មជាតិរួមមានផលិតផលថែរក្សាសក់ ដែលជួយកាត់បន្ថយសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព ព្រមទាំងផលិតផលថែរក្សាស្បែកដែលជួយឱ្យស្បែកសម៉ដ្ឋរលោងតាមបែបធម្មជាតិ និង កាត់បន្ថយស្នាមជ្រីវជ្រួញ ។ ឥឡូវនេះផលិតផលគ្រឿងសម្អាងធម្មជាតិរបស់ប្រទេសកូរ៉េដែលល្បីល្បាញនៅប្រទេសកូរ៉េចិន និង តៃវ៉ាន់រួចមកហើយមួយនេះ បានបើកដំណើរការហាងទី ១ របស់ខ្លួននៅផ្សារទំនើប Midtown ។
ជាពិសេសក្នុងដំណើរការនៃការបើកសម្ពោធហាងសាកល្បង Think Nature នឹងផ្តល់នូវកម្មវិធីពិសេសៗដូចជាទិញ ១ ថែម ១ ព្រមទាំងទទួលកាដូផ្សេងៗជាច្រើនរាល់ការចំណាយចាប់ពី ១០ ដុល្លារ ដល់ ៥០ ដុល្លារ ។ កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៩ ។
ផលិតផល Think Nature ជាផលិតផលថែរក្សាសក់ និង រាងកាយដែលមានសុវត្ថិភាពបំផុតសម្រាប់ទារក ស្ត្រីមានផ្ទៃពោះ និង អ្នកដែលគិតពីសម្រស់ផង និង សុខភាពផង នៅក្នុងប្រទេសកម្ពុជា ព្រោះវាជាផលិតផលដែលគ្មានសារធាតុគីមីគ្រោះថ្នាក់ដល់សុខភាពគ្មានពណ៌ និង ក្លិនសិប្បនិម្មិតឡើយ ។ ការផ្តល់ជូនកម្មវិធីពិសេសនេះជាឱកាសដ៏ល្អបំផុតសម្រាប់អតិថិជនទាំងអស់ដែលចាប់អារម្មណ៍ចំពោះផលិតផលធម្មជាតិ Think Nature នេះ ។
អាសយដ្ឋាន ហាង G14 ក្នុងផ្សារទំនើប Midtown ផ្លូវ ២០០៤ កែងផ្លូវ ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។