ឆាប់ឡើង ! ថេបប្លេត Samsung Galaxy Tab A 2019 ដាក់លក់នៅកម្ពុជាហើយ តម្លៃវិញពិសេសកម្រមាន !
ភ្នំពេញថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩ ៖ ពិតជារំភើប និង អស្ចារ្យមែនទែន ! មកទល់ពេលនេះចំនួនអ្នកនិយមប្រើប្រាស់ថេប្លេតរបស់ សាមសុង នៅតែហក់ឡើងកាន់តែខ្លាំង ។ ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុនក៏បានដាក់លក់ជាផ្លូវការនូវ Samsung Galaxy Tab A 2019 ។ គួរំឭកថា Samsung Galaxy Tab A 2019 នេះគឺជាថេប្លេតដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និង ធ្វើឱ្យអតិថិជនទាំងអស់រង់ចាំយ៉ាងតក់ក្រហល់បំផុតដោយពួកគាត់តែងតែធ្វើការសាកសួរដល់ក្រុមហ៊ុនថាតើពេលណាដែលម៉ូដែលនេះនឹងមកដល់ និង ដាក់លក់ក្នុងប្រទេសកម្ពុជាយើង ។
ដើម្បីឆ្លើយតប និង បំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនទាំងអស់ ក្រុមហ៊ុនក៏មិនបង្អង់យូរដោយធ្វើការដាក់លក់ជូនអតិថិជននៅថ្ងៃនេះតែម្តង ក្នុងតម្លៃត្រឹមតែ ៣១៩ ដុល្លារ ប៉ុណ្ណោះ ។ ចំពោះតម្លៃនេះផងដែរអតិថិជនទាំងអស់ពិតជាមានចម្ងល់ថាតើ Samsung Galaxy Tab A 2019 តម្លៃត្រឹមតែប៉ុណ្ណេះ នឹងមានចំណុចពិសេសអ្វីប្លែកខ្លះ និង អស្ចារ្យជាងមុនប៉ុនណានោះ ដូច្នេះសូមមកមើលចំណុចខ្លាំង និង ទំនើបទាន់សម័យទាំងអស់គ្នា ៖
***លក្ខណៈសម្បត្តិ និង ចំណុចពិសេសៗរបស់ Samsung Galaxy Tab A 2019
– កម្រាស់ ៖ 7.5 mm ស្តើងជាងមុន
– ទម្ងន់ ៖ 470g ស្រាលជាងមុន
– រូបរាង ៖ ស្តើង ស្រាល ស្រោបដោយលោហៈរលោងស្អាតធន់
– អេក្រង់ ៖ ធំជាងមុន ភ្លឺច្បាស់ល្អ និង មានទំហំ 10.1 អ៊ីញ បង្ហាញរូបភាពក្នុង កម្រិត 1920 x 1200 (224ppi) ស្ទើរតែគ្មានគែម
– កាមេរ៉ាមុខ ៖ 8MP
– កាមេរ៉ាក្រោយ ៖ 5MP
– រន្ធបំពងសំឡេង ៖ Dual Stereo Speaker ដោយ Dolby Atmos 3D Effect ឮលាន់បុករងំល្អ
– ប្រព័ន្ធប្រតិបត្តិការ ៖ Lassen O+ (Octa 2 x 1.8 GHz + 6 x 1.6 GHz)
– អង្គចងចាំ(រ៉េម) ៖ 3GB
– អង្គផ្ទុក(រ៉ូម)៖ 32GB អាចបន្ថែមក្រៅបានរហូតដល់ 512 GB
– ថាមពលថ្ម ៖ 6,150mAh
– ជម្រើស 3 ពណ៌ ៖ ពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និង ពណ៌មាស
មិនទាន់អស់ទេ ! ចំណុចដែលរឹតតែពិសេសសម្រាប់ Samsung Galaxy Tab A 2019 នេះគឺអាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ ទទួលបាននូវបទពិសោធយ៉ាងរីករាយក្នុងការមើលរូបភាព ទស្សនាខ្សែភាពយន្ត និង ការលេងហ្គេមកម្សាន្តនានា ជាពិសេសក៏មានបំពាក់ជាមួយនឹងមុខងារ Kids Home ដែលអាចឱ្យកូនៗរបស់លោកអ្នករីករាយជាមួយនឹងការកម្សាន្តព្រមទាំងការពារពួកគេពីការប្រើប្រាស់ខុសបែបបទ ថែមទាំងការពារការបាត់បង់ឯកសារឪពុកម្តាយពេលក្មេងលេងថេបប្លេតបានផងដែរ។ រីឯមុខងារ Family Group Share វិញគឺផ្តល់ភាពងាយស្រួល និង ភាពរីករាយក្នុងការចែករំលែកនូវរូបថត ប្រតិទិន ការកត់ចំណាំ ឬ ការរំឭកផ្សេងៗបានយ៉ាងងាយផងដែរ ។
ដូច្នេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 2019 នេះជាជម្រើសថេប្លេតដែលល្អបំផុតសម្រាប់អតិថិជនទាំងអស់ ។ នៅចាំអីទៀត ! ប្រញាប់ឡើងតម្លៃល្អ អត្ថប្រយោជន៍ច្រើន ប្រយ័ត្នទិញអត់ទាន់គេ ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងតាមរយៈលេខ 1800-203232 ៕